ពិភព​តារា៖ ម៉ា​រ៉ា ប៊ុណ្ណា ម្ចាស់​បទ “ដី​ថ្លៃ​ប្រល័យ​ស្នេហ៍” ត្រៀម​ចេញ​បទ​ថ្មី


ភ្នំពេញ៖ ម្ចាស់ ​បទ “ដី​ថ្លៃ​ប្រល័យ​ស្នេហ៍” គឺ​លោក ម៉ា​រ៉ា ប៊ុណ្ណា បាន​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ចម្រៀង​មួយរយៈ​ដោយ​មិនមាន​អ្នកណា​មួយ​ដឹង​ ការពិត។ ស្រាប់តែ​ឥឡូវនេះ​លោក​អះអាងថា លោក​មិនបាន​លាឈប់​ពី​សិល្បៈ​នោះទេ ហើយថ្មីៗខាងមុខនេះ លោក​នឹង​បង្ហាញ​ទឹកដម​សំឡេង​នៅក្នុង​ផលិតកម្ម KH ចំនួន២បទ ក្នុង​វ៉ុល​ថ្មី។


គេ​នៅចាំ​ថា ម្ចាស់​បទ “ដី​ថ្លៃ​ប្រល័យ​ស្នេហ៍” ដែល​បកស្រាយ​ដោយ​តារាចម្រៀង​សម្បុរ​ស្រអែម គឺ​លោក ម៉ា​រ៉ា ប៊ុន​ណ្ណា នា​អំឡុង​ឆ្នាំ២០០៧បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​តារា​រូបនេះ​ស្ទុះ​ឡើង​ មួយកម្រិត​យ៉ាង​ឆាប់រហ័ស។ ប៉ុន្តែ​ក្រោយមក ក៏​បាត់​មុខ ម៉ា​រ៉ា ប៊ុន​ណា ពី​វិស័យ​សិល្បៈ​ចម្រៀង​មួយរយៈ ដោយ​គ្មាន​អ្នកណាម្នាក់​ដឹង​ពី​មូលហេតុ​ឡើយ។ ជួប​សម្ភាស​ជាមួយ “ថ្មីៗ” លោក​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ផលិតកម្ម ព្រះអាទិត្យ ផ្អាក​ការផលិត​នា​ឆ្នាំ២០០៨ លោក​ក៏​ផ្អាក​ច្រៀង​មួយរយៈ។

ចាប់តាំងពី​ពេលនោះ​មក គេ​ក៏​មិន​បានឃើញ​វត្តមាន ឬ​បាន​ស្តាប់​សំនៀង​របស់លោក​ទៀត​ទេ ខណៈដែល​តារាចម្រៀង​រូបនេះ ក៏​ធ្លាប់បាន​សាង​កេរ្តិ៍ឈ្មោះ និង​ភាពល្បីល្បាញ​មក​ដែរ តាមរយៈ​បទ “ដី​ថ្លៃ​ប្រល័យ​ស្នេហ៍”, ”ក្របី១០០”, “កំលោះ​ភួយ​សាច់” ក្នុងអំឡុង​ឆ្នាំ២០០៧ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​ពី​សំ​ណា​កើ​យុវវ័យ ហើយ​គេ​ក៏​ស្គាល់ឈ្មោះ​លោក ចាប់តាំងពី​ពេលនោះ​មក។ សរុបទៅ  ម៉ា​រ៉ា ប៊ុណ្ណា ច្រៀង​ចំរៀង​បាន២០បទ និង​ច្រៀង​ឲ្យ​ស្ព​ត​ស្រា​សាច់ដុំ, ស្រា​បា​រ៉ា​ហ្សូ, ច្រៀង​ចម្រៀង​អប់រំ​ផ្តាសាយ​បក្សី...ជាដើម ។



ម៉ា​រ៉ា ប៊ុណ្ណា បាន​ឲ្យ​ដឹងថា នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​នឹង​ចេញ​បទ​ថ្មី​ចំនួន២បទ​ទៀត​នៅក្នុង​អាល់​ប៊ុ​ម វ៉ុល​ទី២០១ របស់​ផលិតកម្ម KH ។ បទ​ទាំងពីរ​បទ​នោះ មាន​ចំណង​ជើង​ថា “ដី​ថោក​ចុក​ឈាម”, “ចង់​ធ្វើ​ល្អ​សង​ពេល​ខុស។ មជ្ឈដ្ឋាន​ទូទៅ​នៅចាំ​អ៊ុត​ មើលថា តើ​តារា​រូបនេះ អាច​សាង​ប្រជាប្រិយភាព​វិញ ​បាន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ មុន​ដែរ​ទេ ខណៈដែល​ទាំងពីរ​បទ ​របស់លោក​នៅ​ផលិតកម្ម KH មាន​ចំណងជើង​គូរ ​ឲ្យ​ទាក់ទាញ​ គ្រាន់បើ ប៉ុន្តែ តើ​ទឹកដម​សំឡេង​វិញ​នោះ អាចមាន​ការ ប្រែប្រួល​ខុសពី​មុន​ដែរ ឬ​យ៉ាងណា?


គួររំលឹកថា ម៉ា​រ៉ា ប៊ុណ្ណា ចូល​សិល្បៈ​ដំបូង ​ក្នុង​ឆ្នាំ២០០៥ លោក​បាន​ចូលទៅ​ធ្វើ តេស្ត​សំឡេង​នៅ​ផលិតកម្ម​ព្រះអាទិត្យ ដោយ​លើកយក​បទ ”ម្អម​ស្រែ” របស់លោក ព្រាប សុវត្ថិ មក​ច្រៀង ហើយក៏​ត្រូវបាន​ម្ចាស់​ផលិតកម្ម​ ទទួលយក​លោក​ឲ្យ​ ចូល​ច្រៀង​ប្រចាំ​ ផលិតកម្ម​ តែម្តង។ ម៉ា​រ៉ា ប៊ុណ្ណា មាន​ស្រុកកំណើត​ នៅ​ជាយក្រុង​ភ្នំពេញ (ម្តុំ​ពោធិ៍ចិនតុង) មាន​បងប្អូន៧នាក់ ស្រី២នាក់ លោក​ជា​កូន​ទី៤ក្នុង​គ្រួសារ។ ក្នុងចំណោម​បងប្អូន​ ទាំង៧នាក់ មាន​ប្អូនប្រុស​ទី៥ ក៏មាន​និស្ស័យ​សិល្បៈ​ដូច​លោក​ដែរ ប៉ុន្តែ នៅ​មិនទាន់​មានឱកាស ​នៅឡើយ​ទេ៕




 ប្រភព៖ ថ្មីៗ


 

Related Posts Plugin for WordPress, Blogger...