ដោយៈ ហ៊ាង ចាន់រ៉ា
តប
តាមការអញ្ជើញរបស់ឯកឧត្តម បណ្ឌិត ម៉ាមូដ អាម៉ាឌី ណេចាជ (Mahmoud
Ahmadinejad )ប្រធានាធិបតី ប្រទេសអ៊ីរ៉ង់ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ
ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៦
នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងប្រព្រឹត្តិទៅពី ថ្ងៃទី៣០
និងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅទីក្រុង តេអេរង់សាធារណរដ្ឋអ៊ីស្លាម
អ៊ីរ៉ង។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស។
នៅក្នុងសេចក្តី ប្រកាសព័ត៌មានចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ បង្ហាញថា គណៈប្រតិភូ អមដំណើរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសមាជិកដ៏ទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ។
សេចក្តី ជូនព័ត៌មានដដែល បានបន្តថា ក្រៅពីកិច្ចប្រជុំកំពូល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងឯកឧត្តម បណ្ឌិត ម៉ាមូដ អាម៉ាឌី ណេចាជ (Mahmoud Ahmadinejad )ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ និងជួបជាមួយឯកឧត្តម គីម យ៉ុងណាម (Kim Yong Nam )ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។
សេចក្តីប្រកាសព័ត៌មាន ក៏បានបង្ហាញថាបន្ទាប់ពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមពិព័រណ៍ ចិន-អឺរ៉ុប-អាស៊ី លើកទី២ ដែលនឹងធ្វើឡើង នៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងអ៊ុរុំឈីក្នុងតំបន់ស្វ័យត ស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងអំឡុងពេល ស្នាក់ក្នុងទីក្រុងអ៊ុរុំឈី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វេន ជាបាវ (Wen Jiabao)នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ។
សេចក្តីប្រកាសក៏បានលើកឡើងថា តបតាមការអញ្ជើញរបស់ឯកឧត្តម អេស អេម គ្រីស្មា (S.M. Krishna)រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋម ន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារលើកទី៦ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ និងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងញូឌេលី សាធារណឥណ្ឌា៕

ប្រភព៖ khnews.net