ចម្រៀងMP3 ថ្មី ពីគ្រប់ផលិតកម្មល្បី ... ល្បី!

ប្រិយមិត្រអាចរីករាយជាមួយ ចម្រៀង MP3 ល្បីៗ និងទាញយកដោយសេរី

ប្រភពវីដេអូថ្មីៗ ពិរោះៗ រូបភាពច្បាស់ល្អ ពីគ្រប់ផលិតកម្មល្បី...ល្បី!

វីដេអូចម្រៀងថ្មីៗបំផុត និងពេញនិយម រូបភាពច្បាស់គួរឲ្យទាក់ទាញ ពីផលិតកម្មហង្សមាស សាន់ដេ ថោន រ៉ក អឹម...

ថ្មីៗជុំវិញរឿងរ៉ាវទាក់ទិននឹងសង្គមសិល្បៈ

ផ្តល់នូវព័ត៌មានថ្មីៗ ជុំវិញវិស័យសិល្បៈ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក

បច្ចេកវិទ្យាបច្ចុប្បន្ន

ព័ត៌មានថ្មីៗជុំវិញបច្ចេកវិទ្យា, យល់ដឹងពីចក្កវាឡ និងការរីកលូតលាស់នៃវិទ្យាសាស្ត្រ, គន្លឹះបច្ចកវិទ្យាល្អៗ...

ពិភពនៃរឿងរ៉ាវប្លែក...ប្លែក

ប្រមូលផ្តុំនូវគ្រប់រឿងរ៉ាវចម្លែកៗ ស្ទើរតែមិនគួរឲ្យ និងមិននឹកស្មានដល់... ជុំវិញពិភពលោក

Software ថ្មីៗ និងល្អៗ ដែលពិភពលោកបានបង្កើតឡើង

Software ជាច្រើនប្រភេទ មានដូចជា Window, Security, Khmer Software, Design, ផ្សេងទៀត...

Kang Sora ធ្វើឲ្យ ប្តីក្លែងក្លាយ របស់នាង ភ្ញាក់ផ្អើល

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រកូរ៉េបានឲ្យដឹងថា កាលពីថ្ងៃទី៦ ម្សិលមិញនេះ Kang Sora និង Leeteuk សមាជិកក្រុមចម្រៀង Super Junior បានណាត់គ្នាញ៉ាំអាហារ ពេលល្ងាច ដើម្បីប្រារព្ធពិធី ខួបកំណើតរបស់ Leeteuk ខណៈថតកម្មវិធីពេញនិយម “We Got Married”។ Kang Sora និង Leeteuk មានភាពរីករាយជាខ្លាំង ចំពោះការណាត់ជួបរបស់ពួកគេ ហើយអំឡុងពេល ពួកគេ ផឹកស្រាក្រហម Kang Sora បែរជាធ្វើឲ្យ Leeteuk ភ្ញាក់ផ្អើល ដោយនាងបានស្ទុះទៅថើប ស្វាមីក្លែងក្លាយរបស់នាង។

សម្រាប់ពិធីខួបកំណើតរបស់ Leeteuk នេះដែរ តារាសម្ដែង Kang Sora បានរៀបចំប្រអប់កាដូ ពណ៌សមួយដ៏ធំ ជូនដល់ស្វាមីក្នុងកម្មវិធី “We Got Married” របស់នាងដោយនាងដឹងថា វាជាពណ៌ដែល Leekteuk ចូលចិត្ត។ ក្រៅពីស្នាមថើប និងកាដូ Kang Sora ក៏បានច្រៀង និងដេញ Piano សម្រាប់ Leekteuk ផងដែរ។

បញ្ជាក់ផងដែរថា កម្មវិធី “We Got Married” នឹងចាក់បញ្ចាំងពីសកម្មភាពរបស់ Kang Sora នៅក្នុងពិធីខួបកំណើតរបស់ Leekteuk នៅថ្ងៃទី ៧ ខែកក្កដា នេះនៅម៉ោង ៥: ១៥នាទីយប់ (ម៉ោងនៅកូរ៉េ)៕
Looking Today
Looking Today
Looking Today
Looking Today
Looking Today






ប្រភព៖ Lookingtoday




Super Junior ចេញវីដេអូ ចម្រៀងបទ “ Sexy, Free & Single” (Video Inside)

តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២នេះថា បន្ទាប់ពី ​បង្ហាញរូបភាព របស់សមាជិក​ ដែលមាន ស្តាយល៍ប្លែកៗម្តងមួយៗ សម្រាប់បទចម្រៀងថ្មី នៅថ្ងៃនេះ ក្រុមចម្រៀងប្រុស ដ៏ល្បីល្បាញកូរ៉េខាងត្បូង Super Junior បានចេញវីដេអូ ចម្រៀងបទ Sexy, Free & Single ដែលប្រិយមិត្ត របស់ខ្លួន ជាច្រើនកំពុងទន្ទឹងរង់ចាំ។

បទចម្រៀងថ្មី Sexy, Free & Single សម្រាប់ការវិលត្រឡប់ មកជួបប្រិយមិត្តរបស់ Super Junior នេះពិតជា ទាក់ទាញ ដោយក្នុងអត្ថន័យ នៃបទនេះបាន រៀបរាប់ពី រឿងរ៉ាវរបស់កំលោះ សង្ហាពោរពេញ ដោយសេរីភាព ។

ទស្សនាវីដេអូចម្រៀង Sexy, Free & Single ជាមួយ Looking TODAY ទាំងអស់គ្នា!







ប្រភព៖ Lookingtoday





2NE1 បង្ហាញរូបភាព Park Bom សម្រាប់បទ “I LOVE YOU”

បន្ទាប់ពីបង្ហាញរូបភាពរបស់ Dara និង CL សម្រាប់ចម្រៀងថ្មី I LOVE YOU ថ្ងៃនេះ 2NE1 បានបង្ហាញរូបភាព Park Bom ជាសមាជិកទី ៣ បន្ថែមម្នាក់ទៀត ។ តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១២នេះថា បទចម្រៀងថ្មី I LOVE YOU របស់ 2NE1 នឹងចេញនៅថ្ងៃទី០៥ខែកក្កដា ហើយបទនេះដែរ 2NE1 បានទាក់ទាញ អារម្មណ៍ប្រិយមិត្ត យ៉ាងខ្លាំង ខុសប្លែកពីចម្រៀងមុនៗ

ដោយបទដំបូងសម្រាប់ការវិលមក ជួបប្រិយមិត្តនេះ 2NE1 បានបង្ហាញរូបភាព ដ៏ស្រស់ស្អាត ម្តងមួយៗ របស់សមាជិកខ្លួន ហើយថ្ងៃនេះដែរ ជារូបភាពរបស់តារាវ័យ ២៨ឆ្នាំ Park Bom ជាតារា ដែលមាន សម្លេងពីរោះបំផុត និងជាសមាជិកច្បងគេ របស់ 2NE1 ផងដែរ ។

គួរបញ្ជាក់ថា បទថ្មី I LOVE YOU នឹងចេញនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២នេះ និងជា បទចម្រៀងថ្មី របស់ក្រុមចម្រៀងស្រី ដ៏ល្បីល្បាញស្ទើរ ពាសពេញ ពិភពលោក 2NE1 សម្រាប់ឆ្នាំ ២០១២នេះ ៕






ប្រភព៖ Lookingtoday




2NE1 COMEBACK ជាមួយ I Love You (Audio full HD)

តារាកូរ៉េ៖ បន្ទាប់ពីបាត់មុខអស់មួយរយៈនោះ 2NE1 ក្រុមតារាចម្រៀងដ៏ល្បីល្បាញក្នុងពិភព KPOP បានត្រឡប់មក ជាមួយនឹងស្ទីលប្លែកថ្មី ដែលអន្ទោងចិត្ត យុវវ័យដែលស្នេហា វិស័យចម្រៀងកូរ៉េ ឲ្យរំភើបជ្រើមជ្រួល ថែមទៀត។ យោងទៅតាម ប្រភពកាសែតកូរ៉េមួយ ដែលមានឈ្មោះថា AllKpop បានឲ្យដឹងថា ប្រិយមិត្តកាន់តែចាប់អារម្មណ៍ ខ្លាំងឡើងៗលើក្រុមចម្រៀង ដ៏ល្បីល្បាញ មួយនេះ ដែលពួកគេតែង បង្ហាញនូវស្ទីលប្លែកៗ សម្រាប់ការវិត្រឡប់មកជាថ្មីរបស់ពួកគេ ។


យើងធ្លាប់បានដឹងមកហើយថា ក្រុមតារាចម្រៀងមួយនេះ តែងតែបង្ហាញនូវ ស្ទីលប្លែកៗជានិច្ច ពីមួយបទទៅមួយបទ ហើយរាល់បទចម្រៀងនីមួយៗ របស់ពួកគេតែងទទួល ការចាប់អារម្មណ៍ និងពេញនិយមជានិច្ច។ ចង់ដឹងណាស់ថា តើការត្រឡប់មកជាថ្មីជាមួយនឹងបទ «I LOVE YOU» អាចធ្វើឲ្យ កក្រើកពិភព KPOP បានដល់កម្រិតណា?

សូមស្តាប់នូវបទថ្មីនេះខាងក្រោមទាំងអស់គ្នា :





ដោយ៖ ចក្រភពខ្មែរ












2NE1 បង្ហាញរូបភាព និងសម្លេង Dara សម្រាប់បទ “I Love You” (Mp3 inside)

ថ្មីៗនេះ 2NE1 តែងតែផ្តល់ ព័ត៌មានផ្សេងៗ ជាច្រើនទាក់ទង នឹងការ ត្រឡប់មកវិញ ហើយនៅ ម្សិលថ្ងៃនេះ 2NE1 បានបង្ហាញរូបភាព និងសម្លេងដ៏ពីរោះ របស់ Dara សម្រាប់បទថ្មី I Love You ។ តាមព័ត៌មាន ពីកាសែត កូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១២ នេះថា ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រិយមិត្តមាន ចំណាប់អារម្មណ៍ កាន់តែខ្លាំងឡើងៗ ចំពោះក្រុមចម្រៀង ដ៏ល្បីល្បាញ 2NE1 ដែលតែងតែ បង្ហាញស្តាយល៍ថ្មី ប្លែកៗរបស់ខ្លួន សម្រាប់ការវិលត្រឡប់ មកជួបប្រិយមិត្តវិញ បន្ទាប់ពីបាត់មុខ មួយរយៈ ។
ជាក់ស្តែង នៅថ្ងៃនេះ 2NE1 បានបង្ហាញរូបភាព និងសម្លេងដ៏ពីរោះ របស់មាជិក វ័យ២៧ឆ្នាំ កញ្ញា Dara សម្រាប់បទថ្មី I Love You ដែលស្តាប់ទៅ គួរឲ្យ ចាប់អារម្មណ៍ និងទាក់ទាញ មិនចាញ់បទ ចម្រៀងល្បីៗ ក្នុងពេលកន្លងមក នោះឡើយ ៕
 
Looking Today




 ប្រភព៖ Lookingtoday