ពិភព​តារា៖ សុខ ពិសី បាត់​មុខ​ពី​ពិភព​សិល្បៈ​ទៅណា?


ភ្នំពេញ៖ ការបាត់ ​ខ្លួន​យ៉ាង​អាថ៌កំបាំង ​រយៈពេល​ជាង ​ពីរ​ខែ​ ហើយ​របស់​តារាចម្រៀង​ សាច់​សខ្ចី កញ្ញា សុខ ពិសី បណ្តាញ​ព័ត៌មាន ​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ ខុសៗគ្នា​ នៃ​ការបាត់​ខ្លួន​ តារា​រូបនេះ។ ប៉ុន្តែ ប្រភពពី​ ក្រុមគ្រួសារ​នៅតែ​អះអាងថា សុខ ពិសី ចេញទៅ​រៀនសូត្រ​ ផ្នែក​កែ​សម្ផស្ស នៅ​ប្រទេស​សិង្ហ​បុរី។

កាលពី​រសៀល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ មិត្ត​ភ័ក្តិ​ស្និទ្ធស្នាល ​ម្នាក់​របស់ ​កញ្ញា សុខ ពិសី បាន​ចេញមុខ ​អះអាងថា សុខ ពិសី មិនបាន​សម្ងំ​ លាក់ខ្លួន​អ្វី​នោះទេ។ កាលពី​ សប្តាហ៍​មុន​មាន​ ព័ត៌មាន​ចុះផ្សាយ​ថា គេ​បានឃើញ​កញ្ញា សុខ ពិសី ជិះ​រថយន្ត Range Rover ពណ៌​ស​ដ៏​ទំនើប នៅត្រង់ចំណុច​ ស្តុ​ប​បូកគោ បើក​លំហែកាយ​ យ៉ាង​រីករាយ​នៅ​ កណ្តាល​រាជធានី​ ភ្នំពេញ រីឯ​ក្រុមគ្រួសារ​ និង​មិត្ត​ភ័ក្តិ​របស់​នាង​ នៅតែ​អះអាងថា សុខ ពិសី មិនបាន​សម្ងំ​លាក់ខ្លួន ឬ​គេចវេស​ពី​រឿង​អ្វី​នោះទេ។

ជួប​សម្ភាស​ជាមួយ “ថ្មី” កាលពី​រសៀល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ មិត្ត​ភ័ក្តិ​ស្និទ្ធស្នាល​របស់​កញ្ញា សុខ ពិសី ដែល​សុំ​មិន ​បង្ហាញ​អត្តសញ្ញាណ​នោះ បាន​បង្ហើប​ប្រាប់​ឲ្យ​ ដឹង​ជុំវិញ​ព័ត៌មាន​ចុងក្រោយ​ ដែល​គេ​បានឃើញ​ កញ្ញា សុខ ពិសី ជិះឡាន Range Rover ពណ៌​ស នៅត្រង់ចំណុច​ស្តុ​ប​បូកគោ​ថា “វា​គឺជា​ការពិត គឺ​នាង​ទើប នឹង​ត្រឡប់​មកពី​ សិង្ហ​បុរី។ នៅពេលដែល​សួរថា តើ​ហេតុអ្វី​ក៏ សុខ ពិសី មិន​បង្ហាញ​វត្តមាន ​ជា​សាធារណៈ ឬក៏​ឡើង​ច្រៀង ​ក្នុង​ការប្រគំ​តន្ត្រី ​របស់​ទូរទស្សន៍​ណាមួយ​ទៅ ដើម្បី​សបញ្ជាក់​ថា នាង​មិនបាន​សម្ងំ​ លាក់ខ្លួន?

ប្រភពពី​មិត្ត​ភ័ក្តិ បាន​តប​ថា “ពិសី មិនមាន​ពេលវេលា​ សម្រាប់​ឡើង​ច្រៀង​ នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​ ណាមួយ​ទេ ព្រោះ​នាង​ត្រូវ​វិល ​ទៅ​សិង្ហ​បុរី​វិញ។ ឆ្លើយតប​តែ​ប៉ុណ្ណេះ​ ក៏​ប្រាប់ថា ជាប់រវល់ រួច​ក៏​បិទ​ទូរស័ព្ទ។ទោះជា​បែបណា មហាជន​ជាច្រើន​ នៅតែមាន​មន្ទិល​ថា មិត្ត​ស្និទ្ធស្នាល​របស់ សុខ ពិសី ដែល​បាន លើកឡើង​មកនេះ ក៏​នៅមាន​ចំណុច​ លាក់បាំង​ដូចគ្នា ដែល​មិនអាច​ឲ្យ​គេ​ជឿថា សុខ ពិសី ចេញទៅ​រៀន ​ជំនាញ​អ្វី​ នៅ​ប្រទេស​សិង្ហ​បុរី​ នោះទេ។ ការបាត់​ខ្លួន សុខ ពិសី ពី​ឆាក​តន្ត្រី ត្រូវបាន​គេ​មើល ឃើញថា មាន​រយៈពេល ​ជិត​ពីរ​ខែ​មកហើយ ដែល​បញ្ហា​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកគាំទ្រ ​មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈ ដែលសុខៗតារា​ ក្នុង​ក្នុង​បេះដូង ​រូបនេះ​បាត់​ខ្លួន​ដោយ ​មិនបាន ផ្តល់ព័ត៌មាន​អ្វី​ សូម្បី​បន្តិច​នោះ។

គួររំលឹកថា សុខ ពិសី ស្រាប់តែ​ដកខ្លួន ​ពី​វិថី​ចម្រៀង ចាប់តាំងពី​ចុង ខែ​មេសា មក។ នាង​បានដាក់​ពាក្យសុំច្បាប់​ផ្អាក ​ច្រៀង​នៅ​ ផលិតកម្ម​សាន់​ដេ ចំនួន៣ខែ កាលពី​ខែឧសភា ដោយ​ភ្ជាប់​មក ជាមួយ​នូវ​ មូល​ហេតុថា នាង​ចេញទៅ​ច្រៀង នៅឯ​បរទេស ដោយ​មិន​បញ្ជាក់ថា ប្រទេស​ណា​នោះទេ។ បើទោះជា​ដូច្នេះ​ក្តី កាលនោះ គេ​យល់ថា នាង​ទៅ​សហរដ្ឋ អាមេរិក ព្រោះ​មុនពេល​បាត់​មុខ ពិសី បានប្រកាស​ប្រាប់ថា នាង​បាន​ឆ្លងកាត់​ បទសម្ភាសន៍​នៅ​ ស្ថានទូត​អាមេរិក រួចរាល់ និង​សង្ឃឹម​ជាប់១០០%។

ក៏ប៉ុន្តែ ការពិត នាង​មិនបាន​ទៅ ​អាមេរិក​នោះឡើយ។ នៅ​ដើមខែ​មិថុនា អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​សាន់​ដេ បាន​ប្រាប់ថា សុខ ពិសី ទៅ​រៀន​ជំនាញ​រក្សា​ សម្រស់ នៅ​ប្រទេស​សិង្ហ​បុរី ចំនួន៣ខែ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ការពិត​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​បាន ដឹង​ប្រាកដ​នៅឡើយ​ទេ៕


 





















ប្រភព៖ ថ្មីៗ







Related Posts Plugin for WordPress, Blogger...