បុរសឈ្មោះ ដុង ដែលជាអ្នកបើករថយន្តក្រុង
បានវាយប្រហារលើស្ត្រីម្នាក់ដែលត្រូវបានស្គាល់ថា ឌូ
ហើយបានខាំកកេរលើមុខរបស់ស្ត្រីនោះ
បន្ទាប់ពីមានការទាស់ទែងគ្នានៅតាមដងផ្លូវ។
តាមការបញ្ជាក់ ដុង បានស្រវឹងស្រាខណៈដែលគាត់ឈ្លោះទាស់ទែងជាមួយស្ត្រីរូបនោះនៅតាមផ្លូវ ដោយលោតឡើងលើឡានរបស់ស្ត្រីនោះ និងវាយបំបែកកញ្ចក់ខាងមុខ។
បន្ទាប់មកគាត់បានចាប់បោកនាងផ្តួលទៅលើដី ហើយបានចាប់ផ្តើមខាំស៊ីមុខរបស់ស្ត្រីរងគ្រោះ។
ពួកអ្នកដើរកាត់សុទ្ធតែមិនអាចបញ្ឈប់គាត់បាន ប៉ុន្តែនៅទីបំផុតប៉ូលីសបានមកធ្វើអន្តរាគមន៍។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជម្ងឺរបស់សហរដ្ឋអាមេរិក ត្រូវបានបង្ខំឲ្យបដិសេធថាគ្មានថ្ងៃរំលាយពិភពលោកដោយខ្មោចឆៅនោះទេ បន្ទាប់ពីការវាយប្រហារដោយខាំមុខជាប់របស់ រូឌី អូជែន ទៅលើបុរសអនាថាម្នាក់ ហើយតារាសិចអាមេរិកម្នាក់បានសម្លាប់ និងបានកាត់រាងកាយអ្នករួមបន្ទប់របស់គាត់។
ចាប់តាំងពីពេលនោះមក ស្ត្រីម្នាក់ត្រូវបានបើកការស៊ើបអង្កេតនៅក្នុងរដ្ឋមីសសួរី សហរដ្ឋអាមេរិក ដោយសារការវាយប្រហារ និងការខាំអ្នកជិតខាងរបស់នាង ខណៈដែលសាស្ត្រាចារ្យជនជាតិស៊ុយអែតម្នាក់ត្រូវបានផ្តន្ទាទោសពីបទកាត់ បបូរមាត់ប្រពន្ធរបស់គាត់និងស៊ីវា៕

ប្រភព៖ CEN