Google សហការជាមួយ Samsung បង្កើត Chromebook


កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២ កន្លងផុតទៅនេះ ក្រុមហ៊ុន Google បានរៀបចំនួវ ព្រឹត្តិការណ៍ ធំមួយ ដែលមានឈ្មោះថា “Google I/O” នៅទីក្រុង San Francisco រដ្ឋ California ។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន Google បានបង្ហាញនូវកុំព្យូទ័រ យូរដៃមួយឈ្មោះថា “ Chromebook” ដោយស្ថិតនៅក្រោម ការសហការជាមួយនឹង ក្រុមហ៊ុន Samsung។

កុំព្យូទ័រយូរដៃ Chromebook ប្រើប្រាស់នូវប្រព័ន្ធ ដំណើរការ Chrome OS ដែលជាប្រព័ន្ធ ដំណើរការ របស់ ក្រុមហ៊ុន Google មានរូបរាងស្ដើង គួរជាទីទាក់ទាញ។ ក្រៅពីប្រើប្រាស់នូវ ប្រព័ន្ធដំណើរការ Chrome OS ហើយនោះ Chromebook ត្រូវបាន Google បញ្ចូលប្រព័ន្ធសុវត្ថិភាព ការពារមេរោគ និង malware ដោយធ្វើការ Update ដោយស្វ័យប្រវត្តិ។ អ្វីដែលគួរជាទីចាប់អារម្មណ៍ ទៅលើកុំព្យូទ័រមួយនេះ គឺថា វាដំណើរការ លឿនរហ័ស Boot មិនដល់ ២ វិនាទីផង ក្រៅពីនេះ ក្រុមហ៊ុន Google បានបញ្ចូលនូវសេវាកម្ម ក៏ដូចជាកម្មវិធីជាច្រើន សម្បូរបែបដែលខ្លួនមាន ដូចជា សេវាកម្ម Google Drive, Google Play, Youtube, Google Docs និងហ្គេមមួយចំនួន ថែមទៀត។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេស របស់ Chromebook ៖
    • អេក្រង់ទំហំ ១២.១ អ៊ីង
    • ទម្ងន់ ១.៤៨ គីឡូក្រាម
    • ថ្មអាចប្រើប្រាស់បាន ៦ ម៉ោង
    • ប្រើប្រាស់នូវ អង្គប្រតិបត្តិ Intel Core Processor
    • មាន RAM ទំហ 4GB
    • ភ្ជាប់មកជាមួយនូវ 3G modem
    • កាមេរ៉ាកម្រិត HD
    • មានរន្ធ HDMI, DVI និង VGA៕
 





ប្រភព៖ Lookingtoday 

Related Posts Plugin for WordPress, Blogger...