តើថ្ងៃចន្ទ ខាងមុខនេះ ពិភពលោក អាចនឹងគ្មាន អ៊ិនធើណែត ប្រើប្រាស់ទេ ?


ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានបរទេសជាច្រើន បានចុះផ្សាយថា នៅថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ អ្នកប្រើប្រាស់អ៊ីនធឺណែត រាប់លាននាក់ទូទាំងពិភពលោក អាចនឹងត្រូវ ដាច់ចេញ ពីអ៊ីនធឺណេត (Offline) ដោយសារមេរោគមួយ ដែលលាក់ខ្លួន នៅក្នុងកុំព្យូទ័រ អស់ជាងមួយឆ្នាំ មកហើយ ។

អ្នកប្រើប្រាស់ អ៊ីនធឺណេត (សូហ្វវែ) មេរោគមួយ ដែលគេស្គាល់ថា "Domain Name System Changer" ឬ "DNS Changer" ដែលត្រូវបាន ដំឡើងស្ងាត់ៗ ដោយក្រុម Hacker ជនជាតិអេស្តូនី ត្រូវបាន អាជ្ញាធរព័ត៌មាន និងទូរគមនាគមន៍អូស្ត្រាលី (ACMA) ចេញមកព្រមាន ។ មេរោគនេះ នឹងអនុញ្ញាត ឲ្យក្រុម Hacker គ្រប់គ្រងប្រព័ន្ធ DNS ជាប្រព័ន្ធមួយ ដែលអាចឲ្យអ្នក ប្រើប្រាស់ ចូលទៅប្រើ អ៊ីនធឺណេត និងផ្ញើអ៊ីមែលបាន ។

យោងតាមស្ថាប័ន Internet Systems Consortium ជាស្ថាប័នមួយគ្រប់គ្រង ប្រតិបត្តិការនានា របស់វេបសាយ បានឲ្យដឹងថា ការរៀបចំការ គ្រប់គ្រង Sever បណ្តោះអាសន្ននេះ នឹងបញ្ចប់នៅ ម៉ោង 10AM នៅថ្ងៃចន្ទ ទី០៩ កក្កដា ២០១២ (ម៉ោងកម្ពុជា) នៅពេល ដែលកុំព្យូទ័រជាច្រើន ដែលត្រូវបាន វាយប្រហារ ដោយមេរោគ DNS Changer ពុំអាចចូលទៅសេវាកម្ម អ៊ីនធឺណេត បានតទៅទៀត ។
អ្នកគ្រប់គ្រង e-Security នៅ ACMA លោក ប្រ៊ូស ម៉ាត់ស៊ូ បាននិយាយថា "យើងរំពឹងថា អ្នកប្រើប្រាស់ អ៊ីនធឺណេត នឹងមានការភ័ន្តភាំងថា ហេតុអ្វីបានជាពួកគេ មិនអាចប្រើ អ៊ីនធឺណេតបាន បន្ទាប់ពីថ្ងៃចន្ទ ហើយច្បាស់ជា ទាក់ទងទៅក្រុមហ៊ុន ផ្តល់សេវាកម្មអ៊ីនធឺណេត (ISP) ឲ្យមកពិនិត្យ មើលអ៊ីនធឺណេត របស់ខ្លួនជាមិនខាន" ។

ACMA ក៏បានក្រើនរំលឹក ដល់អ្នកប្រើប្រាស់ទាំងអស់ ឆែកមើលសូហ្វវែលភ្ជាប់អ៊ីនធឺណេត (Router) តាម Wireless របស់ពួកគេផងដែរ ព្រោះមេរោគអាច នឹងផ្លាស់ប្តូរ Settings របស់ Router ។ ប្រសិនបើ Router របស់អ្នកនៅតែប្រើ Login ដែលផ្តល់ដោយក្រុនហ៊ុន ផលិតសូហ្វវែ Router នោះអ្នកត្រូវ តែឆែកមើលវា ៕
Looking Today
Looking Today





ប្រភព៖ Lookingtoday 


 

Related Posts Plugin for WordPress, Blogger...