សោម ម៉ាល័ក្ខ ចោល​​សិល្បៈ​ ធ្វើ​ថៅកែ​​


តារា​ សម្ដែង​ល្បី​ល្បាញ​​ បាន​មួយ​ក្រឺត ​នាង​សោម ម៉ាល័ក្ខ ​ដែល​ត្រូវ​គេ​​ច្បាស់​ថា ជា​កូន​ប្រសារ​របស់​អ្នក​ស្រី​ពាន់ ភួង​បុប្ផា​នោះ អះ​អាង​ថា នឹង​បញ្ចប់​អាជីព​ សិល្បៈ​ចោល ​ទាំង​ស្រុង​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ចាក​ចេញ ​ទៅ​កាន់​ទឹក​ដី​អាមេរិក ​​និង​ទទួល​យក​​តំណែង​ ជា​ថៅកែ​ហាង​។ នាង​និយាយ​ថា ទោះ​​ជា​កាល​កំណត់​ឡើង ​ទៅ​អាមេរិក​របស់​នាង នៅ​សល់​ពេល​ច្រើន ប៉ុន្តែ​នាង​សុំ​មិន​ទទួល​​យក​ការ​ងារ​សិល្បៈ​ទៀត​ទេ ហើយ​ការ​លះ​បង់ ​របស់​នាង ​ក៏​មាន​ន័យ​ថា នឹង​ដើរ​ចេញ​ពី​​អាជីព​នេះ​ជា​រៀង​រហូត​ ផង​ដែរ​មើល​ទៅ​​។
 Maleak__3នៅ ​មុន​ដំណាច់​ឆ្នាំ​២០១២​នេះ នាង​សោម ម៉ាល័ក្ខ នឹង​​ត្រូវ​ស្វាមី​គឹ​លោក​ទូច ភួង​វិរៈ ធានា​យក​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជា​អចិន្ត្រៃយ៍ ដើម្បី​​ឲ្យ​នាង​ទៅ​មើល​ខុស​ត្រូវ​ហាង​នំ​ដូណាត់ ​មួយ​កន្លែង ដែល​លោក​បាន​បើក​ដំណើរ​ការ ​ពីរ​បី​ឆ្នាំ​មក​ហើយ តាំង​ពី​មុន​រៀប​ការ​។ នាង​និយាយ​ថា ដំណើរ​ចេញ​ទៅ​រស់​នៅ ​អាមេរិក​របស់​នាង នឹង​ក្លាយ​ជា​ទី​បញ្ចប់​ផ្នែក​ សម្ដែង​​ជា​រៀង​រហូត ហើយ​បើ​ទោះ​ជា​នាង​ត្រូវ​ទទួល​ការ​ ស្រឡាញ់​រាប់​អាន​ពី​អ្នក ​រស់​នៅ​អាមេរិក ​ដើម្បី​ឲ្យ​នាង​អាច​ទទួល ​យក​ការ​ងារ​ច្រៀង​រាំ​តាម​រដ្ឋ ដូច​តារា​ខ្មែរ​នៅ ​អាមេរិក​មួយ​ចំនួន ក៏​នាង​មិន​អាច​ទទួល​យក ​ការងារ​ទាំង​នោះ​​បាន​ដែរ ដោយ​សារ​តែ​នាង​រវល់​ទី​១គឺ​​រៀន អង់គ្លេស​បន្ថែម​ និង​ទី​ពីរ​គ្រប់​គ្រង​ហាង​របស់​ស្វាមី​​។ តារា​វ័យ​២២​ឆ្នាំ​រូប​នេះ និយាយ​ថា «​ប្រហែល​ខែ​៨ ឬ​ខែ​៩ ខ្ញុំ​នឹង​ទៅ​អាមេរិក អ៊ីចឹង​ហើយ ទើប​ខ្ញុំ​ប្រកាស​មិន​ទទួល​ យក​សម្ដែង​តែ​ម្ដង​ ដើម្បី​ទុក​ឱកាស​ឲ្យ​ ក្មេង​ជំនាន់​ក្រោយ ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ ចូល​ប្រឡូក​ក្នុង​ ភាព​យន្ត​នេះ​ខ្លះ​​!»។ រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ភាព​យន្ត​ពីរ​បី បាន​ទាក់​ទង​ឲ្យ​នាង​ចេញ​សម្ដែង ក្នុង​បំណង​ឲ្យ​នាង​បន្សល់​ទុកស្នាដៃ​​ឲ្យ​បាន​ពីរ​បី​រឿង មុន​ពេល​ចាក​ចេញ​ពី​ស្រុក​ខ្មែរ ប៉ុន្តែ​មក​ពី​នាង​គិត​ថា​ខ្លួន​​ជិត​ដល់​ថ្ងៃ​​​ចេញ​ទៅ​អាមេរិកហើយ ម្យ៉ាង​​មាន​ប្ដី​សី​ផង ទើប​មិន​ទទួល​យក​ ការ​សម្ដែង​​នេះ​។ នាង​និយាយ​ថា «​​ពេល​ខ្លះ​ខ្ញុំ​ចង់​សម្ដែង​ ពីរ​បី​រឿង​សិន​មុន ​នឹង​ទៅ​អាមេរិកដែរ ប៉ុន្តែ​ គិត​សព្វ​ៗ​ទៅ​កុំ​អី​ ចំណែក​ស្វាមី​ខ្ញុំ គាត់​មាន​តែ​សប្បាយ​​ចិត្ត បើ​ខ្ញុំ​​ទទួល​​យក​ការ​សម្ដែង ​មុន​ពេល​ឡើង​យន្ត​ហោះ​!»។
    ​Maleak__2
ទោះ ​យ៉ាង​ណា ​សោម ម៉ាល័ក្ខ ​នៅ​មិន​ទាន់​បាត់​មុខ ពី​ក្រសែ​ភ្នែក​របស់​ មហាជន​នោះ​ឡើយ ដោយ​សារ​តែ​ពេល​នេះ​ នាង​កំពុង​លេច​មុខ​ក្នុង​តំណែង ​ជា​តួ​សំខាន់​ម្នាក់​ក្នុង​រឿង​«សព​រន្ទះ​ បាញ់» ដែល​កំពុង​ចាក់​បញ្ចាំង​ នៅ​រោង​ភាព​យន្ត​លុច្ស និង​ត្រៀម​ចេញ ​មុខ​ក្នុង​រឿង​«​នាយ​ឡប់​ជំពប់​ស្នេហ៍» ដែល​ជា​ខ្សែ​រឿង ​របស់​អ្នក​ស្រី​ពាន់ ភួង​បុប្ផា គ្រោង​ចាក់​​បញ្ចាំង​ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ខាង​មុខ​។ នាង​និយាយ​ថា ក្រៅ​ពី​ខ្សែ​រឿង​ដុំ​ទាំង​ពីរ​ នាង​ក៏​មាន​ភាព​យន្ត​ភាគ​ពីរ​ទៀត ដែល​​បាន​ថត​ចប់​យូរ​មក​ហើយ តែ​មិន​ទាន់​បាក់​ចាក់​ផ្សាយ ​នោះ​ផង​ដែរ​។ ខ្សែ​រឿង​ទាំងពីរ​នោះ ​រួម​មាន រឿង​«​កែវ​ភ្នែក​» របស់​ស្ថានីយ ​ទូរទស្សន៍​ជាតិ និង​រឿង​«​បេះ​ដូង​អ្នក​ការពារ» របស់​ស្ថានីយ​ទូរទស្សន៍ ​CTN​​។ ​សោម ម៉ាល័ក្ខ ព្រលយ​ថា ហេតុ​ផល​តែ​មួយ​គត់​ ដែល​នាង​លា​ឈប់ ​ពី​សិល្បៈ ដោយ​​សូម្បី​តែ​ មិន​ទាន់​ដល់​​ពេល​ចេញ​ទៅ ​អាមេរិក​នេះ​ គឺ​ដើម្បី​កុំ​ឲ្យ​គេ​សើច ថា​នាង​នៅ​តែ​ចង់​បាន​ប្រាក់ ព្រោះ​​ស្រឡាញ់សិល្បៈ​។ ដោយ​ឡែក​រឿង ​«នាយ​ឡប់​ជំពប់​ស្នេហ៍» ​នាង​អះ​អាង​ថា បើ​កុំ​តែជា​រឿង​របស់​ម្ដាយ​ក្មេក​ខ្លួន​ឯង កុំ​អី​នាង​មិន​សម្ដែង​ឡើយ ​ក្រោយ​ពេលរៀប​ការ​នោះ​​។

    ​Maleak__4
សោម ម៉ាល័ក្ខ ​​បាន​រៀប​ការ​ជា​មួយ​ ​កូន​ប្រុស​អ្នក​ស្រី​ពាន់ ភួង​បុប្ផា កាល​ពី​ថ្ងៃ​ទី​​៥ ខែ​ធ្នូ ឆ្នាំ​២០១១ បន្ទាប់​ពី​ ល្បី​ល្បាញ​ក្នុង​រឿង ​«​ភ័ព្វ​សំណាង​» ដែល​ជា​ខ្សែ​រឿង​ភាគ ​របស់​CTN។ ​នាង​អះ​អាង​ថា មិន​ស្ដាយ​ការ​ លា​ឈប់​នោះ​ទេ ​​ហើយ​អ្វី ​ដែល​នាង​ សប្បាយ​ចិត្ត​បំផុត គឺ​បាន​ទទួល​តំណែង ​ជា​ថៅកែ​ហាង​ដូណាត់ ​របស់​ស្វាមី ដែល​កំពុង​ បើក​ដំណើរ​ការ​ នៅ​រដ្ឋ​កាលី​ហ្វកញ៉ា ក្រោយ​ពេល​នាង​ឡើង​ទៅ​​ដល់​​ទឹក​ដី​អា​មេរិក ​ក្នុងពេល​ដ៏​ខ្លី​៕ 

Maleak__5
Maleak





ដោយ៖ ផាត់ តារា​រដ្ឋ(KhmerZoom)





Related Posts Plugin for WordPress, Blogger...