ភ្នំពេញ៖ ពាក្យចចាមអារ៉ាម ស្នេហ៍ចាស់មិនទាន់ដឹង ការពិតផង
ពេលនេះបែរជា លេចធ្លាយថា ពិធីការិនី តេង លក្ខិណា
កំពុងតែសម្លឹងឃើញ បុរសជនជាតិ បារាំង ទៅវិញ
ហើយនាង ថែមពោលពាក្យថា៖ «ខ្ញុំមាន មោទនភាព មែនទែន ដែលជនជាតិ
បារាំងនោះ ឲ្យតម្លៃខ្ញុំ និងផ្តល់ កិត្តិយសឲ្យខ្ញុំ»។ ទោះជា
កន្លងមក គេដឹងថា
នាងធ្លាប់មាន ទំនាក់ទំនងស្នេហា ជាមួយប្រធាន ក្រុមហ៊ុនធំមួយជាជន
ជាតិចិន និងក្រោយមក ល្បីថា
មានស្នេហា ជាមួយ ឧកញ៉ាវ័យក្មេង ទ្រព្យស្តុកក្ដី
ក៏តារាចាយ សម្រស់រូបនេះ នៅតែប្រកាន់ជំហរ ដដែលថា
នាងមិន ដែលមាន ស្នេហាជាមួយ បុរសណាឡើយ
ហើយក៏មិនទាន់ ចង់មាន ស្នេហាដែរ ខណៈអាយុនៅក្មេងពេក។ដូច ពាក្យគេថា បុប្ផាស្រស់កន្លង់ចោម ពេលនេះ ក៏ផ្តើមល្បីថា ពិធីការិនីវ័យ ២៣ឆ្នាំរូបនេះ បានជំពប់នឹង រឿងរ៉ាវស្នេហាថ្មី ជាមួយបុរស អ្នកជំនួញម្នាក់ ជាជាតិបារាំង មានឈ្មោះ ហាសាន់ និងមានអាយុស្របាល នឹងនាង ហើយពេលនេះ នាងកំពុងតែសាង ទំនាក់ទំនងយ៉ាងស្អិតល្មួត នឹងគ្នាទៀតផង។
បុរស ជនជាតិបារាំងឈ្មោះ ហាសាន់ នោះ ត្រូវបានអ្នកសិល្បៈ ដែលចូលរួមកម្មវិធី ខួបកំណើត ជីជី និយាយថា មានការពេញចិត្ដ និងស្រឡាញ់ តេង លកិ្ខណា យូរយារណាស់ មកហើយ តែមិនដែលមានឱកាសបាន ជួបមុខផ្ទាល់ឡើយ ពោលគឺបុរសរូបនេះ បានត្រឹមតែ សម្លឹងមើល តេង លក្ខិណានៅ កញ្ចក់ទូរទស្សន៍ ប៉ុណ្ណោះ។ ទើបតែនៅថ្ងៃ ខួបកំណើត របស់ពិធីការិនី ជីជី បុរសនោះបានជួប មុខ តេង លក្ខិណា ដោយផ្ទាល់ ខណៈដែលលោក ហាសាន់នេះ មកចូលរួម ជាមួយនឹងមិត្ដភក្តិ។
ប្រភពនេះបញ្ជាក់ទៀតថា បុរសជនជាតិបារាំងនោះ បាននិយាយ ប្រាប់មិត្ដភក្តិថា រូបគេស្រឡាញ់ តេង លក្ខិណា ណាស់ មិនអាចអត់នាង បាននោះទេ ហើយកន្លងមក រាល់កម្មវិធី ដែល លក្ខិណាធ្វើនៅក្នុង ទូរទស្សន៍ គេតាំងអង្គុយមើល បើទោះជាពេលនោះ រវល់ការងារយ៉ាងណា ក៏ដាក់ការងារនោះសិនដែរ ឲ្យតែបានឃើញ មុននាង។
ទាក់ទិននឹង ព័ត៌មានដែលថា តេង លក្ខិណា កំពុងតែសាងស្នេហ៍ ជាមួយបុរស ជនជាតិបារាំងនោះមិនត្រូវបាន ពិធីការិនីវ័យក្មេងរូបនេះ ទទួលស្គាល់ថា ជាការពិតនោះទេ ដោយនាងនិយាយថា ៖«មិនអាចនោះទេ ពេលដែលគាត់ (ហាសាន់) ថតរូបជាមួយខ្ញុំ ក្នុងពិធីខួបកំណើត កញ្ញា ជីជី នោះ គឺជាលក្ខណៈ មិត្តភក្តិចូលរួមពិធី តែមួយ គឺមានភាពស្និទ្ធស្នាលណា លើសពីនេះទេ»។
នាងបន្តថា៖ «រវាងខ្ញុំ និងបារាំង ឈ្មោះហាសាន់នេះ ពីមុនមកមិនដែលស្គាល់គ្នា ហើយក៏មិនដែលជួបគាត់ដែរ គឺទើបតែយប់ ពិធីខួបកំណើតកញ្ញា ជីជី ដែលយើងបានជួបគ្នា ខណៈដែលគាត់ក៏អញ្ជើញទៅ ចូលរួមពិធី នោះដែរ ហើយចំពោះរឿង ដែលគេនិយាយថា គាត់នោះតាម ស្រឡាញ់ខ្ញុំយូរហើយ ឬយ៉ាងណាក៏ខ្ញុំមិន ដែលដឹងដែរ ព្រោះថា នៅយប់ដែល យើងជួបគ្នាដំបូងនោះ ក្រៅពីសុំខ្ញុំធ្វើជាមិត្តភក្តិ និងសុំខ្ញុំថតរូប អនុស្សាវរីយ៍ ជាមួយគ្នានោះ គឺគាត់ក៏មិនបាន បញ្ចេញនូវអ្វីប្លែក ឬ លួចសារភាពថា មានចិត្តលើខ្ញុំ ឬយ៉ាងណានោះទេ គឺគ្មានតែម្តង»។
បើ ទោះយ៉ាងណា ពិធីការិនីរូបនេះ បានសម្តែងអារម្មណ៍ សប្បាយចិត្ត ខណៈដែលមានគេ និយាយថា បុរសជនជាតិ បារាំងសុំស្នេហ៍ ដោយនាងបាន និយាយថា៖ «បើគាត់ ស្រឡាញ់ខ្ញុំមែននោះ ខ្ញុំមានមោទនភាព មែនទែន ដែលជនបរទេស ឲ្យតម្លៃខ្ញុំ ហើយតាមស្រឡាញ់ ហើយរឿងនេះ បើជាការពិតខ្ញុំគួរតែ ពិចារណាដែរ»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍














