ប្រទេសកាហ្សាកស្តានៈ អង្គការណាសាបាននិយាយថា អ្នកយានអវកាសចំនួន៣ រូបរបស់ស្ថានីយ៏ លំហអាកាស អន្តរជាតិ បានត្រឡប់មកភពផែនដីវិញ យ៉ាងមានសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ដោយពួកគេបាន ចុះធ្វើបេសកម្មនៅលើ លំហអាកាស អស់រយៈពេល ៦ខែ ៣សប្តាហ៏។
អ្នកយានអវកាស ទាំង៣រូបនេះ ចេញទៅធ្វើ បេសកម្ម នៅលើលំហអាកាស ចាប់ទាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១១ មកម្ល៉េះ ដោយពួកគេ បានរស់ នៅលើលំហអាកាស អស់ រយៈពេល ១៩៣ថ្ងៃ។
ការធ្វើបេសកម្ម របស់ពួកគេ នៅស្ថានីយ៏ លំហអាកាសនោះ គឺដើម្បីជួយដល់ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្រ្ត ជាង២០០ករណី ដែលក្នុងនោះត្រូវបាន ចូលរួមដោយ ក្រុមអ្នកស្រាវជ្រាវ ចំនួន ៤០០នាក់ ទូទាំងពិភពលោក។

ប្រភព៖ Lookingtoday















