2NE1 បង្ហាញរូបភាព និងសម្លេង Dara សម្រាប់បទ “I Love You” (Mp3 inside)


ថ្មីៗនេះ 2NE1 តែងតែផ្តល់ ព័ត៌មានផ្សេងៗ ជាច្រើនទាក់ទង នឹងការ ត្រឡប់មកវិញ ហើយនៅ ម្សិលថ្ងៃនេះ 2NE1 បានបង្ហាញរូបភាព និងសម្លេងដ៏ពីរោះ របស់ Dara សម្រាប់បទថ្មី I Love You ។ តាមព័ត៌មាន ពីកាសែត កូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១២ នេះថា ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រិយមិត្តមាន ចំណាប់អារម្មណ៍ កាន់តែខ្លាំងឡើងៗ ចំពោះក្រុមចម្រៀង ដ៏ល្បីល្បាញ 2NE1 ដែលតែងតែ បង្ហាញស្តាយល៍ថ្មី ប្លែកៗរបស់ខ្លួន សម្រាប់ការវិលត្រឡប់ មកជួបប្រិយមិត្តវិញ បន្ទាប់ពីបាត់មុខ មួយរយៈ ។
ជាក់ស្តែង នៅថ្ងៃនេះ 2NE1 បានបង្ហាញរូបភាព និងសម្លេងដ៏ពីរោះ របស់មាជិក វ័យ២៧ឆ្នាំ កញ្ញា Dara សម្រាប់បទថ្មី I Love You ដែលស្តាប់ទៅ គួរឲ្យ ចាប់អារម្មណ៍ និងទាក់ទាញ មិនចាញ់បទ ចម្រៀងល្បីៗ ក្នុងពេលកន្លងមក នោះឡើយ ៕
 
Looking Today




 ប្រភព៖ Lookingtoday






Related Posts Plugin for WordPress, Blogger...