សណ្ឋាគារប្រណិតនិងចម្លែកទាំង១០ក្នុងពិភពលោក


ពិភពលោក មានសណ្ឋាគារ ប្រណិត ជាច្រើនរាប់មិនអស់ ដែលត្រូវបានរចនា និងតុបតែង
ឡើង ប្រកបដោយ ភាពថ្លៃថ្នូរ និងប្លែកភ្នែក ប៉ុន្ដែ បណ្ដាសណ្ឋាគារ ទាំង ១០ ខាងក្រោមនេះ
ត្រូវបានទំព័រ Luxpresso ជ្រើសរើសជា សណ្ឋាគារ ដែលមាន ភាពប្រណិត និងចម្លែកជាង
គេក្នុង ពិភពលោក។

១. Poseidon Undersea Resort, Fiji


ចំណុចពិសេស ដំបូងរបស់ តំបន់លំហែកាយ នេះ គឺជាត្រូវបាន សាងសង់ ឡើងនៅ ក្រោមទឹក
សមុទ្រ លើកោះ Fiji (តំបន់ភាគខាងត្បូងប៉ាស៊ីហ្វិក)។ ដោយត្រូ វបានសម្ពោធ បើកដំណើរ
ការកាលពីឆ្នាំ ២០០៨ តំបន់នេះ មានបន្ទប់ចំនួន ២២ ផ្សេងគ្នា បន្ទប់នីមួយៗ ត្រូវបានធ្វើ
អោយឃ្លាតពីគ្នា ដោយកញ្ចក់ ដែលអនុញ្ញាត អោយភ្ញៀវអាចមើល ទិដ្ឋភាពសមុទ្រ នៅខាង
ក្រៅបាន។

ក្រៅពីរចនាបថ ពិសេសៗបំផុត នៃសណ្ឋាគារ ភ្ញៀវក៏អាច កំសាន្ដនៅក្រោម សមុទ្រតាមរយៈ
ក្រុមនាវាមុជទឹក ទាន់សម័យ ផងដែរ។

ជាងនេះទៅទៀត ភ្ញៀវមានឱកាសហ្វឹកហាត់ ចំណេះដឹងមូលដ្ឋាន ក្នុងការ បើកបរនាវាមុជ
ទឹក។ បើទោះជានៅក្រោម ទឹកសមុទ្រ ប៉ុន្ដែ Poseidon Undersea ក៏មានសេវាកម្ម ទូទៅគ្រប់
គ្រាន់ សម្រាប់ភ្ញៀវ ដោយរួមមាន ភោជនីយដ្ឋានចំនួន ៦ និងបារចំនួន ៧។ តម្លែសម្រាប់
មនុស្សពីរនាក់ ស្នាក់នៅរយៈពេល ១សប្ដាហ៍ គឺប្រហែល ៣០.០០០ដុល្លារ។

២. Oberoi Vanyavilas, Ranthambhore

សណ្ឋាគារ Oberoi Banyavilas នេះត្រូវបាន សាងសង់ ឡើងនៅក្នុងព្រៃ និងមានបន្ទប់ ដែល
មានរូបរាង ដូចខ្ទមបោះជំរំ និងនៅដាច់ដោយ ឡែកពីគ្នា។ ភ្ញៀវទេសចរណ៍ ដែលបានមកទី
នេះនឹងមាន អារម្មណ៍ថា កំពុងស្ថិតនៅភាព ស្ងប់ស្ងាត់ ជាមួយធម្មជាតិ។

ក្រៅពីមានទិដ្ឋភាព និងស្ថានភាពដ៏អស្ចារ្យ សណ្ឋាគារនេះ ក៏មានសម្ភារៈ ទំនើបៗ ដើម្បីបម្រើ
ដល់ភ្ញៀវ។ ដោយមូលហេតុនេះ ក្នុងឆ្នាំ ២០១០ Oberoi Vanyavilas ត្រូវបានទស្សនាវដ្ដី ទេស
ចរណ៍ Travel+Leisure  វាយតម្លៃថា ជាសណ្ឋាគារ ល្អបំផុតក្នុងលោក។

៣. The Peninsula Hotel, ហុងកុង


The Peninsula គឺជាសណ្ឋាគារ ចាស់ជាងគេ មួយនៅហុងកុង ដោយវាមាន អាយុកាល ៨២
ឆ្នាំ។ ថ្វីបើមានអាយុច្រើន ប៉ុន្ដែសណ្ឋាគារ នេះនៅតែរក្សា បានភាពដើម របស់វា ទាំងស្រុង។

មកដល់ The Peninsula ភ្ញៀវទេសចរណ៍ នឹងមានឱកាស គយគន់ទេសភាព នៅក្រុងហុងកុង
ពីបន្ទប់ទាំងអស់ របស់សណ្ឋាគារ រួមជាមួយ នឹងសម្ភារៈប្រណិតៗ របស់វា។ បន្ទប់ទឹកត្រូវ
បានក្រាល ដោយថ្មពពាលពណ៌.ស(white marble) ទូរទស្សន៍ Plasma មានទំហំធំ រួមនឹង
កន្លែងម៉ាស្សា ភោជនីយដ្ឋានទំនើបៗ ដែលអាចបម្រើ ដល់ភ្ញៀវគ្រប់ប្រភេទ។

៤. Le Sirenuse, Positano ប្រទេសអ៊ីតាលី


ដោយស្ថិតនៅលើ ចង្កេះភ្នំ និងបែរមុខ ទៅរកសមុទ្រ សណ្ឋាគារ Le Sirenuse គឺជាទីឋាន
មួយ ក្នុងចំណោម កន្លែង ដែលមានភាពល្បីល្បាញ បំផុតនៅ Positano ប្រទេសអ៊ីតាលី។
វាត្រូវបានគេ វាយតម្លៃថា ជាសណ្ឋាគារក្នុងលោក ដែលអាចមើលឃើញ ទិដ្ឋភាពស្រស់
ស្អាតបំផុត។

ក្រៅពីនេះ សណ្ឋាគារក៏មាន សេវាកម្មទំនើប ទាន់សម័យជាច្រើន ដូចជា​ កន្លែងស្ប៉ា អាង
ហែលទឹក ទីលាននៅជាន់លើគេ ស្រស់ស្អាតបំផុត ព្រមទាំងមាន ភោជនីយដ្ឋាន ប្រណិត
ផងដែរ។

៥. The Point Resort, Saranac, New York


កន្លែងចម្លែក និងពិសេស របស់សណ្ឋាគារនេះ ហាក់ដូចជា មាននៅគ្រប់ទីកន្លែង។ ដោយត្រូវ
បានសាងសង់នៅលើ ផ្ទៃបឹង អាគារទាំងឡាយ ក្នុងតំបន់លំហែកាយ នេះមានសភាព ជាអាថិ កំបាំង អ្នកអាច​ដឹងពីទីតាំង នៃវីឡា ដែលខ្លួនស្នាក់នៅ បន្ទាប់ពីបាន ចុះឈ្មោះរួច។

នៅទីនេះ អ្នកនឹងទទួល បានភាពជាឯកជន ទាំងស្រុង ដោយមានធម្មជាតិ ស្រស់បំព្រង មាន
ព្រៃឈើ មានបឹង ដ៏សុខសាន្ដ។ ក្រៅពីនេះ អ្នកក៏នឹងទទួល បានសេវាកម្ម ទំនើបៗ បំផុតក្នុង
លោក។

៦. Four Seasons George V, Paris


សណ្ឋាគារនេះ មានបន្ទប់ចំនួន ២២៤ មានរចនាប្រកប ដោយភាព ប្រណិតបំផុត និងមាន
សម្ភារៈទំនើបៗ អាចអោយ អ្នកពេញចិត្ត។

Four Seasons George V​​​ គឺជាសណ្ឋាគារ របស់រាជបុត្រា Al-Waleed bin Talal ។ ទ្រង់បានធ្វើ
ការជួសជុល ជាច្រើនលើក ច្រើនសារ ហើយក្នុងការ ជួសជុលមួយលើក សណ្ឋាគារនេះនឹង
មានមុខមាត់ថ្មី មួយទៀត។ សេវាកម្មទំនើបៗ រួមមាន កន្លែងស្ប៉ាប្រណិត អាងហែលទឹក
ទំនើប រួមនឹងភោជនីយដ្ឋាន លំដាប់កំពូលៗ ផងដែរ។

៧. Emirates Palace Hotel, Abu Dhabi, អារ៉ាប់រួម


Emirates Palace ធ្លាប់ត្រូវបានគេ ស្គាល់ថា ជាសណ្ឋគារមួយ ដែលត្រូវបាន សាងសង់ឡើង
ដោយ ត្រូវចំណាយ ប្រាក់ច្រើនបំផុត ទីពីរ ក្នុងពិភពលោក។ នេះគឺជាសណ្ឋាគារ តែមួយគត់
ដែលមានម៉ាស៊ីន លក់មាសពាក់កណ្ដាល ស្វ័យប្រវត្ត។

ក្រៅពីនេះ សណ្ឋាគារ ក៏មានសេវាកម្ម ប្រកប់ដោយផាសុខភាពផ្សេងទៀត ដូចជាកំពង់ផែ
ទេសចរណ៍ឯកជន ទីលានឧទ្ធម្ភាគចក្រជាដើម។

៨. Vertical Horizons Treehouse Paradise, Oregon,អាមេរិក


ចំណុចពិសេស របស់សណ្ឋាគារ នេះ គឺត្រូវបាន សាងសង់ ដោយឈើ និងស្ថិតនៅលើ ដើម
ឈើ។ នៅទីនេះ អ្នកនឹងទទួល បានអាហារពិសេសៗ ក្នុងលោក ដែលចំអិនដោយ មេចុងភៅ
ប្រចាំផ្ទះនីមួយៗ របស់តំបន់លំហែកាយ នេះ។

៩. Four Seasons Chiang Mai, ប្រទេសថៃ


ប្រកប់ដោយ រចនាបថបែបថៃ បន្ទប់នីមួយៗ របស់សណ្ឋាគារ ត្រូវបានក្រាល ដោយប្រភេទ
ឈើប្រណិតៗ និងត្រូវបានតុបតែង លំអដោយសម្ភារៈបុរាណ របស់ប្រទេសថៃ។ នៅពេល
បានស្នាក់នៅ សណ្ឋគារនេះ អ្នកនឹងមានអារម្មណ៍ ស្រស់ថ្លា ដោយទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ
និងស្រែចំការ។

១០. Ladera, St Lucia


សណ្ឋាគារនេះ ក៏ត្រូវបានវាយតម្លៃ ថាជាសណ្ឋាគារ ប្រណិត និងចម្លែកបំផុត ក្នុងលោក។
Ladera មានទិដ្ឋភាពជុំវិញ ប្រកបដោយ ភាពស្រស់ស្អាត ព្រោះថា វាត្រូវបានសាងសង់ នៅ
លើភ្នំ។ នៅទីនេះ មានវីឡាចំនួន ៩ មានបន្ទប់ចំនួន ២៣ជួរ និងមានកន្លែងស្ប៉ា តាមបែប
ត្រូពិច ដ៏ទាក់ទាញ៕


ដោយ ៖ សូរីយ៉ា (CamNews)
ប្រភព ៖ Luxpresso
_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក : 
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...