អ្នកច្បាស់ជាមាន ចម្ងល់មិនខានឡើយ ប្រសិនបើបានឃើញ មឺនុយម្ហូបកង្កែបឆៅ របស់ជប៉ុន ប៉ុន្តែសម្រាប់អាហារដ្ឋាន មួយចំនួននៅទីនោះ វាជារឿងសាមញ្ញ ទៅហើយ។
ឃ្លិបវីដេអូថ្មីៗមួយ ដែលគេផ្សាយលើគេហទំព័រ បានស្តែងឲ្យឃើញពី សកម្មភាពនៃ ការទទួលទានអាហារប៉ូវសុខភាព តាមបែបប្រពៃណីជប៉ុន ដោយគេយកកង្កែបធំៗ មកព្រលាត់ស្បែកចេញ ហើយស្ទើរតែ ទុកអ្វីៗនៅទាំងមូល ដដែល ម្ហូបនេះឈ្មោះថា សាស៊ិមិ (Frog Sashimi) វាត្រូវបានអ្នកបរិភោគនិយាយថា មានរសជាតិឆ្ងាញ់ បែ្លកមាត់ណាស់ ព្រោះជាកង្កែប ដែលគេចិញ្ចឹមក្នុងកសិដ្ឋាន ហើយត្រូវគេ ត្រួតពិនិត្យ ហ្មត់ចត់ ដើម្បីឲ្យមានសុវត្ថិភាព៕ ប្រភព rocketnews24.com



ប្រភព៖ វរជនខ្មែរ














