យោងតាមប្រភពព័ត៌មាន ពីគេហទំព័រកូរ៉េបានឲ្យដឹងថា កាលពីថ្ងៃទី៦ ម្សិលមិញនេះ Kang Sora និង Leeteuk សមាជិកក្រុមចម្រៀង Super Junior បានណាត់គ្នាញ៉ាំអាហារ ពេលល្ងាច ដើម្បីប្រារព្ធពិធី ខួបកំណើតរបស់ Leeteuk ខណៈថតកម្មវិធីពេញនិយម “We Got Married”។ Kang Sora និង Leeteuk មានភាពរីករាយជាខ្លាំង ចំពោះការណាត់ជួបរបស់ពួកគេ ហើយអំឡុងពេល ពួកគេ ផឹកស្រាក្រហម Kang Sora បែរជាធ្វើឲ្យ Leeteuk ភ្ញាក់ផ្អើល ដោយនាងបានស្ទុះទៅថើប ស្វាមីក្លែងក្លាយរបស់នាង។
សម្រាប់ពិធីខួបកំណើតរបស់ Leeteuk នេះដែរ តារាសម្ដែង Kang Sora បានរៀបចំប្រអប់កាដូ ពណ៌សមួយដ៏ធំ ជូនដល់ស្វាមីក្នុងកម្មវិធី “We Got Married” របស់នាងដោយនាងដឹងថា វាជាពណ៌ដែល Leekteuk ចូលចិត្ត។ ក្រៅពីស្នាមថើប និងកាដូ Kang Sora ក៏បានច្រៀង និងដេញ Piano សម្រាប់ Leekteuk ផងដែរ។
បញ្ជាក់ផងដែរថា កម្មវិធី “We Got Married” នឹងចាក់បញ្ចាំងពីសកម្មភាពរបស់ Kang Sora នៅក្នុងពិធីខួបកំណើតរបស់ Leekteuk នៅថ្ងៃទី ៧ ខែកក្កដា នេះនៅម៉ោង ៥: ១៥នាទីយប់ (ម៉ោងនៅកូរ៉េ)៕





ប្រភព៖ Lookingtoday














