ចម្រៀងMP3 ថ្មី ពីគ្រប់ផលិតកម្មល្បី ... ល្បី!

ប្រិយមិត្រអាចរីករាយជាមួយ ចម្រៀង MP3 ល្បីៗ និងទាញយកដោយសេរី

ប្រភពវីដេអូថ្មីៗ ពិរោះៗ រូបភាពច្បាស់ល្អ ពីគ្រប់ផលិតកម្មល្បី...ល្បី!

វីដេអូចម្រៀងថ្មីៗបំផុត និងពេញនិយម រូបភាពច្បាស់គួរឲ្យទាក់ទាញ ពីផលិតកម្មហង្សមាស សាន់ដេ ថោន រ៉ក អឹម...

ថ្មីៗជុំវិញរឿងរ៉ាវទាក់ទិននឹងសង្គមសិល្បៈ

ផ្តល់នូវព័ត៌មានថ្មីៗ ជុំវិញវិស័យសិល្បៈ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក

បច្ចេកវិទ្យាបច្ចុប្បន្ន

ព័ត៌មានថ្មីៗជុំវិញបច្ចេកវិទ្យា, យល់ដឹងពីចក្កវាឡ និងការរីកលូតលាស់នៃវិទ្យាសាស្ត្រ, គន្លឹះបច្ចកវិទ្យាល្អៗ...

ពិភពនៃរឿងរ៉ាវប្លែក...ប្លែក

ប្រមូលផ្តុំនូវគ្រប់រឿងរ៉ាវចម្លែកៗ ស្ទើរតែមិនគួរឲ្យ និងមិននឹកស្មានដល់... ជុំវិញពិភពលោក

Software ថ្មីៗ និងល្អៗ ដែលពិភពលោកបានបង្កើតឡើង

Software ជាច្រើនប្រភេទ មានដូចជា Window, Security, Khmer Software, Design, ផ្សេងទៀត...

ក្រុម​​វេជ្ជបណ្ឌិត​​រក​ឃើញ​​តម្រុយ​​ ជំងឺ​អាថ៌កំបាំង​សម្លាប់​កុមារ​ខ្មែរ

ក្រសួងសុខាភិបាល​នឹង​ប្រកាស​ អត្តសញ្ញាណ​ជំងឺ​អាថ៌កំបាំង​សម្លាប់​ក្មេង​ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុម​វេជ្ជបណ្ឌិត​ដែល​ដឹកនាំ​ដោយ ក្រសួងសុខាភិបាល​កំពុង​ធ្វើតេស្ត​រក​ប្រភព​ជំងឺ​ដែល​បានធ្វើអោយ​កុមារ​ខ្មែរ ​ចំនួន​ស្លាប់៦០នាក់​ក្នុង​រយៈ៣ខែ​កន្លងមកនេះ។



លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ ប្រាប់អោយដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រសួងសុខាភិបាល ​នឹង​ប្រកាស​ក្នុងពេល​ឆាប់ៗខាងមុខ នេះ លទ្ធផល នៃ​ការអង្កេត​រក​អត្តសញ្ញាណ ​ជំងឺ​អាថ៌កំបាំង ​ដែល​បានសម្លាប់​កុមារ​ ចំនួន៦០នាក់។ មន្ត្រី​សុខាភិបាល​រូបនេះ ​បាន​បញ្ជាក់ថា ក្រុម​វេជ្ជបណ្ឌិត​ដែល​កំពុង​ស្រាវជ្រាវ​ ស្វែងរក​អត្តសញ្ញាណ ​ជំងឺ​ អាថ៌កំបាំង​នេះ​បាន​រកឃើញ​តម្រុយ ​ជំងឺ​នេះហើយ ​ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​ អត្ថាធិប្បាយ​លម្អិត​ទេ។

ព្រម​ពេល​ជាមួយគ្នា លោក លី សូ​វ៉ាន់ បាន​អំពាវនាវ​អោយ​អាណាព្យាបាល​យក​កុមារ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​នៅពេលដែល​ កុមារ​មាន​សញ្ញា​ពិបាក​រក​ដង្ហើម។ លោក​បាន​បញ្ជាក់ថា៖«សូមកុំ​ប្រើប្រាស់​ ថ្នាំ​ខុស​វេជ្ជបញ្ជា»។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក WHO ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៦កក្កដា ក្រុមគ្រូពេទ្យ​បាន​រកឃើញ​ករណី​ជំងឺ​អាថ៌កំបាំង​នៅលើ​កុមារ​រហូត​ដល់​៧៤នាក់ បើ​គិត​ចាប់ពី​ខែមេសា​រហូតដល់​ថ្ងៃ៥កក្កដា។ ប៉ុន្តែ​ក្នុងចំណោម​ករណី​ទាំងនោះ ៦១ករណី​បាន​ស្លាប់​ក្រោយពី​ត្រូវ​នាំមក​ដល់​មន្ទីរពេទ្យ (គន្ធ​បុ​ប្ជា​សៀមរាប និង​ភ្នំពេញ)។ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា លោក Beat Richner បាន​ថ្លែងប្រាប់​ទូរទស្សន៍​CNNកាលពីពេល​ថ្មី​នេះ​ថា៖«កុមារ​ទាំងនោះ ភាគច្រើន​ត្រូវបាន​នាំ​មកដល់​មន្ទីរពេទ្យ​យើង​នៅ​នាទីចុងក្រោយ។ ពួកគេ​ស្លាប់ ដោយសារតែ​សួត​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ»។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បានសរសេរថា ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ក្រសួង សុខាភិបាល​​​​ កំពុង​ស្វែងរក​មូលហេតុ នៃ​ជំងឺ​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​ថា​ឪពុកម្តាយ​ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ​របស់កូនៗរបស់ ​ពួកគេ។

យោងតាម​សេចក្តីប្រកាស ​ព័ត៌មាន​របស់ WHO ភាគច្រើន​នៃ​កុមារ​ ដែលមាន​ជំងឺ​ទាំងនោះ ពួកគេ​មាន​អាកា​រៈ​ដូចគ្នា​ដូចជា ក្តៅខ្លួន មាន​បញ្ហា​ផ្លូវដង្ហើម និង​ប្រព័ន្ធ​ស​សៃ​ប្រសាទ ដែល​អាកា​រៈទាំង​នេះ គឺជា​គោលដៅ​នៃ​ការវិភាគ​ រោគវិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ។ បើតាម​លោក​វេជ្ជបណ្ឌិត Beat Richner ខួរក្បាល​របស់​កុមារ​ទាំងនោះ​ មាន​សញ្ញា​រលាក។ ភាគច្រើន​នៃ​កុមារ​ ដែលមាន​ជំងឺ​នេះ មាន​អាយុ​ក្រោម៣ឆ្នាំ។






ប្រភព៖ ថ្មីៗ 


 

ឧបករណ៍​ធ្វើតេស្ត​ជំងឺអេដស៍​ ដោយ​ខ្លួនឯងលក់ ​​ដោយ​​សេរី​​នៅ​​អាមេរិក

ភ្នំពេញ៖ ទីភ្នាក់ងារ ​ឱសថ​អាមេរិក FDA បានអនុញ្ញាត​ឲ្យ​មាន ការ​ដាក់លក់​ដោយ​សេរី​ ជា​លើកដំបូង នូវ​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺអេដស៍ ​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​មាន ការ​ត្រួតពិនិត្យ​ពី​វេជ្ជបណ្ឌិត។


ជា​លើកដំបូង​ហើយ​កាលពី​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ឱសថ​អាមេរិក FDA បានអនុញ្ញាត​ឲ្យ​ដាក់លក់​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺអេដស៍​ដោយ​ខ្លួនឯង​ដោយ​ មិនចាំបាច់​មានការ​ត្រូតពិនិត្យ ពី​វេជ្ជបណ្ឌិត។ ការអនុញ្ញាត​ឲ្យ​ដាក់លក់​នេះ​ ត្រូវបាន​ធ្វើឡើង​ក្រោយពី​មាន ការ​ស្នើសុំ ពី​គណៈកម្មាធិការ​ប្រឹក្សា​ដែលមាន​សមាជិក​ជំនាញ ១៧ រូប បានស្នើ​ឲ្យ​ដាក់លក់​ នៅ​ទីផ្សារ​កាលពី​ថ្ងៃទី ១៥ ឧសភា​កន្លងទៅ។ ឧបករណ៍​ធ្វើតេស្ត​ នោះ​មាន​ឈ្មោះថា OraQuick In-Home HIV ដែល​ផលិត​ដោយ មន្ទីរពិសោធន៍ OraSure Technologies របស់​អាមេរិក។
 

ការសាកល្បង​មួយ​បាន​បញ្ជាក់ថា ទោះបីជា​កម្រិត​នៃ​ភាគរយ​នៅ​ទាប ​ជាង​ការកំណត់​របស់ FDA បន្តិច​ក៏ដោយ ក៏​ឧបករណ៍​នេះ​ រកឃើញ​មេរោគ​អេដស៍ ​ដោយ​ជោគជ័យ គឺ​រហូតដល់​ទៅ ៩២ភាគរយ។ ភាគរយ​ដែល​កំណត់ដោយ FDA គឺ៩៥ភាគរយ។ ចំពោះ​ការធ្វើ​តេស្ត យើង​គ្រាន់តែ​យក​ទឹកមាត់​ដែល​ជាប់​នៅ​អញ្ចាញធ្មេញ ទៅ​ដាក់​នៅក្នុង​ឧបករណ៍ OraQuick In-Home HIV រួចហើយ​ទុក​ពី ២០ ទៅ ៤០នាទី​ក្រោយមក យើង​នឹង​ដឹង​លទ្ធផល។

នៅពេលដែល ​យើង​ឃើញ​លទ្ធផល​វិជ្ជមាន នោះ​មិនទាន់​ប្រាកដថា យើង​មាន​ជំងឺអេដស៍​នោះទេ។ យើង​ត្រូវ​ទៅធ្វើ​តេស្ត​ បញ្ជា​ក់នៅ​មណ្ឌល​សុខភាព។ ចំពោះ​លទ្ធផល​អវិជ្ជមាន ក៏​មិនទាន់​ប្រាកដថា គ្មាន​ជំងឺអេដស៍​ដែរ ព្រោះថា អ្នកធ្វើ​តេស្ត អាច​ឆ្លង​ជំងឺអេដស៍​នោះ​អំឡុង​បី​ខែ​មុន។ លក្ខណៈ​សំខាន់​របស់​ឧបករណ៍​នេះ គឺថា វា​អាចជួយ​ដល់​អ្នក​ ដែល​មិនដែល​ទៅ ពិនិត្យ​ឈាម និង​អ្នក​ដែល​មិន​ហ៊ាន​ទៅពិនិត្យ​ឈាម​រក​មេរោគ​អេដស៍  ជាពិសេស​សំរាប់​អ្នក ​ដែលមាន​ការប្រឈមមុខ​ខ្ពស់​ចំពោះ​ជំងឺអេដស៍ ដូចជា​អ្នករកស៊ី​ផ្លូវភេទ​ជាដើម។  ជាមួយ​ឧបករណ៍​នេះ ពួកគេ​អាច​ពិនិត្យ​ឈាម​បាន​ទៀងទាត់។

ការធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ​ជាប្រចាំ​គឺជា​ប្រការ ​ល្អ​សំរាប់​ការការពារ និង​ការកាត់បន្ថយ​ការរីក​រាលដាល​របស់​ជំងឺ​នេះ។ គួររំលឹកថា មាន​ប្រជាជន​អាមេរិក ​មិនតិច​ទេ មិនសូវ​ជា​រវីរវល់ ​ចំពោះ​ការ​ដែលថា ខ្លួន​មាន​ជំងឺអេដស៍​ ដែរ​ឬ​អត់​នោះ។ ប៉ុន្តែ តាំងពី២០ឆ្នាំ​មកហើយ ប្រជាជន​អាមេរិក ៥ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ បាន​ឆ្លង​ជំងឺអេដស៍៕




ប្រភព៖ ថ្មីៗ 


 

WHO៖​ មេរោគ​​អាថ៌កំបាំង​​សម្លាប់​​កុមារ​​ខ្មែរ​៦០​នាក់​​ហើយ

ជំងឺ​ដែល​គេ​ មិនទាន់​ស្គាល់ឈ្មោះ​ បានសម្លាប់​កុមារ ៦០នាក់​ហើយ​នៅ​កម្ពុជា ​ក្នុងអំឡុងពេល៣ខែ ​ដោយ​គិត​ចាប់​ពី​ ខែ​មេសា​មក​ នេះ​បើតាម​ការអះអាង​ របស់​មន្ត្រី​នៃ​អង្គការ​ សុខភាព​ពិភពលោក​ នៅ​ថ្ងៃ​អង្គារ ​នេះ។



«ចំនួន​ស្លាប់មាន៦០ករណី​ហើយ។ ហើយ​ពួកគេ​សុទ្ធ តែជា​កុមារតូច» នេះ​គឺជា​ការបញ្ជាក់​របស់លោក នី​ម៉ា អាស​ហ្ការី Nima Asgari ដែលជា​វេជ្ជបណ្ឌិត​ជំនាញ​ សុខភាព​សាធារណៈ​នៃ​អង្គការ​ សុខភាព​ពិភពលោក WHO ប្រាប់​ទីភ្នាក់ងារ ​ព័ត៌មាន​បារាំង​AFP។ វេជ្ជបណ្ឌិត​រូបនេះ​ ប្រាប់​អោយដឹងថា ករណី​ដំបូង​បាន​កើតឡើង​ នៅក្នុង​ខែមេសា ហើយ​ថា​រហូតដល់​ពេលនេះ មេរោគ​ដែល​ធ្វើអោយ​កុមារ​ស្លាប់​នៅ​មិនទាន់​គេ​ស្គាល់​នៅឡើយ​ទេ។

AFPបានសរសេរថា នៅពេលនេះ​អង្គការ​ សុខភាព​ពិភពលោក ​កំពុងតែធ្វើការ​ ជាមួយ​ក្រសួង​សុខាភិបាល​ ដើម្បី​ឈានទៅ ​កំណត់​មូល​ហេតុ ដែល​ធ្វើអោយ​ កុមារ​ស្លាប់ និង​មូលហេតុ​នៃ​ការរីក​រាលដាល ​នៃ​មេរោគ​នេះ។

ប៉ុន្តែ​ការអង្កេត​រក​ប្រភេទ​ មេរោគ​នេះ​ស្ថិតនៅ ​ចំនុច​ចាប់ផ្តើម​នៅឡើយ ហើយ​ថា​វា​ក៏មាន​ការលំបាក​ ក្នុងការ​កំណត់​អាកា​រៈ​ នៃ​អ្នកជំងឺ​ផងដែរ ដូចជា​កម្តៅ​ឡើង​ខ្លាំង ឈឺទ្រូង​ខ្លាំង និង​សញ្ញា​នៃ​ការទាក់ទង​នឹង ​ប្រព័ន្ធ​ប្រសាទ​ផងដែរ។

រហូតដល់​ពេលនេះ​ មាន​ករណី​ជំងឺ​នេះ ៦១ករណី​ហើយ គឺ​មានតែ​កុមារ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​នៅមាន​ជីវិត។ ពួកគេ​មាន​អាយុ៧ឆ្នាំ និង​ក្រោម​នេះ។ WHO បាន​និយាយប្រាប់​AFP រហូតដល់​ពេលនេះ មិនទាន់មាន​សញ្ញា​ នៃ​ការឆ្លង​រាលដាល​ដល់​អ្នក ​ដែលមាន​ទំនាក់ទំនង​ផ្ទាល់​ ជាមួយ​អ្នកជំងឺ​នោះឡើយ៕






ប្រភព៖ ថ្មីៗ