Windows 7 កាន់កាប់ទីផ្សារលើ ពិភពលោកបានចំនួន ៥០ភាគរយ


ប្រព័ន្ធប្រតិបត្តិការ Windows 7 ជាលើកដំបូងបង្អស់ហើយ ដែលបានកាន់កាប់ទីផ្សារ ប្រព័ន្ធប្រតិបត្តិការ លើពិភពលោករហូតដល់ ច្រើនជាងពាក់កណ្តាល ទៅទៀត នេះយោង តាមទិន្នន័យ ដែលរកឃើញពី ក្រុមហ៊ុន StatCounter។  ប្រព័ន្ធប្រតិបត្តិការ OS លើ desktop  បានចរាចរលើ ទីផ្សាររហូតដល់ ៥០,២ភាគរយ នៅ ក្នុងខែមិថុនា ដែលយកឈ្នះ លើប្រព័ន្ធ ប្រតិបត្តិការ Windows XP OS ដែលមានអាយុ កាលជាង១១ឆ្នាំហើយនោះ ដែលអាច កាន់កាប់ទីផ្សារ ចំនួន ២៩,៩ ភាគរយប៉ុណ្ណោះ។
ប្រព័ន្ធប្រតិបត្តិការ  Windows 7 ត្រូវបានបង្កើតឡើង អស់រយៈពេល ៣ឆ្នាំមកហើយ ចាប់តាំង ពីខែតុលា ឆ្នាំ ២០០៩  ខណៈដែលបង្ហាញ ខ្លួនជាលើកដំបូង វាបានចរាចរលើ ទីផ្សារយឺតជាង ប្រព័ន្ធ Windows XP  ដែលឥឡូវនេះ ប្រព័ន្ធប្រតិបត្តិការ ដែលល្បីមួយនេះ បានធ្លាក់ចុះ។ ការកើនឡើងយ៉ាងខ្លាំង នៅលើទីផ្សាររបស់ប្រព័ន្ធ ប្រតិបត្តិការ Windows 7នេះ បានកើតឡើង ត្រឹមតែ ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Microsoft បានបង្ហាញនូវប្រព័ន្ធ ប្រតិបត្តិការថ្មី ចុងក្រោយបង្អស់គឺ Windows 8  ។




 ប្រភព៖ Lookingtoday





Related Posts Plugin for WordPress, Blogger...