មិកស៊ីកូ ស៊ីធី៖ រដ្ឋាភិបាលមិកស៊ីកូ បានប្រកាសដាក់
រដ្ឋចូលទៅក្នុង គ្រាអាសន្ន នៃជំងឺផ្តាសាយបក្សី នៅថ្ងៃចន្ទ ទី០២ ខែកក្កដា
ឆ្នាំ២០១២ បន្ទាប់ជំងឺនេះ បានរីករាលដាល និងសម្លាប់ បសុ បក្សីទូទាំងប្រទេស
អស់ប្រមាន ជាង ១.៧លានក្បាល ។ នេះបើតាមការផ្សាយពី គេហទំព័រព័ត មាន Channel
News Asia។
ចំពោះពេលនេះដែរ ជាងពាក់កណ្តាល នៃសត្វដែលបានឆ្លង ជំងឺទាំងអស់បានស្លាប់ និង ប្រមូលយកទៅ សម្លាប់ចោល។ នេះបើតាមការលើកឡើង របស់លោករដ្ឋមន្ត្រីកសិកម្ម មិកស៊ីកូ បន្ទាប់ពីមាន ការបញ្ជាក់មួយកាលពី ថ្ងៃសុក្រសប្តាហ៍មុននេះពី អង្គការស្បៀងអាហារ និង កសិកម្ម សហប្រជាជាតិ ហៅកាត់ថា FAO នោះ។
លោករដ្ឋមន្ត្រីរូបនោះ បាននិយាយទៀតថា “យើងបានធ្វើការប្រកាសអាសន្ន ផ្នែកសុខភាពសត្វ ថ្នាក់ជាតិ ដើម្បីធ្វើការវិនិច្ឆ័យ, ការពារ, គ្រប់គ្រង និង បំផ្លាញមេរោគប្រភេទ A នេះ ដែល វាជា ថ្នាក់បឋមនៃជំងឺ ផ្តាសាយបក្សីប្រភេទ H7N3។ ” ចំពោះពេលនេះដែរ មន្ត្រីទាំងឡាយដែលគ្រប់ គ្រងខាងផ្នែកសុខភាព បាន និង កំពុងតាមដាន យ៉ាងសកម្ម ទៅលើជំងឺនេះ ដែលវាបានចាប់ ផ្តើមរីករាលដាល នៅប្រទេសមិកស៊ីកូ តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។
គួរបញ្ជាក់ផងដែរថា ជំងឺគ្រុនផ្តាយសាយបក្សី គឺជាជំងឺក៏កាចសាហាវមួយ ទូទាំងពិភពលោក ដែលកើតឡើង ស្ទើរគ្រប់តំបន់ទាំងអស់ ហើយមកដល់ពេលនេះ វាបានសម្លាប់មនុស្ស អស់ ប្រមាណជាង ១៧០០០នាក់ហើយ៕

ប្រភព៖ គេហទំព័រដើមអំពិល