Britney Spears ជាមនុស្ស សាមញ្ញបំផុត មុនក្លាយជា តារាល្បី


នៅក្នុងគេហទំព័រផ្ទាល់ខ្លូន របស់តារាចម្រៀង សិចស៊ីស្រី ដ៏ល្បីល្បាញមួយរូប នាង Britney Spears បានរំឭកពីភាព ជោគជ័យរបស់នាង នាគ្រាដំបូងមុននឹងឈាន ជើងក្លាយជា តារាដ៏ល្បីនៅក្នុង X Factor Auditions ដូចពេលនេះ។ Britney Spears បានឲ្យដឹងថាដំបូងឡើយ នាងគឺជាមនុស្សម្នាក់ ដែលសាមញ្ញៗ បំផុត ហើយនាងក៏បានចាប់ផ្តើម ប្រឡូកក្នុងពិភពសិល្បៈ យ៉ាងពេញទំហឹង ដើម្បីជ្រោងរកភាពល្បីល្បាញ។

ការស្រមើស្រមៃរបស់នាង បានក្លាយជាការ ពិតនៅពេលដែលនាង បានសាកល្បងសម្តែង និង ច្រៀងប្រកបដោយភាពរស់រវើក នៅក្នុងការប្រគំតន្ត្រី លើកដំបូង ។ នាងបានបន្តនិយាយទៀតថា វាគ្មានអ្វី ដែលរីករាយ ជាងការទទួលបាននូវ ភាពជោគជ័យនោះឡើយ នាងនឹងបន្តក្រសោប យកនូវ ប្រជាប្រិយភាពនេះ ជាបន្តទៀត ដរាបណានាងនៅតែ ជាតារាចម្រៀង ហើយជា ពិសេសនោះ គឺអ្នកគាំទ្រនៅតែ គាំទ្រ រូបនាងដូចដើម។

ក្នុងការធ្វើបទបង្ហាញនោះ ដែរនាងពិតជាមាន ភាពរីករាយជាមួយ នឹងភាពជោគជ័យ ពិសេស ចំពោះ ក្រុមអ្នកគាំទ្រ ដែលនៅតែស្រលាញ់ និងគាំទ្ររូបនាងអស់ ពីចិត្តពីថ្លើម ជារៀងរហូតមក។ នាងបានបន្ថែមថា មិនខ្លាចការប្រជែងពី សំណាក់ តារាថ្មីៗនោះទេ តែនាងបែរជានិយាយថា យើងគួរតែ ព្យាយាមពង្រឹង សមត្ថភាពរបស់យើង បន្ថែមទៀត ដើម្បីរក្សាភាព ល្បីល្បាញ ជាបន្តទៀត ៕
Photo by Looking Today
Photo by Looking Today





 ប្រភព៖ Lookingtoday





Related Posts Plugin for WordPress, Blogger...