វាពិតជារឿងមិនអាចទប់ សំណើចបាន មិនថាឡើយក្មេងៗ សូម្បីតែមនុស្ស ចាស់ក៏អីចឹងដែរ តើលោកអ្នកដឹងទេ ថាជាអ្វី ? នោះគឺជាតារាកំប្លែង ឆ្មាដ៏សែនល្ងង់ Tommy និងកណ្តុរ ដ៏កំហូច Jerry ជាតួអង្គសម្តែងក្នុង ភាពយន្តគំនូរ ជីវចលបរទេស ហើយតារាកំប្លែង ដែលគ្មានរូបរាងពិត ប្រាកដនេះ បានធ្វើឲ្យមាន ភាពល្បីល្បាញ ទូទាំងពិភពលោក ។
តើលោកបានដឹង អំពីប្រវត្តិ នៃរឿងគំនូរ ជីវចលបរទេស Tom and Jerry នេះដែរឬទេ ?
យោងតាម គេហទំព័រ វីគីភីដា បានឲ្យដឹងថា ប្រវត្តិនៃការផលិត និងអត្ថន័យសាច់រឿង Tom and Jerry ត្រូវបានបង្កើតឡើងដោយ លោក William Hanna និងលោក Joseph Barbera រឿងនេះ ផលិតឡើង តាំងពីយូរណាស់ មកហើយ ប៉ុន្តែដូចជាមិនសូវ ទទួលបានការគាំទ្រ ប៉ុន្មានឡើយ ក្នុងសម័យ ដំបូងៗនោះ ។ គេហទំព័រ វីគីភីដា ក៏បានឲ្យដឹងទៀតថា ភាពយន្តគំនូរជីវចលឆ្មា និងកណ្តុរ “Tom and Jerry” នេះ អ្នកនិពន្ធចង់ បង្ហាញអំពី សង្គ្រាមដែលចង់ឈ្នះ ចង់ចាញ់ មិនចេះចប់ មិនចេះហើយ ប៉ុន្តែជាលទ្ធផល គឺទទួលបាននូវ គ្រោះថ្នាក់រៀងៗខ្លួន។
នៅក្នុង ឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៥៧ អ្នកផលិតរឿង គំនូរជីវចលនេះ បានព្យាយាមយករឿងខ្លីៗ របស់ខ្លួន នេះចូលរួមប្រកួត ក្នុងស្នាដៃអ្នកនិពន្ធ តែដូចត្រូវបរាជ័យ ចំនួន ៧លើកឯណោះ។ ប៉ុន្តែក្រោយៗមកទៀត បន្ទាប់ពីបច្ចេកវិទ្យា កាន់តែទំនើប ក៏ត្រូវបាន គេផលិតជា វីដេអូក្នុង ឆ្នាំ១៩៩២ ហើយចាក់បញ្ចាំងនៅឆ្នាំ ១៩៩៣ សម្រាប់តែក្នុងតំបន់តែប៉ុណ្ណោះ ក្រោយមកក៏បាន ចាក់ផ្សាយក្នុងទូរទស្សន៍ ក៏ដូចជាមានចាក់ផ្សាយ នៅតារោងកុនក្នុង ប្រទេសអាមេរិកក្នុងឆ្នាំ ២០០០ ទើបបណ្ដាលអោយ ក្មេងៗ យុវវ័យ និងមនុស្សចាស់ ជាច្រើនចាប់អារម្មណ៍ ហើយចូលចិត្ត រឿងនេះ តែខ្លាំងឡើងៗ។
បច្ចុប្បន្ននៅក្នុងកញ្ចក់ ទូរទស្សន៍ខ្សែកាបប៉ុស្តិ៍.... ភាពយន្តតុក្កតាឆ្នានិងកណ្តុរ Tom and Jerry នេះ គឺពិតជាធ្វើឲ្យ ក្មេងៗ និងមនុស្សធំមួយ ចំនួនចង់តាមដាន និងទស្សនាណាស់ ហើយភាពយន្តនេះ ក៏នៅតែទទួល ការគាំទ្រជានិច្ច៕

ប្រភព៖ Lookingtoday















