របាយការណ៍ថ្មីមួយដែលចេញពីគេហទំព័រ imore កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះបានឲ្យដឹងថាទំហំអេក្រង់របស់ iPhone 5 នឹងនៅរក្សាដដែល ក៏ប៉ុន្តែរូបរាងនិងលក្ខណៈសម្បត្តិផ្សេងៗទៀតនឹងកែប្រែទាំងអស់។
ប្រភពខាងលើបានឲ្យដឹងថា iPhone
ជំនាន់ក្រោយនេះនឹងបង្ហាញខ្លួននៅខែកញ្ញាឆ្នាំនេះដោយបំពាក់មក
ជាមួយអេក្រង់ទំហំ ៣.៥ អ៊ីញដដែល
តែមានលក្ខណៈសម្បត្តិថ្មីមួយចំនួនដូចជា៖
បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTE ដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុនហៅថា micro-dock connector
វិញប្រហាក់ប្រហែលនឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Apple
បានធ្វើកន្លងមកនៅលើ iPhone 4ដោយបង្រួមពី mini-SIM ក្លាយជា
micro-SIM ក្នុងឆ្នាំ២០១០។





គួររំលឹកផងដែរថានេះជាព័ត៌មាន
ទី២ហើយដែលចេញផ្សាយពី iPhone 5
បន្ទាប់ពីបណ្ដាញសារព័ត៌មានរបស់កូរ៉េខាងត្បូងមួយបានអះអាងកាលពី
ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះថាទូរស័ព្ទ iPhone
ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple (iPhone 5)
នឹងមានរូបរាងស្ដើងព្រមជាមួយអេក្រង់ទំហំធំ ៤.៦អ៊ីញ ប្រភេទ retina
display ហើយគ្រោងចេញនៅត្រីមាសទី២ ខាងមុខនេះ។
តែដរាបណាក្រុមហ៊ុន Apple មិនទាន់ចេញមុខមកបកស្រាយ ព័ត៌មានទាំងពីរខាងលើនេះអាចនឹងមានការប្រែប្រួល៕
ប្រែសម្រួល៖ សេង សុភ័ក្ត (Sabay)
ប្រភព៖ imore
រូបភាព៖ businessinsider
_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
















