ព្រះសីហនុៈ ឆ្នេរអូរត្រេស ស្ថិតនៅក្បែរ ឆ្នេរអូរឈើទាល ខាងត្បូងខេត្តព្រះសីហនុ ហើយឆ្នេរនេះ មានទិដ្ឋភាព ប្រហាក់ប្រហែលទៅនឹង ឆ្នេរអូរឈើទាលដែរ មានផ្លូវកាត់តាម កូនភ្នំពី អូរឈើទាល (កាត់តាមរមណីយដ្ឋាន Queen Hill Resort) ផ្លូវចូលទៅកាន់ ឆ្នេរអូរត្រេស ជាផ្លូវទើបសាងសង់ថ្មី ហើយឆ្នេរវិញ មិនសូវអភិវឌ្ឍ បានច្រើនប៉ុន្មានដែរ។
ប៉ុន្តែបរទេសចូលចិត្ត ទៅកម្សាន្ត និងលេងនៅទីនោះណាស់។ នៅឆ្នេរអូរត្រេសនេះ មានខ្ចូស ប្រក់ស្បូវសង់តម្រៀប តាមបណ្តោយឆ្នេរ និងបារព្រមទាំងភោជនីយដ្ឋាន ដែលមានដំបូល ប្រក់ស្បូវ សង់ជាជួរៗនៅក្បែរមាត់សមុទ្ររួមមាន Star Bar ដែលផ្តល់ជូនផ្ទះតូចៗ បារ និង ភោជនីយដ្ឋាន ដែល មានអាហារឈ្ងុយឆ្ងាញ់។ ឆ្នេរអូរត្រេស ជាកន្លែង ដែលអ្នកទេសចរណ៍អាច លេងកីឡាបានដូចជា ជិះទូកក្តោងកម្សាន្តជាដើម៕


ប្រភព៖ Lookingtoday















