WHO៖​ មេរោគ​​អាថ៌កំបាំង​​សម្លាប់​​កុមារ​​ខ្មែរ​៦០​នាក់​​ហើយ


ជំងឺ​ដែល​គេ​ មិនទាន់​ស្គាល់ឈ្មោះ​ បានសម្លាប់​កុមារ ៦០នាក់​ហើយ​នៅ​កម្ពុជា ​ក្នុងអំឡុងពេល៣ខែ ​ដោយ​គិត​ចាប់​ពី​ ខែ​មេសា​មក​ នេះ​បើតាម​ការអះអាង​ របស់​មន្ត្រី​នៃ​អង្គការ​ សុខភាព​ពិភពលោក​ នៅ​ថ្ងៃ​អង្គារ ​នេះ។



«ចំនួន​ស្លាប់មាន៦០ករណី​ហើយ។ ហើយ​ពួកគេ​សុទ្ធ តែជា​កុមារតូច» នេះ​គឺជា​ការបញ្ជាក់​របស់លោក នី​ម៉ា អាស​ហ្ការី Nima Asgari ដែលជា​វេជ្ជបណ្ឌិត​ជំនាញ​ សុខភាព​សាធារណៈ​នៃ​អង្គការ​ សុខភាព​ពិភពលោក WHO ប្រាប់​ទីភ្នាក់ងារ ​ព័ត៌មាន​បារាំង​AFP។ វេជ្ជបណ្ឌិត​រូបនេះ​ ប្រាប់​អោយដឹងថា ករណី​ដំបូង​បាន​កើតឡើង​ នៅក្នុង​ខែមេសា ហើយ​ថា​រហូតដល់​ពេលនេះ មេរោគ​ដែល​ធ្វើអោយ​កុមារ​ស្លាប់​នៅ​មិនទាន់​គេ​ស្គាល់​នៅឡើយ​ទេ។

AFPបានសរសេរថា នៅពេលនេះ​អង្គការ​ សុខភាព​ពិភពលោក ​កំពុងតែធ្វើការ​ ជាមួយ​ក្រសួង​សុខាភិបាល​ ដើម្បី​ឈានទៅ ​កំណត់​មូល​ហេតុ ដែល​ធ្វើអោយ​ កុមារ​ស្លាប់ និង​មូលហេតុ​នៃ​ការរីក​រាលដាល ​នៃ​មេរោគ​នេះ។

ប៉ុន្តែ​ការអង្កេត​រក​ប្រភេទ​ មេរោគ​នេះ​ស្ថិតនៅ ​ចំនុច​ចាប់ផ្តើម​នៅឡើយ ហើយ​ថា​វា​ក៏មាន​ការលំបាក​ ក្នុងការ​កំណត់​អាកា​រៈ​ នៃ​អ្នកជំងឺ​ផងដែរ ដូចជា​កម្តៅ​ឡើង​ខ្លាំង ឈឺទ្រូង​ខ្លាំង និង​សញ្ញា​នៃ​ការទាក់ទង​នឹង ​ប្រព័ន្ធ​ប្រសាទ​ផងដែរ។

រហូតដល់​ពេលនេះ​ មាន​ករណី​ជំងឺ​នេះ ៦១ករណី​ហើយ គឺ​មានតែ​កុមារ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​នៅមាន​ជីវិត។ ពួកគេ​មាន​អាយុ៧ឆ្នាំ និង​ក្រោម​នេះ។ WHO បាន​និយាយប្រាប់​AFP រហូតដល់​ពេលនេះ មិនទាន់មាន​សញ្ញា​ នៃ​ការឆ្លង​រាលដាល​ដល់​អ្នក ​ដែលមាន​ទំនាក់ទំនង​ផ្ទាល់​ ជាមួយ​អ្នកជំងឺ​នោះឡើយ៕






ប្រភព៖ ថ្មីៗ





Related Posts Plugin for WordPress, Blogger...