ពេជ្រ ​សោភា ​សិច​ស៊ី​​ ជា​មួយ​ឈុត ​ច្នៃ​ម៉ូដ ​ដោយ​ជាង​បរ​ទេស​



ពេជ្រ សោភា បានលេងខ្លួនយ៉ាងចម្លែក ពេលបង្ហាញខ្លួនលើក- ចុងក្រោយ លើឆាក តន្ត្រី ដោយស្លៀកពាក់សិចស៊ីរឹបរាងឡើងណែន បញ្ចោញរន្ធផ្ចិត គួរឱ្យក្នាញ់។ តារាហង្សមាស រូបនេះ បានអះអាងថា នាងមានអ្នកច្នៃម៉ូដខោអាវផ្ទាល់ខ្លួន ជាជាង វៀតណាម ឱ្យមើលទៅ ប្លែក។ ចំណែករឿងស្នេហា នាងសារភាពថា មានអ្នកតាម ស្រលាញ់ ច្រើនមែន តែអត់ទាន់ច្បាស់លាស់ថា ជ្រើសមួយណា...។ ការច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី “Best of the Best 2012” ពេជ្រ សោភា បានធ្វើឱ្យគេ ភ្ញាក់ផ្អើលម្តងរួចទៅហើយ ជាមួយឈុតឱបរឹតប្រុសក្មេង លើឆាកតន្ត្រី។ ចំណែកការ បង្ហាញខ្លួនលើកទី២ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងការប្រគំតន្ត្រី “ម៉ីឋិក” ស្រាប់តែសោភា បានស្លៀកខោរឹបឡើងណែន មើលទៅឃើញរាងដងខ្លួន ក៏សិចស៊ី និងបញ្ចោញរន្ធផ្ចិតសខ្ចី គួរឱ្យព្រឺព្រួចទៀតផង។ ពេជ្រ សោភា បានសើច នៅពេលសាកសួរពីរឿង តុបតែងខ្លួនកាន់តែប្លែករបស់នាង។ តារាហង្សមាស រូបនេះ បាននិយាយថា “បើថាខ្ញុំស្លៀកទៅឃើញរន្ធផ្ចិតមែន មានតែ ខាងកាមេរ៉ាហ្នឹង ទាញហ្សូមពង្រីក ទើបឃើញ បើធម្មតា មើលម៉េចឃើញទៅ? ខ្ញុំមាន ទៅបង្ហាញអីឯណា ឱ្យឃើញ កន្លែងហ្នឹង អត់ចង់ល្បីអារឿងសិចស៊ីហ្នឹងទេ! ដូចដឹង ហើយ រាល់ដង ខ្ញុំមានទៅបង្អួតអ៊ីចឹងឯណា?”។ ការតុបតែងខ្លួនខុសពីសព្វដងបែបនេះ របស់ពេជ្រ សោភា កើតមានឡើងក្រោយពេល នាងបានបែកបាក់ស្នេហ៍ ជាមួយអតីតគូដណ្តឹង លោកប៊ុន ចន ហើយមានដំណឹង ថា មានប្រុសក្មេង និងចាស់ស្ទាវខ្លះ តាមស្នេហ៍នាង។ នៅពេលសួរថា តើនៅឆ្នាំ២០១២ នេះ សោភា មាន ចង់ស្លៀកពាក់បញ្ចោញសាច់ ដើមទ្រូង ឬគល់ភ្លៅទេ? ពេជ្រ សោភា បានវាចាថា “អត់ចំណូលសោះ អារឿង ហ្នឹងមួយ ធ្វើឱ្យដូចមុនៗ មិនឱ្យ សាំ ក៏មិនឱ្យជ្រុលដែរ! រាល់ដងមានដែលឃើញខ្ញុំស្លៀកពាក់បញ្ចោញរបស់អស់ហ្នឹង ឬអត់? មួយរយៈនេះ ខ្ញុំទទួលស្គាល់ថា ការស្លៀកពាក់ ខុសមុនបន្តិចមែន ព្រោះតែខ្ញុំ មានអ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យផ្ទាល់ខ្លួន គាត់ជាជាងវៀតណាម កាត់ខោអាវបែបមិន សាមញ្ញោពក ក៏មិនជ្រុលពេក គឺអាចទទួលយកបានទាំងសងខាង។ មេជាង ហ្នឹង ធ្វើឱ្យតែខ្ញុំ និងក្រុម GALAZY ប៉ុណ្ណោះ ដើម្បីមើលទៅឱ្យប្លែក តែមិនឱ្យជ្រុលទេ”។ សោភា បញ្ជាក់ថា “ខ្ញុំសូមប្រាប់ថា “ខ្ញុំមិនមែនទៅស្លៀកពាក់អីឱ្យឃើញរាង ដើម្បី តម្រូវចិត្ត អ្នកណាទេ! ចំណែកអ្នកស្រលាញ់យើង វាមិនអត់ទេ ចេះតែមានហើយ គ្រាន់តែអត់ទាន់ច្បាស់”។ នេះជាការរៀបចំខ្លួនដ៏ប្រុងប្រយ័ត្នមួយ សម្រាប់ពេជ្រ សោភា នៅឆ្នាំ២០១២ នេះ ដើម្បី កុំឱ្យមើលទៅដដែលៗពេក តែនាងប្រាកដជាត្រូវចំណាយប្រាក់ជាច្រើន រៀងរាល់ខែ ឱ្យមេជាង- វៀតណាម នោះ មិនខាន។ ពេជ្រ សោភា បានបន្តថា “ខ្ញុំអត់មានត្រូវឱ្យប្រាក់ខែ ឬជួលគាត់ទេ គឺជាងហ្នឹងជួយតែ ម្តង ហើយមិនថាតែការប្រគំតន្ត្រីធំៗទេ ជួនកាលការឡើងប៉ុស្តិ៍ ក៏ខ្ញុំត្រូវឱ្យគាត់ជួយ ច្នៃឱ្យដែរ ដែល អាចធ្វើ៣-៤ថ្ងៃមុន ទើបរួចរាល់។ នេះជាការធ្វើឱ្យប្លែកបន្តិច តែខ្ញុំមិន ត្រូវចំណាយលុយច្រើន ទៅលើខោអាវច្រើនទេ ព្រោះដូចដឹងហើយថា ខ្ញុំទិញតែខោ អាវ២-៣ដុល្លារ ពីផ្សារទួលទំពូង អត់លេងម៉ូដ ឬម៉ាកល្បីៗឡើយ”។ ដោយសារតែមានមេជាងវៀតណាម ច្នៃខោអាវឱ្យអ៊ីចឹងតើ បានជាលេងឈុតរឹបរាង ណែន បែបនេះ ហើយពេជ្រ សោភា បានច្រៀង៤បទ ក្នុងការប្រគំតន្ត្រី “Imuzik” គឺបទល្បីៗ “Let’s Boom”, “ចាំបងមានអ្នកថ្មី ចាំបែកពីអូន”, “អូនស្លាប់ តើបង អាណិតទេ?” និងបទ “What is Love”។ ពេជ្រ សោភា នៅតែត្រូវបានក្រុមអ្នកគាំទ្រ (Fan) តាមលើកទឹកចិត្ត និងជូនកាដូ ដល់នាង ធ្វើឱ្យតារាហង្សមាស រូបនេះ សប្បាយ ចិត្តជាខ្លាំង ព្រោះពួកគេលើកបដា ដែលសរសេរ អក្សរថា “Pich Sophea FC”។ បើទោះបីជាពេជ្រ សោភា បានមានបទល្បីៗច្រៀងឡើងវិញ លើឆាកតន្ត្រីមែន តែ តាមប្រភព ថា ការរៀបចំវ៉ុលពិសេស របស់ហង្សមាស សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ បែរជាគ្មានបទចម្រៀង ពេជ្រ សោភា សូម្បីតែ១បទ ធ្វើឱ្យពេជ្រ សោភា ខកចិត្ត និង អន់ចិត្តជាមួយហង្សមាស ព្រោះ តារាចំណូលថ្មីៗ បែរជាមានបទទៅវិញ? ពេជ្រ សោភា បានអះអាងថា “ឆ្នាំហ្នឹង អត់មានបទខ្ញុំមែន តែមិនអីទេ ព្រោះរាល់ឆ្នាំ ជួនកាលមាន ជួលកាលអត់ដែរ ហើយអ្នកណាថាខ្ញុំទៅខឹងអីជាមួយហង្សមាស ទៀត ហើយ បើគ្នា អត់ដឹងអីផងហ្នឹង?”។ ចាំមើលថា ការលេងខ្លួនរបស់ពេជ្រ សោភា នៅឆ្នាំ២០១២នេះ អាចវាយលុកទីផ្សារ ចម្រៀង សាជាថ្មីបានទេ? ហើយតើនាងនឹងជួបគូស្នេហ៍ថ្មី ជាបុរសនៅកំលោះបរិសុទ្ធ ឬក៏ជាប្រុសចាស់? ប៉ុន្តែ នាងប្រហែលជាជ្រើសប្រុសក្នុងស្រុកច្រើនជាង ព្រោះអីពេជ្រ សោភា អត់ចង់ខូចចិត្ត រឿងស្នេហាបរាជ័យម្តងទៀតឡើយ៕
_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...