Album «រឿងស្នេហ៍នៅវិទ្យាល័យ» នឹងដណ្តើមការចាប់អារម្មណ៍បានទេ???


ជុំវិញការកំសាន្ត៖ បន្ទាប់ពីទទួលជោគជ័យយ៉ាងសម្បើម ពីការចេញនូវ Album ជាខ្សែសាច់រឿង ក្នុង CD Album 30  និងVCD Album 26 (ដែលមានបទ ដូចជា «បងគ្មានប្រវត្តិធ្លាប់ក្បត់គេទេ» «លេខទូរស័ព្ទបងសោះ គេប្រាប់ថាច្រឡំលេខ» «ចប់គ្នាបានទេ?» ជាដើម)  រួចមក ឥឡូវនេះ ផលិតកម្មចម្រៀងមួយនេះ ក៏បានផលិត Album ជាខ្សែ សាច់រឿងមួយទៀត គឺ Album «រឿងស្នេហ៍នៅវិទ្យាល័យ» ឬ «High School Love Story»  ។ ចាំមើលទាំងអស់គ្នា ថាតើ Album មួយនេះ នឹងទទួលបានជោគជ័យ ដូច Album​ មុនដែរទេ?

បន្ថែមរសជាតិថ្មីមួយទៀតពីផលិតកម្ម M Album ថ្មី Album 45 ជាមួយនឹងខ្សែវីដេអូ ជាលក្ខណៈ សាច់រឿង «រឿងស្នេហ៍នៅវិទ្យាល័យ» ។ ចង់ដឹងទេថា តើសាច់រឿងមួយនេះ មានអត្ថន័យ និងអត្ថរសបែបណា រួមជាមួយនឹងបទចម្រៀង ពិរោះរណ្តំយ៉ាងណានោះ ? អ្វីទាំងនេះ នឹងមកដល់ នាពេលឆាប់ៗនេះ ។ សូមរកជាវ CD Original ពីផលិតកម្ម M ដើម្បីទទួលបាននូវចម្រៀង ដែល មានគុណភាពល្អ ១០០%  និងដើម្បីជួយលើកទឹកចិត្តពួកគាត់ផងដែរ ។
Coming Soooooooooooooooooooooooooon

ចក្រភពខ្មែរ

Related Posts Plugin for WordPress, Blogger...