Pan Shuangshuang ស្រក់​ទឹក​ភ្នែក​​​ ព្រោះ​រឿង​រូបថត ​លើ​គ្រែ


កាលពីពេលថ្មីៗនេះតារាម៉ូដែល Pan Shuangshuang វ័យ២៥ឆ្នាំ សញ្ជាតិចិន ដែល មាន បបូរមាត់និងដើមទ្រូង ដ៏សិចស៊ីនោះ បានសម្រក់ទឹកភ្នែក នៅលើ ឆាកដោយសារតែ និយាយពីរឿង រូបថតលើគ្រែ ជាមួយសង្សារចាស់។
នៅពេលដែលនាង Pan Shuangshuage បង្ហាញខ្លួននៅក្នុងឈុតឆាកលើទូរទស្សន៍ មួយដែលមានឈ្មោះថា “dancing with the Stars (舞林大会)” នាងបានបញ្ចេញ ក្បាច់រាំយ៉ាងញាក់សាច់ ដោយបង្ហាញក្បាច់រាំយ៉ាងជិតស្និទ្ធ និងសិចស៊ី។ ប៉ុន្តែនៅ ពេលដែលគណៈកម្មការលើកយករឿងអាស្រូវរបស់នាងដែលបានថតជាមួយសង្សា រចាស់ Raymond Lam នាង Pan Shuangshuang ក៏សម្រក់ទឹកភ្នែកតែម្តងទៅ។
ជាមួយនឹងការ សម្រក់ទឹកភ្នែកនេះ នាងក៏បាន ធ្វើការសុំទោស ទៅកាន់ ក្រុមគ្រួសារ របស់នាង ដោយនិយាយថា នាងមានការឈឺចាប់ ខ្លាំងណាស់ នៅពេលដែលមានរឿង បែបនេះបានកើតឡើង ធ្វើឲ្យប៉ះពាល់ដល់គ្រួសារ។ គួរបញ្ជាក់ផងដែរថា Pan Shuangs huang គឺជាតារាម៉ូដែល សិចស៊ី ដ៏វ័យក្មេងមកពី ខេត្ត Taizhou និង Zhejiang ហើយត្រូវបានគេស្គាល់នាង ដោយឈ្មោះក្រៅថា Little Shuqi និងធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយតារាសម្ដែង និងចម្រៀងជនជាតិចិន Raymond Lam ដែលមានវ័យ៣២ឆ្នាំ៕
ប្រែសម្រួល៖ កែ ស្រីមួយ (Sabay) 
កែសម្រួល៖ បូរិន ប្រភព និងរូបភាព៖ chinabuzz
__________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
  បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...