កាលពីឆ្នាំ ២០១១ កន្លងទៅ ក្រុមហ៊ុន Adobe បានប្រកាសថា ខ្លួននឹងបញ្ឈប់ ការងារ បង្កើត Flash Play ទូរស័ព្ទ សម្រាប់ប្រព័ន្ធ Android ហើយ។ ដើម្បីបញ្ជាក់រឿងនេះ ឲ្យកាន់តែច្បាស់បន្ថែម ទៀតនោះ ក្រុមហ៊ុន Adobe ឥឡូវនេះ បាន ប្រកាស សារជាថ្មីថា Flash Player នឹងមិនអាចទ្រទ្រង់ ប្រព័ន្ធ Android 4.1. តទៅទៀត បានទេ។ ឧទាហរណ៍ Nexus 7 tablet ថ្មីរបស់ Google ដែលនឹង ចេញលក់ ដោយគ្មាន Flashនេះទេ ។
លើសពី នេះទៅទៀត ក្រុមហ៊ុន Adobe បានប្រកាសថា ខ្លួននឹងចាប់ផ្តើម បញ្ឈប់ការ downloads យក Flash Player ពីកម្មវិធី Google Play Store ដែលចាប់ផ្តើម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ។ ចំពោះរឿងនេះ មានន័យថា លោកអ្នកនឹង មិនអាច ឃើញកម្មវិធី Flash Player នៅក្នុង Play Store ទៀតទេ បើសិនជាលោក អ្នកមិនបាន Download យកកម្មវិធីនេះ មករក្សាក្នុង ឧបករណ៍ របស់អ្នកនោះ។ ចំពោះឧបករណ៍ ដែលបានរក្សា Flash Player រួចរាល់ហើយនោះ នឹងបន្ត ទទួលបានការ updates បន្តិចបន្តួចនិង អាចជុសជុល បានរហូត ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ ២០១២នេះ ។
ចាប់តាំងពី Flash Player មិនអាចប្រើនៅ ក្នុងប្រព័ន្ធ Android 4.1 ក្រុមហ៊ុន Adobe កំពុងតែ ទទួចឲ្យអ្នក ប្រើប្រាស់ មិនចាំបាច់រក្សា កម្មវិធី Flash Player មុនការ Update យកប្រព័ន្ធ Android 4.1 នោះទេ ព្រោះវាមិនអាច ដំណើរការ ជាមួយគ្នាបានទេ ។ នៅថ្ងៃអនាគត Flash Player នឹងមិន ដំណើរការ ជាមួយប្រព័ន្ធ Android ណាដែលជាវើហ្សិន ក្រោមប្រព័ន្ធ Android 4.1 ដូចនេះ វាហាក់បី ដូចជា Flash នៅលើ Android ត្រូវបានបញ្ចប់ ការងារហើយ៕















