iPhone 5 គឺជាទូរស័ព្ទ ដែលប្រជាជន លើ ពិភពលោក កំពុងតែ ទទឹង រង់ចាំយ៉ាង អន្ទះសារ ដូចនេះអតិថិ ជនទាំងអស់ ចាប់ផ្តើម សន្សំ ពីពេលនេះទៅ ដោយវា នឹងមាន នៅលើទីផ្សារ ក្នុងឆ្នាំ២០១២នេះ។ ទូរស័ព្ទ iPhone 5 ត្រូវបានគេ រំពឹងថា នឹងបង្ហាញខ្លួន ជាលើកដំបូង នៅពាក់កណ្តាល ឆ្នាំ ២០១២នេះ។តែបើយោងតាម ប្រភពព័ត៌មាន បរទេសមួយ ចំនួន បានឲ្យដឹងថា iPhone 5 នឹងមានវត្តមាន លើទីផ្សារ នៅថ្ងៃទី១៨ ខែតុលា។
ប្រភពខាងលើ បានឲ្យដឹងថា iPhone ជំនាន់ក្រោយ បំពាក់មក ជាមួយ អេក្រង់ទំហំ ៤អ៊ីញ តែមាន លក្ខណៈសម្បត្តិ ថ្មីមួយ ចំនួនដូចជា៖ បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTE ដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធ ដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុន ហៅថា micro-dock connector វិញ ប្រហាក់ប្រហែល នឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Apple បានធ្វើកន្លងមក នៅលើ iPhone 4 ដោយបង្រួមពី mini-SIM ក្លាយជា micro-SIM ក្នុងឆ្នាំ ២០១០។ ចំពោះកាមេរ៉ា វិញ មានទំហំ ៨ម៉េហ្គាភិចសែល និងមានតម្លៃ ប្រហាក់ប្រហែល ៥០០ផោន ស្មើរនឹង ៧៩៨,៣៥ដុល្លារ សម្រាប់ ម៉ូដែល 16GB / 32GB ៕
ប្រភព៖ គេហទំព័រដើមអំពិល
_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
















