2NE1 បង្ហាញរូបភាព Park Bom សម្រាប់បទ “I LOVE YOU”


បន្ទាប់ពីបង្ហាញរូបភាពរបស់ Dara និង CL សម្រាប់ចម្រៀងថ្មី I LOVE YOU ថ្ងៃនេះ 2NE1 បានបង្ហាញរូបភាព Park Bom ជាសមាជិកទី ៣ បន្ថែមម្នាក់ទៀត ។ តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១២នេះថា បទចម្រៀងថ្មី I LOVE YOU របស់ 2NE1 នឹងចេញនៅថ្ងៃទី០៥ខែកក្កដា ហើយបទនេះដែរ 2NE1 បានទាក់ទាញ អារម្មណ៍ប្រិយមិត្ត យ៉ាងខ្លាំង ខុសប្លែកពីចម្រៀងមុនៗ

ដោយបទដំបូងសម្រាប់ការវិលមក ជួបប្រិយមិត្តនេះ 2NE1 បានបង្ហាញរូបភាព ដ៏ស្រស់ស្អាត ម្តងមួយៗ របស់សមាជិកខ្លួន ហើយថ្ងៃនេះដែរ ជារូបភាពរបស់តារាវ័យ ២៨ឆ្នាំ Park Bom ជាតារា ដែលមាន សម្លេងពីរោះបំផុត និងជាសមាជិកច្បងគេ របស់ 2NE1 ផងដែរ ។

គួរបញ្ជាក់ថា បទថ្មី I LOVE YOU នឹងចេញនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២នេះ និងជា បទចម្រៀងថ្មី របស់ក្រុមចម្រៀងស្រី ដ៏ល្បីល្បាញស្ទើរ ពាសពេញ ពិភពលោក 2NE1 សម្រាប់ឆ្នាំ ២០១២នេះ ៕






ប្រភព៖ Lookingtoday




Related Posts Plugin for WordPress, Blogger...