អង្គការណាសា បាននិយាយថា គ្រាប់កាំជ្រួចមួយគ្រាប់ ដែលបានពាំនាំយកទៅជាមួយ
ឧបករណ៍ថ្មីមួយ ដើម្បីសិក្សា អំពីបម្រែបម្រួលរបស់ ដែនម៉ាញ៉េទិច
ឬវាលដែកឆក់នោះ លើព្រះអាទិត្យ ត្រូវបានអ្នកវិទ្យាសាស្រ្ត
ចាប់ផ្តើមធ្វើការបង្ហោះ ពីកន្លែងធ្វើតេស White Sands នៅក្នុងប្រទេស New
Mexico ។
ភ្នាក់ងារយានអវកាស បាននិយាយថា ឧបករណ៍សម្រាប់ ធ្វើការវិភាគ អំពីដែនម៉ាញ៉េទិច នៃព្រះអាទិត្យ ដែលមានឈ្មោះថា SUMI នឹងសិក្សាទៅលើការ បម្រែបម្រួលនៃលក្ខណៈម៉ាញ៉េទិច ឬមេដែកនៅក្នុង តំបន់ស្រាវជ្រាវ ដ៏លំបាកមួយ នៃកម្រិតបរិយាកាសទាប នៃឋានព្រះអាទិត្យ ដែលត្រូវបានគេហៅថា Chromosphere ឬស្រទាប់ឧស្ម័នពណ៌ក្រហម។
Chromosphere ឬ ស្រទាប់ឧស្ម័នពណ៌ក្រហមនេះ គឺជាស្រទាប់ដ៏ស្តើងមួយ នៃបរិយាកាស របស់ ព្រះអាទិត្យ ដែលស្ថិត នៅចន្លោះកណ្តាល រវាងផ្ទៃខាងក្រៅដែល អាចមើលឃើញ មណ្ឌល ព្រះអាទិត្យ និង បរិយាកាសរបស់វា។ ជាមួយគ្នានេះដែរ ដែនម៉ាញ៉េទិច ស្ថិតនៅ កន្លែងកំដៅ ដែលព្រះអាទិត្យ អាចបង្កើតការផ្ទុះ យ៉ាងធំសំបើម នៃពន្លឺមួយចំនួនដូចជា ការឆេះនៃព្រះអាទិត្យ ព្រមទាំងការផ្ទុះនៃភាគល្អិត មួយចំនួនទៀត។
ក្នុងខណៈពេល ដែល ឧបករណ៍ថ្មីនេះត្រូវបានគេ តម្លើងរួចរាល់ ទាំងនៅក្នុងភពផែនដី និងនៅក្នុងលំហ អាចធ្វើការវិភាគ ដែនម៉ាញ៉េទិចនេះបាន ហើយ គ្មានស្រទាប់ នៃដែនម៉ាញ៉េទិច ណាមួយ ដែលឧបករណ៍ SUMI មិនអាចមើលឃើញ និងធ្វើការវិភាគបានឡើយ។ ការយល់ ដឹងអំពីរចនាសម្ព័ន្ធ របស់ដែនម៉ាញ៉េទិច នៅក្នុងតំបន់ព្រះអាទិត្យនេះ នឹងជួយឲ្យក្រុមអ្នក វិទ្យាសាស្រ្តទាំងអស់ អាចដឹងអំពីមូលហេតុ ដែលខ្យល់ព្រះអាទិត្យ ត្រូវបានបង្កើតឡើង៕

ប្រភព៖ Lookingtoday