2NE1 COMEBACK ជាមួយ I Love You (Audio full HD)


តារាកូរ៉េ បន្ទាប់ពីបាត់មុខអស់មួយរយៈនោះ 2NE1 ក្រុមតារាចម្រៀងដ៏ល្បីល្បាញក្នុងពិភព KPOP បានត្រឡប់មក ជាមួយនឹងស្ទីលប្លែកថ្មី ដែលអន្ទោងចិត្ត យុវវ័យដែលស្នេហា វិស័យចម្រៀងកូរ៉េ ឲ្យរំភើបជ្រើមជ្រួល ថែមទៀត។ យោងទៅតាម ប្រភពកាសែតកូរ៉េមួយ ដែលមានឈ្មោះថា AllKpop បានឲ្យដឹងថា ប្រិយមិត្តកាន់តែចាប់អារម្មណ៍ ខ្លាំងឡើងៗលើក្រុមចម្រៀង ដ៏ល្បីល្បាញ មួយនេះ ដែលពួកគេតែង បង្ហាញនូវស្ទីលប្លែកៗ សម្រាប់ការវិត្រឡប់មកជាថ្មីរបស់ពួកគេ ។


យើងធ្លាប់បានដឹងមកហើយថា ក្រុមតារាចម្រៀងមួយនេះ តែងតែបង្ហាញនូវ ស្ទីលប្លែកៗជានិច្ច ពីមួយបទទៅមួយបទ ហើយរាល់បទចម្រៀងនីមួយៗ របស់ពួកគេតែងទទួល ការចាប់អារម្មណ៍ និងពេញនិយមជានិច្ច។ ចង់ដឹងណាស់ថា តើការត្រឡប់មកជាថ្មីជាមួយនឹងបទ «I LOVE YOU» អាចធ្វើឲ្យ កក្រើកពិភព KPOP បានដល់កម្រិតណា?

សូមស្តាប់នូវបទថ្មីនេះខាងក្រោមទាំងអស់គ្នា :





ដោយ៖ ចក្រភពខ្មែរ












Related Posts Plugin for WordPress, Blogger...