ឥឡូវ​នេះ​ មិន​ចាំ​បាច់​ទិញ iPad ក៏​អាច​ប្រើ iPad នៅ​លើ Windows បាន ​ដែរ! ប្រិយមិត្ត​ ប្រហែល​ជា​ធ្លាប់​ដឹង​ខ្លះ​ ហើយ​ថា OS X ក៏​អាច​ប្រើ​បាន​នៅ​លើ Windows តាម​រយៈ​ ការ​ប្រើ Vmware ប៉ុន្តែ​ប្រិយមិត្ត​ ប្រហែល​ជា​ មិន​ធ្លាប់​ដឹង​ពី iOS នោះ​ទេ។ ដូច្នេះ​ ថ្ងៃនេះយើង សូម​លើក​យក​ពី​ កម្មវិធី​មួយ​ឈ្មោះ​ថា iPadian ដែល​មាន​រូបរាង​ ​ដូច​កម្មវិធី​នៅ​លើ iPad បេះបិទ​ មក​បង្ហាញ​ ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​គ្នា។

លក្ខណៈ​ពិសេស​របស់​កម្មវិធី​ iPadian មាន​ដូចជា៖
-អាច​បើក Full Screen
-មាន Custom App Store
-មាន​ហ្គេម
-អាច​ចាក់​តន្ត្រី និង​វីដេអូ​ដោយ​សេរី
-មាន Webkit browser
-មាន Facebook nofification & messages និង
-មាន Social Chat ទៀត​ផង។

គុណវិបត្តិ៖
-គ្មាន​ App Store ផ្លូវការ​ គឺ​មាន​តែ Custom App Store ពី iPadian ប៉ុណ្ណោះ
-ជា​កម្មវិធី​ប្រើ Adobe Air ដូច្នេះ​មិន​អាច​ដំឡើង​កម្មវិធី​ដូច​ iOS ពិត​នោះ​ទេ
វិធី​ប្រើ
-ប្រិយមិត្ត​ត្រូវ ​ទាញ​យក​កម្មវិធី Adobe Air ហើយដំឡើងជា​មុន​សិន​ទើប​អាច​ប្រើ iPadian បាន  ​
-រួច​ទាញ​យក​​កម្មវិធី iPadian ដោយ​ចុច​ត្រង់​នេះ
-បន្ទាប់​មក​គ្រាន់ Extract ឯកសារ​នោះ រួច​​​ចុច​លើ​ iPadian.exe ជាការស្រេច។
បញ្ជាក់៖ អាច​ប្រើ​បាន​លើ​គ្រប់​កំណែ​ប្រែ​ Windows រួម​ទាំង Windows 8 Developer Preview ផង​ដែរ។
សូម​រីករាយ​ជាមួយ​រូបរាង iPad នៅ​លើ Windows ទាំង​អស់​គ្នា។

ដោយ៖ ខឹម បូរិន (Sabay)