យុវជន ជនជាតិចិន ម្នាក់ទៀតហើយ លក់ក្រលៀន ដើម្បីទិញ iPhone និង iPad


យោងទៅតាមគេហទំព័រ Unbelievable Facts បានឲ្យដឹងថា សិស្សសាលា ជនជាតិចិនមួយរូប បានលក់ក្រលៀន របស់គាត់ ដើម្បីយកថវិកាទៅទិញ ទូរស័ព្ទដៃម៉ាក iPhone និង iPad។ យុវជនរូបនេះ មានឈ្មោះថា Xiao Zheng ហើយគាត់ជាសិស្ស នៅក្នុងខេត្ត អានហ៊ុយប្រទេសចិន។

គាត់បានលក់ ក្រលៀនរបស់គាត់ ទៅឲ្យបុរសដែល មិនស្គាល់ឈ្មោះម្នាក់ នៅក្នុងតម្លៃ ៣៤០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីយកប្រាក់ ទៅទិញ iPhone និង iPad។

បច្ចុប្បន្ន អាជ្ញាធរនៅ ក្នុងប្រទេស បានចាប់បានមេខ្លោង ចំនួន៥នាក់ ដែលបានជាប់ពាក់ព័ន្ធ នឹងការជួញដូរសរីរាង្គ មនុស្សខុសច្បាប់ បន្ទាប់ពីមានយុវជនម្នាក់ បានលក់ក្រលៀនម្ខាង របស់គាត់ ដើម្បីយកប្រាក់ទៅ ទិញទូរស័ព្ទ ដៃម៉ាក iPhone និង iPad។



ប្រភព៖ Lookingtoday




Related Posts Plugin for WordPress, Blogger...