ចម្រៀងMP3 ថ្មី ពីគ្រប់ផលិតកម្មល្បី ... ល្បី!

ប្រិយមិត្រអាចរីករាយជាមួយ ចម្រៀង MP3 ល្បីៗ និងទាញយកដោយសេរី

ប្រភពវីដេអូថ្មីៗ ពិរោះៗ រូបភាពច្បាស់ល្អ ពីគ្រប់ផលិតកម្មល្បី...ល្បី!

វីដេអូចម្រៀងថ្មីៗបំផុត និងពេញនិយម រូបភាពច្បាស់គួរឲ្យទាក់ទាញ ពីផលិតកម្មហង្សមាស សាន់ដេ ថោន រ៉ក អឹម...

ថ្មីៗជុំវិញរឿងរ៉ាវទាក់ទិននឹងសង្គមសិល្បៈ

ផ្តល់នូវព័ត៌មានថ្មីៗ ជុំវិញវិស័យសិល្បៈ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក

បច្ចេកវិទ្យាបច្ចុប្បន្ន

ព័ត៌មានថ្មីៗជុំវិញបច្ចេកវិទ្យា, យល់ដឹងពីចក្កវាឡ និងការរីកលូតលាស់នៃវិទ្យាសាស្ត្រ, គន្លឹះបច្ចកវិទ្យាល្អៗ...

ពិភពនៃរឿងរ៉ាវប្លែក...ប្លែក

ប្រមូលផ្តុំនូវគ្រប់រឿងរ៉ាវចម្លែកៗ ស្ទើរតែមិនគួរឲ្យ និងមិននឹកស្មានដល់... ជុំវិញពិភពលោក

Software ថ្មីៗ និងល្អៗ ដែលពិភពលោកបានបង្កើតឡើង

Software ជាច្រើនប្រភេទ មានដូចជា Window, Security, Khmer Software, Design, ផ្សេងទៀត...

នាវាចម្បាំងក្នុង សង្គ្រាមលោក លើកទី២ “Iowa” នឹងត្រូវបានបណ្ដែត នៅក្នុងសារមន្ទីរជាតិ នៅឡូសអ៊ែន ជីឡេស

ឡូសអ៊ែនជីឡេសៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ថា នាវាចម្បាំងនៅ ក្នុងសង្គ្រាមលោកលើក ទី២ឈ្មោះថា អ៊ីយូវ៉ា “Iowa” នឹងត្រូវបានគេ បណ្ដែតនៅសារមន្ទីរជាតិ នៅ រដ្ឋឡូសអ៊ែនជីឡេស សហរដ្ឋអាមេរិក ។

នៅមុនថ្ងៃបើកសម្ពោធឱ្យដំណើរការសារមន្ទីរ នៅរដ្ឋឡូសអ៊ែនជីឡេស នៅថ្ងៃទី០៧ ខែកក្កដា ខាងមុខនេះ គេឃើញក្រុមអ្នក បច្ចេកទេស និងនាវឹកអាមេរិក ជាច្រើនរូបនាំគ្នា នាំយកនាវាចម្បាំង ដែលបានប្រមូល ក្នុងសម័យ សង្គ្រាមលោកលើកទី២ ឈ្មោះ Iowa មកបណ្ដែត និងតាំងនៅសារមន្ទីរ នោះដើម្បីទុកជា សម្បត្ដិវប្បធម៌ជាតិ អាមេរិក និងទុកជា កន្លែងដែលផ្ដល់ការ ទស្សនាចរដល់បណ្ដា អ្នកទេសចរជាតិ និងអន្ដរជាតិ ទាំងឡាយដែលចង់ ស្វែងយល់អំពី វានាមួយនេះ ។

គួរបញ្ជាក់ថា នាវាចម្បាំង អ៊ីយ៉ូវ៉ា បានប្រឡូកក្នុងសង្គ្រាម នៅក្នុងឆ្នាំ១៩៤៣ ដែលវាជា ប្រភេទនាវា មានអានុភាព ខ្លាំងក្លាក្នុង ចំណោមនាវា ចម្បាំងរបស់អាមេរិក កាលពីសម័យនោះ ។ ក្នុងសម័យនោះ នាវាចម្បាំងមួយនេះត្រូវ បានបញ្ជាដោយផ្ទាល់ ដោយលោក រ៉ូអូសេវេល “Roosevelt” ប្រធានាធិបតីអាមេរិក ឆ្លងកាត់ មហាសមុទ្រ អាត្លង់ទិក ជាប្រវត្ដិសាស្ដ្រ និងឆ្ពោះទៅដល់ ទីក្រុង តេរ៉ង់ ប្រទេសអ៊‌ីរ៉ង់ និងវីនស្ដុន និងហ្សូសេហ្វ នៅក្នុងសង្គ្រាម លោកលើកទី២ ។ នៅចុងបញ្ចប់នៃភ្លើង សង្គ្រាម លោក លើកទី២ នៅឆ្នាំ១៩៤៥ នាវាចម្បាំង មួយនេះក៏បាន ប្រតិបត្ដិ ការនៅជុវិញប្រជុំកោះ មួយចំនួននៅក្នុង ប្រទេសជប៉ុនផងដែរ ។
លើសពីនេះ នាវាចម្បាំងមួយនេះបានបញ្ចប់បេសកកម្ម នៅក្នុងឆ្នាំ១៩៩០ និងត្រូវបានគេ រក្សាទុកនៅ មជ្ឈមណ្ឌល នាវា នៅ កោះ រ៉ូដ មុនពេលគេបញ្ជាវា មកកាន់ព្រែកជី ប៉ាណាម៉ា ទៅកាន់ភាគ ខាងជើង កាលីហ្វ័រនីញ៉ា ។ ជាងនេះ ទៅទៀត នៅថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ ២០១២ ខាងមុខនេះ នាវាមួយនេះនឹងត្រូវបាន រក្សានៅឆ្នេរសមុទ្រ ខាងលិច ជារៀងរហូត ៕

Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News






ប្រភព៖ ដើមអំពិល




រមណីយដ្ឋានឆ្នេរអូរត្រេស ជាទីកន្លែង ចង់លេងកម្សាន្ត

ព្រះសីហនុៈ ឆ្នេរអូរត្រេស ស្ថិតនៅក្បែរ ឆ្នេរអូរឈើទាល ខាងត្បូងខេត្តព្រះសីហនុ ហើយឆ្នេរនេះ មានទិដ្ឋភាព ប្រហាក់ប្រហែលទៅនឹង ឆ្នេរអូរឈើទាលដែរ មានផ្លូវកាត់តាម កូនភ្នំពី អូរឈើទាល (កាត់តាមរមណីយដ្ឋាន Queen Hill Resort) ផ្លូវចូលទៅកាន់ ឆ្នេរអូរត្រេស ជាផ្លូវទើបសាងសង់ថ្មី ហើយឆ្នេរវិញ មិនសូវអភិវឌ្ឍ បានច្រើនប៉ុន្មានដែរ។

ប៉ុន្តែបរទេសចូលចិត្ត ទៅកម្សាន្ត និងលេងនៅទីនោះណាស់។ នៅឆ្នេរអូរត្រេសនេះ មានខ្ចូស ប្រក់ស្បូវសង់តម្រៀប តាមបណ្តោយឆ្នេរ និងបារព្រមទាំងភោជនីយដ្ឋាន ដែលមានដំបូល ប្រក់ស្បូវ សង់ជាជួរៗនៅក្បែរមាត់សមុទ្ររួមមាន Star Bar ដែលផ្តល់ជូនផ្ទះតូចៗ បារ និង ភោជនីយដ្ឋាន ដែល មានអាហារឈ្ងុយឆ្ងាញ់។ ឆ្នេរអូរត្រេស ជាកន្លែង ដែលអ្នកទេសចរណ៍អាច លេងកីឡាបានដូចជា ជិះទូកក្តោងកម្សាន្តជាដើម៕
www.lookingtoday.com
www.lookingtoday.com





ប្រភព៖ Lookingtoday