ស្វាមីកែភេទមកជានារី រៀបការជាលើកទី២ ជាមួយប្រពន្ធដដែល


គូស្នេហ៏មួយគូរ ដែលមានឈ្មោះថា   Barry  និង Anne Watson​  បានរៀបការនិងគ្នា លើកដំបូងកាលពីឆ្នាំ ២០០២ ក្នុងនាមជាប្តី និងប្រពន្ធ  ហើយរយៈពេល ៩ ឆ្នាំក្រោយមក ពួកគេក៏បានរៀបការ ជាមួយគ្នាម្តងទៀត ជាលើកទីពីរ ខណៈពេល ដែលស្វាមីរបស់នាង បានកែភេទទៅជាស្រ្តី។
ជាការពិតណាស់ ដំបូងទំនាក់ទំនង ស្នេហារបស់ពួកគេ មានភាពផ្អែមល្ហែមណាស់ តែក្រោយមក ខណៈពេល ដែលបុរសជាស្វាមីបានបង្ហើបប្រាប់ ពីរឿងចង់កែភេទនេះ ទំនាក់ទំនងរបស់ពួកគេ មិនដូចមុននោះទេ ពីព្រោះស្រី្ត ដែលជាភរិយា បានគិតថា ស្វាមីរបស់គាត់ លួចមានស្រីថ្មី ហើយមើលទៅ បានគាត់និយាយពាក្យនេះ  ដើម្បីជាការដោះសា  ក៏ដូចជា   ជាវិធីមួយ នៃការសុំចែកផ្លូវ  តែក្រោយមកស្រ្តី ជាភរិយាបានដឹងថា សម្តីទាំងអស់ មិនមែនជាពាក្យ និយាយកុហក អីនោះទេ តែវាគឺ ជាការពិត។
រូបថតអាពាហ៏ពិពាហ៏ក្នុងឆ្នាំ ១៩៩៥                  រូបថតអាពាហ៏ពិពាហ៏ក្នុងឆ្នាំ ២០០៩

បើយោងតាមសម្តី របស់បុរសជាស្វាមី តែឥលូវបានកែភេទ មកជាស្រ្តីរូបនោះ បាននិយាយថា កាលពីគាត់នៅតូច  រូបគាត់ផ្ទាល់ខុសប្លែក ពីក្មេងបុ្រសដទៃទៀត    ដោយសារតែគាត់ ចូលចិត្តលែងជាមួយ តែក្មេងស្រីៗ ហើយមិនចូលចិត្ត លេងអ្វីជាមួយ ក្មេងបុ្រសៗ នោះទេ។
ហើយ មានពេលមួយនោះ​  គាត់ក៏បានលួចយក សំលៀកបំពាក់ម្តាយ របស់គាត់យក  មកលលេង
ស្របពេល ដែលគ្មាននរណា ម្នាក់នៅផ្ទះ  ។ ហើយគាត់ក៏បាន និយាយបញ្ជាក់ថា  កាលដែលគាត់
ស្លៀកពាក់សំលៀកបំពាក់ ជាក្មេងប្រុស របស់គាត់វិញ  គាត់មានអារម្មណ៏ថា ដូចជាជាប់គុកអញ្ជឹង
ដែរ។
យ៉ាងណាមិញ   បុរសរូបនេះ ក៏មានចំណាប់អារម្មណ៏ ស្រឡាញ់នារីភេទផងដែរ ពោលគឺនៅក្នុងឆ្នាំ
១៩៩៥  គាត់ក៏បានជួប នារីយល់ចិត្តម្នាក់ ​ និងបានរៀបការ ជាមួយគ្នាលើកដំបូង ក្នុងឆ្នាំ ២០០២  ។
រយៈពេល ៩ ឆ្នាំក្រោយមក ទំនាក់ទំនងស្នេហា របស់ពួកគេនៅតែ ស្រឡាញ់ មិនប្រែប្រួល តែអ្វីដែលប្រែប្រួល នោះគឺថា បុរសជាស្វាមី ចង់កែភេទទៅជា ស្រ្តីវិញម្តង។ ក្រោយពី ស្រ្តីជាភរិយា បានដឹងឮរឿងនេះ មានភាពផ្ញាក់ផ្ងើល យ៉ាងខ្លាំង តែនាងនៅតែ មានអារម្មណ៏ ស្រឡាញ់គាត់ ដូចមុនដដែល   ដោយព្រមអោយ ស្វាមីរបស់ខ្លួន  ទទួលយកអ័រម៉ូនស្រ្តី ដើម្បីធ្វើការ ជម្រុះរោម និងធ្វើអោយស្បែកទន់ រលោង។ ដែលក្រោយមក ពួកគេក៏សំរេចចិត្ត រៀបការសាជាថ្មី ជាលើកទីពីរ​ នៅក្នុងឆ្នាំ ២០១១ ៕




ដោយ ៖ រិទ្ធី(CamNews)
ប្រភព ៖ odditycentral




Related Posts Plugin for WordPress, Blogger...