សុគន្ធ និសា ច្រៀង​បទ​ហង្ស​មាស ផ្អើល​ក្រុង​បាត់​ដំបង


វេទិកា ​ឡើង​ច្រៀង​នៅ​ខេត្ត​បាត់​ដំបង កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី ៣០ មិថុនា គេ​ចាប់​អារម្មណ៍​ថា​ ​នាង​សុគន្ធ និសា ស្រាប់​តែ​លើក​ យក​បទ​របស់​ផលិតកម្ម ​ហង្ស​មាស ​យក​មក​បក​ស្រាយ​ យ៉ាង​ចម្លែក ដែល​ផ្ទុយ​ពី​ គោល​ការណ៍ ​របស់​ផលិត​កម្ម​ថោន។ តារា​រយៈ​ ការ​បក​ស្រាយ​​បទ​ខ្លាំង​នៅ​ក្នុង ​ផលិត​កម្ម​ហង្ស​មាស ​​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​មួយ​ប្រាវ​ធំ ពី​សំណាក់​​អ្នកទស្សនា និងអ្នក​​ជាប់​ពាក់​ព័ន្ធ ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ការ​ប្រគំ​តន្ត្រី​នេះ ​ផ្ទាល់​តែ​ម្ដង​។ 
 
nisa_2ចាប់ ​តាំង​ពី​បាយ​បាយ ​​ពី​ហង្ស​មាស ហើយ​ចូល​ជ្រកក្នុង​ផលិតកម្ម​ថោន គេ​មិន​ដែល​ឮ​ នាង​សុគន្ធ និសា ​លើក​យក​បទ​​ចាស់​របស់​ហង្ស​មាស​ យក​មក​ច្រៀង​នោះ​ឡើយ បើ​ទោះ​ជា​បទ​ទាំង​នោះ ​នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពី​ស្រទាប់​មហាជន​ក្ដី​។ ម្ល៉ោះ​ហើយ ទើប​ការ​ លើក​យក​បទ ​«​ស្រឡាញ់​អូន​ឲ្យ​ច្រើន​ៗ» ដែល ​នាង​យក​មក​ច្រៀង ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ឆ្នោត​ណាហ្គា​វើល ​ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅ​លើ​ទឹក​ដី​ខេត្ត​បាត់​ដំបង កាល​ពី​យប់​ថ្ងៃ​ទី​៣០ មិថុនា​មុន​នេះ ​ធ្វើ​ឲ្យ​គ្រប់​ៗ​ដែល​បាន​ឮ​ស្រឡាំង​កាំង​។ ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​​តន្ត្រី​ខេត្ត​ក្រុង​​ម្នាក់ បាន​ប្រាប់​ខ្មែរ​ហ្សូម​ថា ការ​ប្រគំ​តន្ត្រី​នៅ​ខេត្ត​បាត់​ដំបង​នោះ គឺ​ជា​លើក​ទី​មួយ​បំផុត ដែល​​គេ​បាន​ឮ​នាង សុគន្ធ និសា លើក​យក​បទហង្ស​មាស​យក​មក​ច្រៀង​។ ​ផលិតករ​រូប​នេះ និយាយ​ថា និសា​បាន​ជ្រើស​យក​បទ​នោះ មក​ច្រៀង​ក្នុង​កម្មវិធី ដោយ​មិន​មាន​ការ​សំណូម​ពរ ឬ​​ការ​ទាម​ទារ​ពី​អ្នក​ទស្សនា​នោះ​ទេ ទើប​ធ្វើ​ឲ្យ​លោក និង​តារា​ផ្សេង​ទៀត ក៏​ភ្ញាក់​ផ្អើល​ដូច​គ្នា ក្នុង​ពេល​សុខ​ៗ ស្រាប់​តែ​​នាង​លើក​យក​បទ​ក្នុង​ផលិត​កម្ម​ចាស់​យក​មក​ច្រៀង​អ៊ីចឹង​​។ ការ​បក​ស្រាយ​បទ​ល្បី​នៅ​ហង្ស​មាស​របស់​នាង ​ត្រូវ​អ្នក​ខ្លះ​គិត​ថា មក​ពី​ថោន​មាន​បទ​ផ្ទុះ​ឲ្យ​នាង​ច្រៀង​តិច​ពេក ​ហើយ​ក៏​មាន​ន័យ​ថា នាង​ថោន​ពុំ​ទាន់​មាន​លទ្ធភាព​ស្ទួយ​ឲ្យ​នាង​សំបូរ​បទ​ផ្ទុះ​សម្រាប់​ចេញ​ ច្រៀង ក្នុង​ជំហាន​ដំបូងៗ​នេះ​ផង​ដែរ​។ ប្រភព​នោះ​និយាយ​ថា «​ក្នុង ​យប់​នោះ មិន​ត្រឹម​តែ​ខ្ញុំ​ទេ ដែល​ឆ្ងល់​រឿង​និសា​លើក​យក​បទ​ហង្ស​មាស​យក​មក​ច្រៀង សូម្បី​តែ​លោក​ព្រាប សុវត្ថិ ក៏​លាន់​មាត់​ជា​មួយ​ខ្ញុំ​ដែរ​ ថា​ហេតុ​អ្វី​និសា ច្រៀង​​បទ​​ចាស់​នៅ​ហង្ស​មាស​នោះ​!»។ ផលិត​ករ​ដដែល​និយាយ​ថា ក្នុង​យប់​នោះ ​នៅ​ខេត្ត​បាត់​ដំបង មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង គឺ​រហូត​ទាល់​តែ​ម៉ោង​​៩​យប់​ឯ​ណោះ ទើប​ការ​ប្រគំ​តន្ត្រីនោះ​បាន​ចាប់​ផ្ដើម អ៊ីចឹង​​ហើយ ទើប​ក្នុង​វេទិកា​នោះ ​សុគន្ធ និសា​ ត្រូវ​ខាង​កម្មវិធី​ តម្រូវ​ឲ្យ​ច្រៀង​តែ​៣​បី​វគ្គ​​ប៉ុណ្ណោះ ​គឺ​ស្មើ​នឹង​ច្រៀង​​៥​បទ ប៉ុន្តែ​នាង​បែរ​ជា​ដាក់​បទ​«​ស្រឡាញ់​អូន​ឲ្យ​ច្រើន​ៗ» យក ​មក​ច្រៀង​ក្នុង​ចំណោម​បទ​ទាំង​​ប្រាំ​នោះ​ទៅ​វិញ​។ លោក​អះ​អាង​ថា កាល​​នាង ​ចេញ​ច្រៀង​ឃោសនា​ ឆ្នោត​ណាហ្គាវើលដូច​គ្នា​នេះ ​នៅ​ខេត្ត​ព្រះ​សីហនុ កម្មវិធី​បាន​តម្រូវ​ឲ្យ​នាង​ឡើង​​ច្រៀង​​ច្រើន​បទ​ជាង​នេះ ប៉ុន្តែ​នាង​ច្រៀង​សុទ្ធ​តែ ​បទ​របស់​ផលិតកម្ម​ថោន​ទាំង​អស់ ​​គឺ​មិន​មាន​លាយ​លំបទ​ ចាស់​សូម្បី​មួយ​បទ​ឡើយ​។ អ៊ីចឹង​ហើយ ទើប​គេ​ឆ្ងល់​ព្រោះ​តែ​នាង ស្រាប់​តែ​លើក​យក​បទ​របស់​ហង្ស​មាស យក​មក​ច្រៀង ដោយ​គ្មាន​ការ​សំណូម​ពរ​បែប​នេះ​។ ​លោក​និយាយ​ថា «​​តាំង ​ពី​ខ្ញុំ​ឃើញ​និសា​ ចេញ​ច្រៀង​តាម​ខេត្ត​មក គឺ​ទើប​តែ​នៅ​បាត់​ដំបង​ហ្នឹង​ទេ ដែល​ខ្ញុំ​ឮ​និសា យក​​បទ​ហង្ស​មាស​មក​ច្រៀង ហើយ​មើល​ទៅ​គាត់​ដូច​ជា​ នៅ​តែ​ពិបាក​ចិត្ត អង្គុយ​ភ្លឹកៗ ម្នាក់​ឯង​យ៉ាង​ម៉េច​ទេ នៅ​ពេល​តារា​ខ្លះ​មិន​នាំ​គាត់​ជជែក​លេង​​
Nisa_2
តាម​រយៈ​ការ​លើក​បទ​«​ស្រឡាញ់​អូន​ឲ្យ​ច្រើន​ៗ» ​របស់ ​ហង្ស​មាស​យក​មក​ច្រៀង​ជា​សាធារណៈ​លើក​ទី​មួយ​នេះ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា នាង​​កំពុង​នឹក​ស្ដាយ​កេរ្តិ៍​ឈ្មោះ និង​ការ​លើក​ស្ទួយ​ដែល​ធ្លាប់​បាន​ទទួល​ពី​ផលិតកម្ម​​ចាស់​គឺ​ហង្ស​មាស។ បើ​ទោះ​ជា​ចម្លើយ​ចេញ​ពី​មាត់​របស់​នាង ​អាច​នឹង​និយាយ​ថា នាង​​ច្រៀង​បទ​នោះ​ ព្រោះ​តែ​ស្រឡាញ់  ប៉ុន្តែ​គេ​ជឿ​ថា បើ​នាង​មិន​បន្សល់​​នូវ​ទឹក​ចិត្ត​អាលោះ​​អាល័យ​ជា​មួយ​ហង្ស​មាស​ទេ គឺ​នាង​ប្រាកដជា​មិន​អាច​លើក​យក​បទនោះ យក​មក​ច្រៀង​កើត​ឡើយ​ ព្រោះ​ពេល​នេះ នាង​កំពុង​មាន​ឈ្មោះ​ជា​តារា​ចម្រៀង របស់​ថោន ដែល​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​ហង្ស​មាស ទាំង​បទ​ចម្រៀង និង​ការ​លើក​ស្ទួយ​​តារា​ចម្រៀង​​។ ទោះ​ជា​ករណី​របស់​នាង គឺ​ស្រដៀង​នឹង​មាស សុខ​សោភា ដែល​ចូល​ថោន​ទៅ​ហើយ នៅ​តែ​លើក​យក​បទ​«​១០០០​រាត្រី» របស់​ផលិតកម្ម​M យក ​មក​ច្រៀង​​ជា​សាធារណៈ​ម្ដង​ជា​ពីរ​ដង​ដ៏​ដោយ​​ ក៏​​​ប្រាកដ​ណាស់​ថា នៅ​ពី​ក្រោយ​ការ​លើក​យក​បទ​របស់​ហង្ស​មាស​យក​មក​ច្រៀង​នេះ គឺមាន​បង្កប់​អារម្មណ៍​សោក​ស្ដាយ​​ចំពោះ​កេរ្តិ៍​ឈ្មោះ​ដែល​នាង​ធ្លាប់​បាន​ ទទួល​ពី​ផលិត​កម្ម​ចាស់។ ស្រប​គ្នា​ដែល​​នាង​មាន​បន្សល់​នូវ​​អនុស្សារីយ៍​ផ្អែម​ល្ហែម​​ជា​ច្រើន​​ជា ​មួយ​លោក​សុខ ជំនោរ​ផង ទើប​គេ​ជឿ​ថា នាង​ពិបាក​ធ្វើ​ចិត្ត​បំភ្លេច​​កម្អែល​​ពី​ហង្ស​មាស​បាន​​ណាស់ ក្នុង​ពេល​នាង​មិន​ទាន់​ទទួល​បាន​សន្ទុះ​ខ្លាំង​ពី​ផលិតកម្ម​ថោន ដូច​ការ​រំពឹង​ទុក​នា​ពេល​នេះ​។ ​មហាជន​ភាគ​ច្រើន សង្ស័យ​ថា សុគន្ធ​ និសា ​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន​នៅ​ក្រោយ​ឆាក​មិន​អស់​មិន​ហើយ ​ព្រោះ​តែ​នាង​រង​​ការ​ចុះ​ផ្សាយ​ពិសេស​ក្នុង​ទស្សនាវដ្ដី​ព្រះ​ចន្ទ ពាក់​ព័ន្ធ​នឹង​រឿង​ថា នាង​មាន​ទំនាក់​ទំនង​ជា​មួយ​បុរស​ផ្កាយ​ពីរ​ដែល​ជា​មន្ត្រី​ប៉ាវ​បេន​ខាង​ ផ្នែក​បញ្ចាំ​​ម្នាក់​នៅ​ណាហ្គាវើល ទើប​ធ្វើ​ឲ្យ​នាង​មិន​សប្បាយ​ចិត្ត ទើប​ជា​កត្តា​មិន​អាច​ឲ្យ​នាង​ញញឹម​ប្រកប​ដោយ​មោទនភាព ​ក្នុង​ពេល​ចេញ​ច្រៀង​ម្ដង​ៗ។ ទោះ​យ៉ាង​ណា គេ​ជឿ​ថា ផលិតកម្ម​ថោន នឹង​មិន​អន់​ចិត្ត​រឿង​នាង​លើក​យក​បទ​ហង្សមាស​យក​មក​ច្រៀង​នៅ​ខេត្ត​បាត់​ ដំបង​នោះ​ឡើយ ហើយ​ផលិត​កម្ម​នេះ ក៏​ពិត​ជា​នឹង​ប្រឹង​ធ្វើ​បទ​ល្អ​ៗ ​ឲ្យ​នាង​បាន​ច្រើន ដើម្បី​កុំ​នាង​ច្រៀង​តែ​ប៉ុន្មាន​បទ​ដដែល​ៗ​ ហ្នឹង​ច្រើន​កម្មវិធី​ពេក គ្រប់​ពេល​ដែល​នាង​ ចេញ​វត្តមាន​ច្រៀង​ នៅ​តាម​ខេត្ត​នោះ​៕

ក្រោយពីការ ចុះផ្សាយរបស់ Khmerzoom ទាក់ទងនឹង សុគន្ធ និសា ច្រៀងបទ​ចម្រៀងរបស់ ផលិតកម្ម​ហង្សមាស នៅវេទិការតន្រ្តី ខេត្តបាត់ដំបង លោកករុណា ពេជ្រ ដែលជាតារាចម្រៀង​ និងអ្នកនាំពាក្យ​ របស់​ផលិត​កម្មថោន បានខលមកប្រាប់ Khmerzoom ថាមុនពេលច្រៀងបទ​ចម្រៀងរបស់ ហង្សមាសកញ្ញា សុគន្ធ និសា បានសុំការអនុញ្ញាត ពីផលិតកម្ម​ថោន ​រួចហើយ។
Nisa
nis_3
sasasa




ដោយ៖ ផាត់ តារា​រដ្ឋ(KhmerZoom)




 

Related Posts Plugin for WordPress, Blogger...