កោះកុង ៖ ពីរនាក់ប្តីប្រពន្ធ ដែលមានជីវភាពក្រីក្រ ទើបរៀបការបានរយៈពេលជិត ១ឆ្នាំ ទទួលបាន ចំណងដៃបុត្រម្នាក់ តែគួរឲ្យស្តាយ ដោយសារកូននោះ កើតមកស្រាប់ តែរូបរាងដូចជាសត្វស្វា ច្រមុះដូចប្រមោយដំរី ហើយមានរន្ធ តែមួយប៉ុណ្ណោះ។ ទារកនេះបានចាប់កំណើត នៅវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២ នៅមន្ទីរពេទ្យ បង្អែកខេត្តកោះកុង។ តែអកុសល ទារកនេះ ក៏បានស្លាប់ ទៅវិញគួរឲ្យសោកស្តាយ។ ប្តីប្រពន្ធក្រីក្រ១គូរ នេះឈ្មោះ ញ៉ន វណ្ណា(ប្តី) អាយុ ២១ឆ្នាំ មុខរបរ នេសាទ ប្រពន្ធឈ្មោះ ពាំង សុខនី អាយុ២០ឆ្នាំ មានទីលំនៅ ភូមិចាំយាម ស្រុកមណ្ឌល សីមាខេត្តកោះកុង។
លោក ញ៉ន វណ្ណា បានឲ្យដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះសុខ នី កំព្រាឪពុក ម្តាយតាំង កើតពីម្តាយបាន១៤ថ្ងៃមកម្ល៉ោះហើយរស់នៅ ជាមួយសាច់ញាតិ។ លោកបន្តថា ខ្លួនទើបរៀបការ ជាមួយគ្នាប្រពន្ធ បានប្រហែលជិត១ឆ្នាំ ហើយប្រពន្ធមាន ផ្ទៃពោះ៧ខែ ទើបសម្រាល បានកូនប្រុស១ មាន រូបរាងដូច សត្វស្វា ច្រមុះដូច ប្រមោយដំរីតែ ជាអកុសល កើតមកហើយ ក៏បានស្លាប់ទៅវិញដែរ គួរសោកស្តាយ។
ម្តាយទារកអ្នកស្រី ពាំង សុខនី ដែលទើបសម្រាល កូនបានប្រហែល១ម៉ោង បាននិយាយ លាយឡំ ទាំងទឹកភ្នែក រលីងលោងថា គាត់ជាមនុស្ស អភ័ព្វណាស់ កំព្រាឪពុកម្តាយ តាំងពីកើត បានរយៈពេល ១៤ថ្ងៃមកម៉្លេះ ដល់ពេលមានប្តី ជីវភាពមានភាពក្រីក្រលំបាក រួមផ្សំនឹង កូនកើតមក មានរូបរាងដូចជា សត្វស្វា និងមានច្រមុះដូចប្រមោយដំរី ។
លោកស្រីបានបញ្ជាក់ថា ចាប់តាំងពី កូនមកចាប់កំណើត គាត់បានយល់សុបិន្ត ឃើញមនុស្ស ដួលម៉ូតូស្លាប់ មកសុំចាប់ជាតិ ដល់ពេលកើត កូនបែរជា ដូចសត្វស្វាទៅវិញ។
ជាចុងក្រោយ ដោយជីវភាពក្រីក្រលំបាក គាត់សូមលើដៃសំពះ សុំឲ្យសប្បុរសជនជួយ ឧបត្ថម្ភដល់ ក្រុមគ្រួសារគាត់ ដែលក្រីក្រនេះ ឲ្យបានរឹងដៃជើងផង៕
ទារកចម្លែកកើតមករូបរាង ដូចសត្វស្វា ច្រមុះដូចប្រមោយដំរី



ប្រភព៖ Lookingtoday














