កុំថាឡើយគូស្នេហ៍ សូម្បីតែអ្នកបានជួប នឹងតារាចម្រៀង សាសា ម្តងៗក៏ញាក់សាច់មិនតិចដែរ នៅពេលពួកគេ បានឃើញសម្រស់ ដើមទ្រូងមូលក្បំយ៉ាង ទ្រលុកទ្រលន់របស់ តារាចម្រៀងរូបនោះ។ ប៉ុន្តែកុំភ្លេចថា ដើមទ្រូងសខ្ចីពើងធំនោះ មិនមែនជាទ្រព្យធម្មជាតិរបស់ សាសា ទាំងស្រុងនោះឡើយ ពោលគឺនាងបាន ឡើងចុះប្រទេសថៃ ដើម្បីកែសម្ផស្សស្ទើររេច ជណ្តើរយន្ត ហោះទៅហើយ ហើយថ្មីៗនេះ សាសាទើបតែទទួល ការវះកាត់ខ្ទង់ច្រមុះ ដោយចំណាយប្រាក់ ប្រមាណជាង៥ ពាន់ដុល្លារ តែទន្ទឹមនឹងនោះ នាងក៏ទទួលការព្រមាន ពីគ្រូពេទ្យថា នាងមិនអាចកែសម្ផស្សបានបន្តទៀតនោះទេ។
ដើមទ្រូងធំ ច្រមុះស្រួចប៉ុណ្តឹងហើយ សាសា នៅតែមិនអស់មិនហើយ នាងនៅតែព្យាយាមកែខៃសម្រស់ដើមទ្រូង និងច្រមុះរបស់នាង មួយលើកជាពីរលើក ដែលគិតមកទល់នឹងពេលនេះ នាងបានកែខៃសម្រស់ របស់នាងជាលើកទី៨ហើយ។ ការចំណាយពេលវេលាឡើងចុះ ប្រទេសថៃជាញឹកញាប់ និងចំណាយប្រាក់ជាច្រើន សន្ធឹកសន្ធាប់ ដើម្បីទទួលបានភាពស្រស់ស្អាត នេះ ទស្សនិកជនបានលើកឡើងថា សាសា ទំនងធ្វើឡើងដើម្បីផ្គាប់ចិត្ត សង្សាររបស់នាង ជាអ្នកមានទ្រព្យវ័យ ក្មេង។ ប៉ុន្តែសាសា បានឲ្យដឹងថា ម្ចាស់បេះដូងរបស់នាង មិនចង់ឲ្យនាងកែប្រែ សម្រស់ធម្មជាតិនោះទេ ពោលគឺនាងជាអ្នកពេញចិត្ត ធ្វើដោយខ្លួនឯង។
ការឡើងទៅកែ ច្រមុះឲ្យមានក្តោងខ្ពស់ស្រស់ស្អាតជាលើកទី៨នៅប្រទេសថៃរបស់ សាសា គឺជាលើកចុងក្រោយហើយ ខណៈដែលលើកនេះ សាសា បានឲ្យដឹងថា គ្រូពេទ្យវះកាត់នឹងមិនអនុញ្ញាតឲ្យនាងកែសម្ផស្សច្រមុះរបស់នាង ទៀតនោះទេ ទោះបីជាលើកចុងក្រោយនេះ នាងទទួលបានលទ្ធផលពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។ សាសា បានបន្តថា នាងបានទទួលការប្រឹក្សា និងការវះកាត់ច្រមុះជាលើកចុងក្រោយកាលប៉ុន្មានខែមុននេះនៅ ប្រទេសថៃ។
អតីតតារាចម្រៀងក្នុងក្រុមក្លាស៊ីក សាសា បាននិយាយថា៖«ចាបងនោះជាការកែច្រមុះជាលើកទី៨របស់ខ្ញុំ ហើយក៏ជាលើកចុងក្រោយដែរ ខ្ញុំមានការពេញចិត្តច្រើនសម្រាប់ការកែសម្ផស្សនេះ តែបើមិនពេញចិត្តក៏គ្មានជម្រើសដែរ ព្រោះគ្រូពេទ្យបានប្រាប់ថា ខ្ញុំមិនអាចកែច្រមុះបានទៀតទេ នេះជាលើកចុងក្រោយហើយ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ប្រភព៖ ភ្នំពេញប៉ុស្តិ៍















