ពិភព​តារា៖ តេង លក្ខិណា និយាយ​ពី​សម្រស់​និង​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ



ភ្នំពេញ៖ ពិធី ​ការិនី​ញញឹម​ស្រទន់ ថ្ពាល់ខួច កញ្ញា តេង លក្ខិណា ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី A1 Concert របស់​ស្ថានីយ ទូរទស្សន៍ CTN បានបង្ហាញ​ចំណាប់អារម្មណ៍​ថា “ភាពស្រស់ស្អាត ជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ”  លើសពីនេះ នាង​បានបង្ហាញ​ពី ​អាថ៌កំបាំង​ ដែល​នាំ​ឲ្យ​ខ្លួន​នាង ​ទទួលបាន​ ការចាប់អារម្មណ៍​ពី​មហាជន ដោយ​ការយកចិត្ត ទុកដាក់​ថែរក្សា​ សម្រស់​ស្បែ​កមុខ និង​ស្បែក​ដងខ្លួន​របស់​នាង។


សម្រស់​ជា​កត្តា​ដ៏​សំខាន់ៈ
ទាក់ទិន​នឹង​បញ្ហា ​សម្រស់​នេះ កញ្ញា តេង លក្ខិណា បាន​ឲ្យ​តម្លៃ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​សម្រស់​ស្បែក​ដងខ្លួន និង​ស្បែ​កមុខ។ លក្ខិណា បាន​លើកឡើងថា សុភាពនារី​ទូទៅ​តែងតែ​ ចាត់ទុក​សម្រស់ ​ជា​រឿង​សំខាន់ ​របស់​ពួកគាត់។ លក្ខិណា បញ្ជាក់ថា បើ​យើង​មាន​សម្រស់​ស្អាត មិន​ថា​អ្នកសិល្បៈ ឬ​អ្នក​ក្រៅ​សិល្បៈ​នោះទេ ទៅណា​មក​ណា គេ​តែងតែ​ចាប់អារម្មណ៍ ​ចំពោះ​យើង។

ដើម្បី​មាន​សម្រស់​ស្រស់ស្អាត៖ នៅពេល ដែល​ធម្មជាតិ​ បានផ្តល់​ឲ្យ​យើង​ នូវ​រូប​កាយ​ មួយ​នេះហើយ ទោះជា​បែបណា ក៏​យើង​ត្រូវតែ​យកចិត្ត ទុកដាក់​ថែរក្សា ​ឲ្យ​បានល្អ​ដែរ។ កញ្ញា តេង លក្ខិណា បាន​ប្រាប់​ឲ្យ​ដឹងថា យើង​ត្រូវ​យកចិត្តទុកដាក់ ​ថែរក្សា​សម្ផស្ស ​ជា​រៀងរាល់ថ្ងៃ ជាពិសេស ​ត្រូវ​ឧស្សាហ៍​ហាត់ប្រាណ។ លក្ខិណា ថា មួយ​សប្តាហ៍ ​យ៉ាងហោចណាស់​ ក៏​នាង​ឆ្លៀតពេល​ទៅ​ ហាត់ប្រាណ​បាន៣ថ្ងៃ​ដែរ។ លើសពីនេះ ដើម្បី​រក្សា​ស្បែក​រ បស់​យើង​ឲ្យ​មាន ​សំណើម យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ពេលចេញ​ទៅ ខាង​ក្រៅ ដូចជា​ថត​ខារ៉ាអូខេ ថត​ស្ព​ត​ពាណិជ្ជកម្មផ្សេងៗ ខ្ញុំ​តែងតែ​លាប​ឡេ​ការពារ​ស្បែក ពី​ការរង​នូវ​កម្ដៅថ្ងៃ។ រីឯ​ការចាំបាច់​មួយទៀត គឺ​ត្រូវតែ​គេង ​ឲ្យ​បាន​គ្រប់គ្រាន់ នោះ​ទើប​ មិន​ធ្វើ​ឲ្យ​មុខ​ របស់​យើង​ស្លក់ និង​ស្បែក​ស្រអាប់​ខ្មៅ។  


ការ​ស្លៀកពាក់ៈ បើទោះបី​ជាការ​ស្លៀកពាក់ វា​ជា​រឿង​សាមញ្ញ​ក៏ដោយ ប៉ុន្តែ​ដាច់ខាត​ ត្រូវ​ចេះ​ស្លៀកពាក់ ​ឲ្យ​បាន​សមរម្យ​ ទៅតាម​កម្មវិធី។ លក្ខិណា បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេល​ទៅ​ចូល ​កម្មវិធី​ មង្គលការ ជប់លាង នាង​តែង​ស្លៀក​រ៉ូ​ប​វែង ប៉ុន្តែ បើ​ទៅ​ចូលរួម​កម្មវិធី ​ខួបកំណើត​វិញ នាង​ស្លៀក​ជា​រ៉ូ​ប​ខ្លី  បើ​ទៅ​ដើរលេង នាង​ស្លៀកខោ​ខូវប៊យ​ខ្លី អាវដៃវែង ដ្បិតអី អាវដៃវែង​អាចជួយ​ការពារ​កម្តៅថ្ងៃ​ផងដែរ។

គ្រឿងអលង្កា​រៈ ការតុបតែង​ខ្លួន គ្រឿងអលង្ការ ក៏​ជួយ​លើក​សម្រស់ ​របស់​យើង ​បាន​មួយកម្រិត​ទៀតផង​ដែរ។ លក្ខិណា បាន​ប្រាប់​ឲ្យ​ដឹងថា នាង​មិនសូវ​និយម ​ប្រកាន់​ម៉ាក​របស់ ​គ្រឿងអលង្ការ​ពេក​នោះទេ ភាគច្រើន នាង​ប្រើ​គ្រប់​ម៉ាក ​ទាំងអស់ មិន​ថា​កាបូប ស្បែកជើង ឬ​ខ្សែក​នោះទេ។ នាង​ប្រើ​កាបូប Chanel  ស្បែកជើង​ម៉ាក Dior និង​ខ្សែក​ម៉ាក Chanel និង LV  ។ 


 ជោគជ័យ​សម្រាប់​ខ្លួន​លើ​សម្រស់ៈ ជា​ពិធី​ការិនី ​ដ៏​ស្រស់​សោភា និង​ល្បីល្បាញ​ម្នាក់ ក្រៅតែពី​មាន ​វោរ​ហា​ស័ព្ទ ដែលជា ​ចំណុច ​សំខាន់​នោះ ក៏ត្រូវ​មាន ​ចំណុច ​ដទៃទៀត​រួមផ្សំ​ ផងដែរ។ លក្ខិណា បា​និយាយថា ចំពោះ​នាង ក៏​មិនអាច​ និយាយ​ដោយ ​ប្រាកដប្រជា​ បានដែរ​ថា ចំណុច​ ដែល​នាំ​ឲ្យ ​នាង​មាន​គេ​ចាប់ អារម្មណ៍ និង​ទទួលបាន​ភាពជោគជ័យ​ ក្នុង​អាជីព​សិល្បៈ​នោះ ថា​ជា​អ្វី? ប៉ុន្តែ​មិត្ត​ភ័ក្តិ​ នៅក្បែរ​នាង ​ភាគច្រើន ​គេ​និយាយថា នាង​មាន​ចំណុច ​ពិសេស ដែល​ទទួល បាន​ការ ចាប់​អារម្មណ៍​ ពី​មហាជន​នោះ គឺ​សម្រស់ ​ស្បែ​កមុខ និង​ស្បែក​ដងខ្លួន ​របស់​នាង បូក​រួមទាំង​ ស្នាមញញឹម ថ្ពាល់ខួច ប្រកបដោយ ​មន្ត​ស្នេហ៍​ ផង​នោះ ក៏បាន​ស្ទួយ​ឲ្យ​ សម្រស់​របស់​នាង​ កាន់តែ​មាន​ភាព​ទាក់ទាញ​ ទ្វេ​ឡើង៕




ប្រភព៖ ថ្មីៗ




Related Posts Plugin for WordPress, Blogger...