នៅហ្វង់ឡង់ ការលក់ទូរស័ព្ទ Windows Phone កើនខ្ពស់ជាង iPhone ស្មើនឹងAndroid


បន្ទាប់ពីតស៊ូនឹ ងបរាជ័យ អស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ Windows Phone របស់ ក្រុមហ៊ុន Microsoft ចុងក្រោយនឹង កំពុងតែចាប់ ផ្តើមក្រោកឡើងវិញហើយ នៅប្រទេសហ្វង់ឡង់។ ការតស៊ូយ៉ាងខ្លាំង របស់ក្រុមហ៊ុន Nokia នៅក្នុងទីផ្សារប្រទេស ហ្វង់ឡង់នេះ បានជួយ ស្មាតហ្វូន Lumia របស់ខ្លួនអាចលក់បាន ចំនួនស្មើគ្នាជាមួយ ស្មាតហ្វូនAndroid និង លក់បានច្រើនជាង iPhone ទ្វេដងកាលពីខែមិថុនា កន្លងទៅនេះ តាមរយៈការដាក់នៅក្នុងហាង លក់រាយធំមួយប្រចាំ ប្រទេសហ្វង់ឡង់គឺ Elisa។

យោងតាមសារព័ត៌មាន WMPowerUser ដែលចុះផ្សាយពីរបាយការណ៍ ថ្មីៗ របស់ ហាង លក់រាយមួយនេះបាន ឲ្យដឹងពីលទ្ឋផលនៃ ការលក់នៅក្នុង ខែមិថុនាឆ្នាំ ២០១២នេះ ដែល បង្ហាញថាទូរស័ព្ទ ស្មាតហ្វូនចំនួន ៤ប្រភេទក្នុងចំណោម ស្មាតហ្វូនល្បីៗចំនួន ១០ប្រភេទដែលលក់ដាច់ ជាងគេកាលពីខែមុននេះ គឺមានទូរស័ព្ទ Nokia Lumia ដែលដំណើរ ការដោយប្រព័ន្ធ Windows Phone។
បើយោងតាមរបាយការណ៍ លក់រាយខាងលើ ប្រព័ន្ធ Windows Phone បានកាន់កាប់ទីផ្សារ ស្មាតហ្វូនចំនួន ៣៣ ភាគរយស្មើនឹងប្រព័ន្ធ Android ចំនួន៣៣ភាគរយដូចគ្នា និង iPhone មានត្រឹមតែ ១៥ភាគរយ ប៉ុណ្ណោះ។ ការលក់ស្មាតហ្វូន Samsung Galaxy S III ជាប្រភេទទូរស័ព្ទដែល លក់ដាច់ជាងនៅ ក្រុមហ៊ុន Elisa កាលពីខែមិថុនា កន្លងមកនេះ បន្ទាប់គឺទូរស័ព្ទ iPhone 4S ស្មើនឹង Nokia Lumia ដូចជា Nokia Lumia 610 និង Lumia 900ជាដើម៕




 ប្រភព៖ Lookingtoday





Related Posts Plugin for WordPress, Blogger...