ស្ទើរតែមិនគួរឲ្យជឿនៅពេល ដែលមានសួនឧទ្យាន ព្រៃឈើបែប ធម្មជាតិពិតៗ រួមជាមួយ ទស្សនីយភាព ស្រស់បំព្រង មានជីវិតរស់ឡើង នៅចំកណ្តាលទីក្រុង ដែលជាទីក្រុង ឧស្សាហកម្ម ដ៏មមាញឹក និងពោរពេញទៅដោយ ការបំពុលគ្រប់ប្រភេទ។ Central Park ជាសួន ឧទ្យាន សារធារណៈ ដែលស្ថិតនៅចំ កណ្តាល នៃទីក្រុងញ៉ូយក ក្នុងរដ្ឋញ៉ូយករបស់ សហរដ្ឋអាមេរិក។ សួនឧទ្យាននេះ ត្រូវបានផ្តើមគំនិត ក្នុងការសាងសង់ឡើងជា លើកដំបូងក្នុងឆ្នាំ១៨៥៧ ជាមួយនឹង ផ្ទៃដីប្រមាណជា ៣,៤គីឡូម៉ែត្រការ៉េ។ ក្នុងឆ្នាំ១៨៥៨ វិស្វករ Frederick Law Olmsted រួម ជាមួយនឹង លោក Calvert Vaux បានទទួលជោគជ័យ ក្នុងការប្រកួតប្រជែងធ្វើគម្រោង ដើម្បីរៀបចំសួន ឧទ្យាន នេះឡើង ក្នុងគោលដៅបង្កើន និងពង្រីកផ្ទៃដី នៃសួនឧទ្យាន ជាមួយនឹងគម្រោងមួយ ដែលមាន ឈ្មោះថា គម្រោង Green Sward។
នៅក្នុងសួនឧទ្យាននេះ សម្បូរទៅដោយ ដងផ្លូវ ព្រៃឈើក្រាសៗ និងមាត់បឹងជាច្រើន កន្លែង។ វាពិតជាកន្លែង ដែលមានទស្សនីយភាពទាក់ទាញ ជាកន្លែងទន់ភ្លន់ និងមានធម្មជាតិពណ៌ខៀវ ស្រងាត់ ដែលមានលក្ខណៈ ខុសផ្ទុយស្រលះពីទិដ្ឋភាព ជាក់ស្តែងក្នុងទីក្រុង ដ៏មមាញឹកនេះ។
នៅក្នុងសួនឧទ្យាន ព្រៃនេះមានបឹង និងស្រះមានលក្ខណៈដួចធម្មជាតិពិតៗមួយចំនួន ត្រូវបានបង្កើត ឡើង ដោយសិប្បនិម្មិត។
ផ្លូវធ្វើដំណើរធំទូលាយ ផ្លូវសម្រាប់ ជិះសេះកម្សាន្ត កន្លែងជិះស្គីទឹកកកពីរកន្លែង (ក្នុងនោះ មួយកន្លែង ជាអាងហែលទឹក សម្រាប់ក្នុងអំឡុងខែកក្កដា រហូតដល់ខែសីហា) សួនសត្វ សួន ច្បារ និងកន្លែងតាំងសមាធិ ស្ងប់ស្ងាត់មួយកន្លែង រួមជាមួយនឹងតំបន់ ព្រៃឈើយ៉ាងក្រាស បែបធម្មជាតិ ពិតៗ គ្របដណ្តប់លើផ្ទៃដីដ៏ធំ ដែលព័ទ្ធជុំវិញដោយផ្លូវ ធ្វើដំណើរសម្រាប់ ការរត់កម្សាន្ត។ ក្នុងនោះដែរ ក៏នៅមានអគារគួរឲ្យ ទាក់ទាញមួយចំនួនដូចជា អគារ រោងមហោស្រប Delacorte មហោស្រព Swedish Cottage Marionette និងវិមាន Belvedere។ មិនតែប៉ុណ្ណោះនៅមានវាលស្មៅធំៗ និងតំបន់ វាលស្មៅតូចៗ ដែលមួយចំនួន ត្រូវបានបង្កើតឡើង សម្រាប់ក្រុមអ្នកលេងកីឡា និង មួយចំនួនទៀត ត្រូវ បានរៀបចំឡើងជាតំបន់ ស្ងប់ស្ងាត់សម្រាប់ការអង្គុយកម្សាន្ត។ ក្នុងនោះដែរ សួនឧទ្យាន ដ៏មហិមានេះ ក៏ មានកន្លែងសម្រាប់កុមារតូចៗ លេងកម្សាន្តផងដែរ។
ក្នុងសួន ឧទ្យាននេះ មានផ្លូវចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ភាគច្រើនត្រូវបានធ្វើដំណើរ ដោយ អ្នករត់ កីឡា ជិះកង់ ជិះក្តាស្គីជាដើម អ្នកបើកបររថយន្ត ត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរ រៀងរាល់វេលាម៉ោង ប្រមាណជា៧ល្ងាចនាចុងសប្តាហ៍។ សំណង់អគារនានា ដែលសាងសង់ក្នុង សួនឧទ្យាននេះ មានតម្លៃ ប្រមាណជា ៥២៨.៥៥២.០០០ដុល្លារ (តម្លៃកាលពីខែធ្នូ ឆ្នាំ២០០៥)។
ខាងក្រោមនេះជាកន្លែង កម្សាន្តគួរឲ្យ ចាប់អារម្មណ៍មួយចំនួន៖
កន្លែងជម្រកសត្វបក្សី៖ កន្លែងនេះជាតំបន់ព្រៃ ដែលឲ្យឈ្មោះថា The Ramble ជាកន្លែងដ៏ពេញនិយម សម្រាប់អ្នកចូលចិត្ត ទស្សនាសត្វបក្សី។ មានសត្វបក្សីព្រៃ ជាច្រើនប្រភេទជាពិសេស ពពួកសត្វបក្សីតូចៗ ដែលអាចឲ្យយើងបានឃើញ ពិសេសក្នុងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។
កន្លែងសម្រាប់ជិះទូក៖ មានទូកជាច្រើនប្រភេទ ត្រូវបានដាក់ជួលសម្រាប់ ជិះកម្សាន្តដោយគិត ប្រាក់តាម ម៉ោង រួមជាមួយភោជនីយដ្ឋាន សម្រាប់អង្គុយទស្សនាទិដ្ឋភាព បឹងដ៏ស្រស់បំព្រង។ កាន់តែគួរឲ្យចាប់ អារម្មណ៍នោះ នៅទីនោះមានរទេះសេះ សម្រាប់ជិះកម្សាន្តផងដែរ។ តាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រទេះសេះចាប់ផ្តើម ទទួលបានការ ពេញនិយម ឡើងវិញក្នុងឆ្នាំ១៩៣៥។ ជាមួយគ្នានេះដែរ ក៏មាន Pedicab (រថយន្តធ្វើដំណើរ ដោយកម្លាំងជើង ធាក់របស់មនុស្ស) សម្រាប់អ្នកដែល ចាប់អារម្មណ៍ក្នុងការ ធ្វើដំណើរបែបនេះ។
កន្លែងលេងកីឡា៖ សួនសម្រាប់ ការជិះរថយន្ត មានចម្ងាយប្រមាណជាជាង ៩គីឡូម៉ែត្រ អាចនិយាយ បាន ថា វាជាកន្លែងដ៏ល្អឥតខ្ជោះ សម្រាប់អ្នកចូលចិត្ត រត់កីឡា អ្នកជិះកង់ និងអ្នកជិះស្គី។ ស្ទើរតែ ជារៀងរាល់ សប្តាហ៍ ការប្រកួតកីឡាត្រូវ បានរៀបចំឡើង ក្នុងសួនឧទ្យាន ដែលពួកគេភាគច្រើន ត្រូវបានរៀបចំឡើង ដោយក្រុមអ្នករត់កីឡា (New York Road Runner)។ អ្វីដែលកាន់តែ មិនគួរឲ្យជឿនោះ គឺសួនឧទ្យាន នេះមានកន្លែងសម្រាប់ អ្នកចូលចិត្តឡើងភ្នំ រួមជាមួយតំបន់ព្រៃ ដែលចម្រុះទៅដោយដើមឈើ ព្រៃគ្រប់ប្រ ភេទ។
នៅមានតំបន់ ឬកន្លែងកម្សាន្ត បែបធម្មជាតិពិតៗ ជាច្រើនកន្លែង ផ្សេងទៀត ដែលបានបង្កប់ ក្នុងសួនឧទ្យាន ឋានសួគ៌មួយនេះ។ វាបានធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ ធម្មជាតិ ដ៏សម្បូរបែប និងសម្រស់ស្រស់បំព្រង នៅគ្រប់រដូវកាល ដែលបានទាក់ទាញមនុស្ស ជានាក់ចូលកំសាន្តដើម្បី ទទួលបានបទពិសោធន៍ នៃជីវិត បែប ធម្មជាតិ ព្រមទាំងស្រូបយក នូវខ្យល់ធម្មជាតិដ៏បរិសុទ្ធ នាកណ្តាលទីក្រុង ឧស្សាហកម្ម ដ៏មមាញឹក របស់សហរដ្ឋអាមេរិក៕




ប្រភព៖ Lookingtoday















