តើពិភព នឺងត្រូវរលាយ នៅឆ្នំា២០១២ ឬ?


ការពិតនៃ វិទ្យាសាស្រ្ត លើព្រឹត្តការណ៍ កើតឡើង នៅលើមេឃ ក្នុងឆ្នំា២០១២ ត្រូវបាន បកស្រាយ បន្ទាប់ពី មានការលេច ធ្លាយពត៌មាន ក្លែងក្លាយ ដែល បានបំផ្លើសពី ពត៌មាន NASA ហើយត្រូវបាន ផ្សព្វផ្សាយ តាមប្រព័ន្ធ Internet ទូរទស្សន៍ និងខែ្សភាពយន្ត។


Nibiru ជាវត្ថុធាតុ ដែលមានទំហំធំធេង ដែលនឹងបុកផែនដី មិនមានទេ
ពុំមានភស្តុតាងណា គួរឲ្យទុកចិត្ត ដែលបង្ហាញតាមរយៈ តេលេទស្សន៍ ថាមាន វត្ថុ Nibiruទេ។ វាគ្មានភស្តុតាង ណាមួយ នៃការប៉ះពាល់ដល់ ទំនាញផែនដី ទៅនឹងភព ណាមួយ ក្នុងប្រព័ន្ធ សុរិយាគតិទេ។

ប្រតិទិនMayan មិនបានបញ្ជប់អ្វីៗ ក្នុងខែធ្នូ ២០១២ទេ
វាគាន់តែជា ប្រតិទិនមួយ ប៉ុណ្ណោះ ដែលមិនអាច បញ្ចប់ បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ បាន ទេ។ ប្រតិទិនMaya មិនអាចបញ្ចប់ នូវអ្វីៗ ដែលកើតមាន ឡើងនៅថ្ងៃទី ២១ ខែធ្នូនោះទេ ដោយសារ ថ្ងៃនេះជាថ្ងៃបញ្ចប់ នៃប្រតិទិនMaya ដែលមាន រយៈពេល យូរលង់មកហើយ ហើយវានឹង ត្រូវចាប់រាប់ សារជាថ្មី នៅថ្ងៃទី១ ខែមករា។

គ្មានភស្តុតាងដែលគួរឲ្យទុកចិត្ត ពីព្រឹត្តការណ៍ តារាសាស្រ្ត ដែលគួរឲ្យខ្វល់ខ្វាយ ក្នុងឆ្នាំ២០១២
សកម្មភាពព្រះអាទិត្យ ជាដំណើរការ មានលក្ខណៈ ជាវដ្តក្នុង រយៈពេល១១ឆ្នំា និងជា ពេល ដែលផែនដី ទៅជិតព្រះអាទិត្យ បំផុត គឺត្រូវបានព្យាករណ៍ ថាក្នុង អំឡុងពេល ២០១០-២០១២។ ទោះបីជាយ៉ាងនេះក្តី ក៏ផែនដីធ្លាប់មាន បទពិសោធន៍នេះ រួចទៅ ហើយ ពោលគឺគ្មាន ការបារម្ភទេ។ ដែនម៉ាញេទិចផែនដី ផ្លាតភាគល្អិត ដែលមាន បន្ទុក អគ្គសនី ទៅព្រះអាទិត្យ វិញ គឺមានន័យថា ការប្តូរប៉ូល ក្នុងកំរិតពេញមួយ ប្រហែល ៤០,០០០ឆ្នំា ប៉ុន្តែអត់មានភស្តុតាង ពីការប្តូរប៉ូល ដែលកើតមាន ក្នុងរយៈពេល រាប់ពាន់ឆ្នាំ កើតឡើង ក្នុងឆ្នំា ២០១២ទេ។ ហើយ បើទោះបីជា វាមានការប្តូរប៉ូល ក៏ដោយ ក៏ពុំមានឥទ្ធិពល លើការបង្វិលខ្ចាល់ ជុំវិញខ្លួនឯង នៃផែនដី ឬទិសដៅ ការបង្វិលអ័ក្ស ផែនដីដែរ។

មានទំនាញកើតលើផែនដី ដោយសារ ព្រះច័ន្ទ និងព្រះអាទិត្យ
ពុំមានការស្ថិតនៅលើបន្ទាត់តែមួយនៃភពទេ ក្នុងរយៈពេល ២ ឬ៣ ទសវត្សនេះ។ ផែនដី នឹងមិន ឆ្លងកាត់ប្លង់galactic ក្នុងឆ្នំា២០១២ទេ ហើយប្រសិន ជាមានមែន ឥទ្ធិពលវាលើ ផែនដី អាចចោលបាន។ រៀងរាល់ខែធ្នូ ផែនដីនិងព្រះអាទិត្យ ស្ថិតនៅលើខ្សែ បន្ទាត់តែមួយ ជាមួយនឹងផ្ចិត ចំនុចកណ្តាល នៃកាឡាស៊ីMilky Way ប៉ុន្តែព្រឹត្តិការណ៍នេះ ពុំមានរឿង អ្វីកើតឡើងទេធ្វើឲ្យ ប៉ះពាល់ដែរ។

ការព្យាករណ៍ថា២០១២ ជាថ្ងៃបញ្ចប់ នៃពិភពលោក ឬមានការប្រែប្រួល យ៉ាងខ្លាំង បំផុត ជារឿងមិនពិត



ការទស្សន៍ទាយ ពីថ្ងៃបញ្ចប់នៃពិភពលោក ដែលមិនពិត បានកើតមានចំនួន ៣ឬ៤ ដងកន្លង មកហើយ ក្នុងបីបួនទស្សវត្សនេះ។ ពួកយើងគួរតែចងចាំ នូវកំណត់ សំគាល់បស់ លោកCarl Saganថា” ការអះអាង ដែលខុសពីធម្មតា ទាមទារឲ្យមាន ភស្តុតាងដែល ខុសពីធម្មតា”។ សំរាប់ ការអះអាង នៃគ្រោះមហន្តរាយ ឬក៏ការ ប្រែប្រួល យ៉ាងសំបើម នៅក្នុងឆ្នំា២០១២ នេះ គ្រាន់តែជា ការអះអាង ដែលបង្តើតឡើង ដោយមនុស្ស ប៉ុណ្ណោះ។ បើដូច្នេះមែន តើឯណាទៅវិទ្យាសាស្រ្ត? តើឯណា ទៅភស្តុតាង? វាគ្មានអ្វី ទំាងអស់ ការសរសេរ ឬនិយាយ ដែលបង្កើត នៅក្នុងសៀវភៅ ភាពយន្ត ឯកសារ ឬតាម ប្រព័ន្ធInternet មិនអាចផ្លាស់ប្តូរការពិតបានទេ។ ដូច្នេះវាគ្មានភស្តុតាង ដែលគួរឲ្យ ទុកចិត្តដើម្បី គាំទ្រការសរសរ ឬការនិយាយ ដែលបានធ្វើឡើងអំពី ព្រឹត្តិការណ៍ខុស ប្រក្រតីនៅក្នងឆ្នាំ២០១២ ទេ។

_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
  បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...