Galaxy SIII ឈាន​ឡើងដល់​កំពូល​ដោយ​លក្ខណៈពិសេស ៣ យ៉ាង


ប្រទេសកូរ៉េ៖ ជាមួយនឹង​ ការបញ្ជាទិញ ​ទូទាំង​ពិភពលោក​ដល់ ​ទៅ ១០លាន​គ្រឿង ក្រុមហ៊ុន​សាំ​ស៊ុ​ង​ដែលជា​ម្ចាស់​នៃ​ ​ទូរស័ព្ទដៃ Galaxy SIII ត្រូវបាន​ក្រុម​អ្នក វាយតម្លៃ​ទូរស័ព្ទ ​smartphone ចាត់ទុកថា ជា​អ្នក​ឈានមុខ​គេ​ លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន។

ទូរស័ព្ទ​ ដែលមាន​អេក្រង់​ធំ ៤.៨ inches មួយ​នេះ​មាន គុណ​សម្បត្តិ​ពិសេស ៣ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ ពេញចិត្ត​បំផុត។ ប្រភពព័ត៌មាន ​ពី​ក្រុមហ៊ុនទូរស័ព្ទ​ ដ៏​ធំ​នេះ​បង្ហើប​ថា   ការ​រចនា​ម៉ូដ​សម្រាប់ ហ្កា​ឡាក់​ស៊ី អេស៣ នេះ​គឺ​យក​ គោលការណ៍​ធម្មជាតិ សម្រាប់​ការ​ឌី​សាញ ​រូបរាង​របស់​វា​ឡើង ក្រៅពី​អេក្រង់​មាន ​រូបភាព​ធម្មជាតិ​ទូរស័ព្ទ វា​ក៏​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ​ដែល​អាច​ស្ដាប់​សំឡេង និង​ឆ្លើយតប​ទៅនឹង ​ចលនា​កែវភ្នែក​របស់ ​អ្នកប្រើប្រាស់​បាន​ផងដែរ ដោយសារ​ពន្លឺ​អេក្រង់ ​នឹងមិន​បាត់បង់​ទេ នៅពេលដែល​ភ្នែក​អ្នក​ សម្លឹង​ចំ​វា។

លក្ខណៈពិសេស ​មួយទៀត​ ស្ថិត​ត្រង់​វា ​មាន​ទម្ងន់​ស្រាល​ ត្រឹម ១៣៣ ក្រាម ដែល​គឺ​ស្រាល​ជាង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ​ប្រភេទ​ផ្សេងទៀត ថ្វីបើ​គម្រប​ថ្ម​ ត្រូវបាន​ផលិត​ ដោយ​វត្ថុ​ធាតុ ​ប៉ូ​លីការ​បូ​ណាត​ដែល​អាច​ បើក-បិទ​ និង​ដោះ​ថ្ម​ចេញ​បាន ​ក៏ដោយ។

មិនតែប៉ុណ្ណោះ​ ចំណុច​ប្លែក​មួយទៀត​នៅត្រង់ ​វា​អាច​ឲ្យ ​អ្នកប្រើប្រាស់​ផ្ទុក​ទិន្នន័យ និង​ដាក់​វីដេអូ​ច្រើន​រាប់សិប​រឿង ខណៈដែល Memory របស់​វា​អាច​ប្ដូរ​ពី ៦៤ Gigabit ដល់ ១២៨  Gigbit យ៉ាង​អស្ចារ្យ៕ប្រភពពី​AP

 


ប្រភព៖ វរជន


 

Related Posts Plugin for WordPress, Blogger...