មើល​រាង Lee Eun Hye ចេញ​ស្ទីល​ផ្កា​រីក​លើ​យន្តហោះ​



នាង លី អឹ​ន ហេ (Lee Eun Hye) តារា​ដែលមាន​ជើង​​ ដ៏​ស្រស់​ស្អា​តបង្ហាញ​វត្តមាន ​ម្តងទៀត​ហើយ​ជាមួយ​រូបថត​ ថ្មីៗ​ចុងក្រោយ​ក្នុង​របៀប ​លេង​ស្ទីល​គួរអោយ​ចង់​គយគន់​។ ​នាង​ថត​ក្នុងនាម ​ជា​អ្នកបើកបរ​យន្តហោះ​ម្នាក់ ប៉ុន្តែ​មិនមែន​បែប​អាជីពទេ អ្វីដែល​គេ​ចម្លែក​ ពេលនេះ​គឺ លី អឹ​ន ហេ ក៏បាន​ដូរ​ម៉ូដ​សក់​ ផងដែរ​ ដែល​បានធ្វើអោយ​ទស្សនិក ជន​ផ្តោត​ ការយកចិត្តទុកដាក់​បំ​ផុត ជាពិសេស ​បណ្តា​ប្រិយមិត្ត​តាម​បណ្តាញ ​អន​ឡាញ​តែម្តង​។​


​តារា​ម៉ូ​ដែល​រូប​ស្រស់​បានបង្ហាញ ​មុខជា​ថ្មី​នៅលើ​គេហទំព័រ​តារា​ កូរ៉េ​ជាថ្មី ក្រោយពី​បាត់​មុខ​អស់​មួយរយៈ​ពេលយូរ​គួរសម​រួចមក​។ គួររំឭកថា តារា​កូរ៉េ លី អឹ​ន ហេ ត្រូវបាន​អ្នកគាំទ្រ​អបអរ​ជាខ្លាំង នាង​តុបតែង​ ដោយ​ឈុតខ្មៅ​ខ្លី បង្ហាញ​កំភួនជើង​ទាំង​គូ​រៀវ​ស្រ​ឡូ​ន ទាំង​ជាមួយ​ឈុត​អង្គុយ​ក្នុង​ និង​ឈរ​នៅ ​អែប​យន្តហោះ​តូច​មួយ​ ដែល​ធ្វើ​ឲ្យ​បុរសៗ ​ជញ្ជក់មាត់​សរសើរ​ថា​ ពិត​ជាស​ក្ត័​សម​ខ្លាំងណាស់​៕ ប្រភព​រេ​ដ​ហ្វ្លា​វ៉ា​








ប្រភព៖ វរជន




Related Posts Plugin for WordPress, Blogger...