ឆន សុវណ្ណ​រាជ នៅ​​តែ​​លេច​​ធ្លោ


ឆន សុវណ្ណ​រាជ បាន​​ចូ​ល​​ច្រៀ​ង​ ​​ឱ្យ​​ផ​លិ​ត​ក​​ម្ម​​ រ​ស្មី​​ហ​ង្ស​មា​ស​ ​តាំ​ង​​ពី​​ឆ្នាំ​២​០​០​៧​ ​ដោ​យ​​ពេល​​នេះ​ ​ទ​ទួ​ល​​​បា​ន​​ជោ​គ​​ជ័​យ​​ ជា​​ខ្លាំ​ង​ ​ស្ថិ​ត​​ក្នុ​ង​​ចំណោ​​ម​តា​​រា​ល្បី​ៗ ​ជួ​រ​​មុ​ខ​ ​ក្នុ​ង​​ប្រ​ទេ​ស​ ​ដែ​ល​​ត្រូ​វ​​ប៉ា​ន់​ ​កើ​ប​​ប្រាក់​​បា​ន ​​រា​ប់​​ម៉ឺ​ន​​ដុ​ល្លា​រ​ ​ក្នុ​ង​​១​ឆ្នាំ​ៗ​​។​ ​ឆ​ន​ ​សុ​វ​ណ្ណ​​រា​ជ ប្រាប់​ថា សប្បាយ​ចិត្ត​ណាស់ ដែល​​បង​​ប្អូន​ទាំង​អស់ នៅ​តែ​ស្រលាញ់ គាំ​ទ្រ​លោក​ រហូត​មក ហើយនៅពេល​ ខាង​មុខ លោកនឹង​ចេញ​ទៅច្រៀង ​នៅ​ក្រៅ​​ប្រទេស តាម​សំណូមពរ របស់​អ្នកគាំទ្រ។ ឯរឿងស្នេហា មិនទាន់​គិតគូរ ឆាប់ៗ​ទេ ទុកពេលកើប​លុយ​ពីការងារ​សិល្បៈ​សិន...។
ឆន សុវណ្ណរាជ ល្បីល្បាញតាំងពី​ នៅផលិតកម្ម “CB” ម៉្លេះ តែការ​លោត​ មួយជំហាន ទៀត ចូលទ្រនំ​ រស្មីហង្សមាស កាលពីឆ្នាំ២០០៧ ធ្វើឱ្យ តារាសង្ហារូបនេះ កាន់តែល្បី​ថែមទៀត ដោយបទចម្រៀង ចេញមកត្រូវចិត្ត យុវវ័យ រួមផ្សំនឹង អត្តចរិតថ្លៃថ្នូរ ការស្លៀកពាក់ប្លែកៗ ធ្វើឱ្យ តារាវ័យក្មេងរូបនេះ បានឈរនៅលំដាប់ នាំមុខគេដដែល ទោះ​បី​ជាពេលមាន តារាចម្រៀងរះថ្មី កាន់តែច្រើនក្តី។
ឆន សុវណ្ណរាជ បាននិយាយថា “អ្វីដែលយើង គិតទុកពីមុនមក គឺសមបាន ដូចប្រាថ្នា ហើយ តែធម្មតាទេ យើងតែងតែចង់ ធ្វើឱ្យបានល្អ ជាងនេះទៀត។ ឥឡូវខ្ញុំគិតថា មាន សេចក្តីសុខណាស់ ជាមួយការងារខ្ញុំ ព្រោះតែមានបទ ចម្រៀងជាច្រើន ត្រូវបានគាំទ្រ។ ដូចបងឃើញ ហើយថា ខ្ញុំទៅច្រៀង ដល់ណា តែងតែមាន ក្រុមអ្នកគាំទ្រ (ធាន) ទៅ​តាមលើក ទឹកចិត្តដែរ អ៊ីចឹង ខ្ញុំតែងតែរកអ្វីថ្មីៗ មកបង្ហាញពួកគាត់ មិនឱ្យដដែលៗទេ គឺ យកត្រូវតែធ្វើអ្វី តម្រូវចិត្ត តបស្នងទៅ អ្នកស្រលាញ់ចូលចិត្ត ខ្ញុំវិញ”។
បទចម្រៀង របស់ឆន សុវណ្ណរាជ រាប់រយបទ ល្បីនៅរស្មីហង្សមាស ដូចជា “នៅតែស្រលាញ់អូនដូចដើម”, “ដីវិលរកកន្លែងឈប់”, “ស្ពាយកំហុស ដើរចេញ”, “យំផ្តាំមេឃ” និងបទដែលយុវវ័យគាំទ្រច្រើនថ្មីៗនេះ មានដូចជា “ស្រលាញ់អូន ៣៦៦ថ្ងៃ”, “អូនទៅបាន បើបងដឹង”, “ស្រលាញ់គ្នា កំដរថ្ងៃបែក”, “ស្នេហាបង ជាទឹកភ្នែកអូន”...។
សុវណ្ណរាជ ប្រាប់ទៀតថា “ថ្មីៗនេះ ខ្ញុំទើបបានចេញ CD ២វ៉ុលទៀត ដើម្បី តម្រូវចិត្តអ្នកស្តាប់ ព្រោះក្នុងរដូវប្រាំង កន្លងមក ខ្ញុំជាប់ច្រៀងតាមខេត្ត តាំងពី ខែតុលា-ឧសភា អត់សូវបានថត បទចម្រៀង តែឥឡូវខ្ញុំចាប់ផ្តើម ថតសម្រុក ឡើងវិញ ហើយនឹងត្រៀមចេញបទជាច្រើនថែមទៀត នាពេលឆាប់ៗនេះ”។
ក្នុងរដូវក្តៅ ឆន សុវណ្ណរាជ ត្រូវបានគេប៉ាន់ ប្រមាណថា កើបប្រាក់ បានរាប់សិប ម៉ឺនដុល្លារ នៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ព្រោះតែមានផលិតផល ក្រុមហ៊ុនជាច្រើន បាន​ប្រទាញ​ប្រទង់ ហៅតារារូបនេះ ទៅច្រៀង រាល់ការប្រគំតន្ត្រីធំៗ ទើបបុរសសង្ហារូបនេះ មានលទ្ធភាព បើកហាងកាត់ដេរ ចំណាយទុនអស់ រាប់ម៉ឺនដុល្លារ និងរាល់ថ្ងៃ ជិះឡាន Lexus GX470 យ៉ាងហ៊ឺហា។
តារារូបនេះ បានឱ្យដឹងថា “នៅរដូវក្តៅឆ្នាំនេះ ខ្ញុំទទួលបានការងារច្រើន ជាងឆ្នាំមុន ចំណែកប្រាក់ចំណូល ក៏កើនដែរ ហើយភាពរវល់ តាំងពីខែតុលា ម៉្លេះ។ ឥឡូវក៏នៅតែរវល់​ដែរ តែភាគច្រើនច្រៀង នៅសាល ឬពិធីជប់លៀងមង្គលការ ទាំងនៅភ្នំពេញ និងតាមខេត្ត។ ប៉ុន្តែ ការច្រៀងកុងត្រា ឱ្យក្រុមហ៊ុន និងផលិតផលមួយចំនួន បានបញ្ចប់ អស់​ទៅ​ហើយ ទើបពេលនេះ ខ្ញុំសម្រុកថតបទចម្រៀង ច្រើនឡើងវិញ”។
នៅរដូវក្តៅ ធ្លាក់ភ្លៀងនេះ តារាៗជាច្រើន បានសម្រុកចេញ ទៅច្រៀងសម្តែង នៅក្រៅប្រទេស ព្រោះតែការងារ ក្នុងស្រុក រយាល។ ដោយឡែក សុវណ្ណរាជ ក៏ត្រូវបាន ខាង Sponsor ទាក់ទងទៅច្រៀង ក្រៅប្រទេស តាមសំណូមពរ បងប្អូនខ្មែរ នៅក្រៅស្រុក ដែលចង់ឃើញ និងចង់ជួបមុខ តារាល្បីនេះ ដោយផ្ទាល់ដែរ។
តារាវ័យ២៧​ឆ្នាំ រូបនេះ ប្រាប់ថា “ខាងSponsor គេបានទាក់ទងមកហើយ តែខ្ញុំអត់ទាន់ដឹងថា ត្រូវចេញទៅ ពេលណាទេ គ្រាន់តែ ប្រហែលជាអាចទៅ នៅខ្ទង់ចន្លោះខែ សីហា-តុលា។ កន្លងមក ខ្ញុំធ្លាប់ បានចេញទៅច្រៀង នៅប្រទេសអូស្ត្រាលី បាន២ដងដែរ គឺសប្បាយចិត្តមែនទែន ដោយសារតែ មានបងប្អូន នៅក្រៅស្រុក ស្រលាញ់ គាំទ្រ ច្រើន”។
ឆន សុវណ្ណរាជ មិនធ្លាប់មាន រឿងអាស្រូវស្នេហាទេ កន្លងមក មានតែគេសរសើរថា ជាតារាមាន ចរិតថ្លៃថ្នូរ មិនចេះឆ្មើងឆ្មៃ ហើយធ្វើការ គោរពពេលវេលា។ ដោយ​សារ​ ជា​តារាល្បី និងមាន រូបរាងសង្ហា ឆន សុវណ្ណរាជ ត្រូវបានស្រីៗ ជាច្រើន ទាំងក្នុង និងក្រៅប្រទេស ចោមស្រលាញ់ តែតារារូបនេះ អះអាងថា អត់ទាន់គិតរឿងស្នេហាទេ ព្រោះ​ចង់​ពង្រីក​ការងារ ឱ្យកាន់តែ ល្អជាងនេះទៀតសិន។
សុវណ្ណរាជ និយាយថា “អ្នកណាក៏មានគូដែរ គឺត្រូវតែអ៊ីចឹង ហើយបើគូ គង់តែជួបទេ ប៉ុន្តែ ខ្ញុំ អត់ទាន់ចង់បានឆាប់ៗទេ៕







Related Posts Plugin for WordPress, Blogger...