ក្រុមហ៊ុន Apple ដូចជាមានភាពរវល់ យ៉ាងខ្លាំងជាមួយនឹង ការដោះស្រាយបញ្ហាប៉ាតង់ នៅ ប្រទេស ចិន។ ឥឡូវនេះ Apple មានបញ្ហាជំលោះប៉ាតង់ ចំនួន២ដែលត្រូវដោះស្រាយ ដែល ជំលោះដំបូង ទើបតែបានបញ្ចប់ កាលពី១ប៉ុន្មាន ថ្ងៃកន្លងទៅថ្មីៗនេះ ឥឡូវចូលមកជំលោះ application Siri ដែលកម្មវិធីដ៏ពេញ និយមរបស់Appleទៀត។
ពាក្យបណ្តឹងដែលប្តឹង Apple ជុំវិញបច្ចេកវិទ្យា បង្កើតកម្មវិធី Siri នេះ ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុន Zhizhen Network Technology ដែលមានទីតាំងស្ថិត នៅទីក្រុងសៀហៃប្រទេសចិន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២កន្លងទៅនេះ ដែលបានប្រកាសថា Siri របស់ Apple រំលោភបំពាន លើប៉ាតង់មួយ ដែលមានលេខកូដ ZL200410053749.9 ដែលជាប៉ាតង់ បច្ចេកវិទ្យាក្នុង ការសរសេរសារ សន្ទនា ដែលមានឈ្មោះថា Xiaoi Bot។
ប៉ាតង់សម្រាប់កម្មវិធី ដែលមានឈ្មោះថា Xiaoi Bot បានបង្កើតឡើង កាលពីថ្ងៃទី១៣ ខែ សីហាឆ្នាំ ២០០៤ និងបានបង្កើនសុពលភាព របស់វានៅថ្ងៃទី ១៥ខែកុម្ភៈ ឆ្នាំ ២០០៦។ កម្មវិធី Xiaoi Bot ដាក់ដំណើរការ ក្នុងអ៊ិនធឺណេត ដែលវាត្រូវបានដាក់ ដំណើរការផងដែរក្នុង សេវាកម្ម Microsoft MSN Yahoo Messenger Dr Haibao របស់ Shanghai Expo និងសេវាកម្មក្នុង អ៊ីនធឺណេតដ៏ទៃទៀត ជាច្រើន។
ចំពោះបណ្តឹងដែល ក្រុមហ៊ុនខាងលើប្តឹង Apple មិនមែនទាក់ទង់នឹង ស្លាកសញ្ញាប្រើប្រាស់ Siri នោះទេ ប៉ុន្តែចង់ណែនាំ Apple ថា ការដែលក្រុមហ៊ុន Apple ប្រើប្រាស់គេហទំព័រចិន ជាផ្លូវការ របស់ពួកគេដើម្បីទាញ យកភាសាផ្សេងៗ មកប្រើប្រាស់ក្នុង Siri នោះ នឹងមិនត្រូវបើក ដំណើរការបានទៀតទេ ហើយការដកនូវ គេហទំព័រឲ្យមួយនេះ ដើម្បីជៀសវាង ការរំលោភ ប៉ាតង់នៅថ្ងៃមុខ។
ក្រុមហ៊ុន Zhizhen បានផ្ញើសំណើប្តឹងទៅកាន់ Apple កាលពីថ្ងៃឧសភាឆ្នាំ ២០១២នេះ ដើម្បី ស្វែងរកដំណោះស្រាយ ជុំវិញជំលោះប៉ាតង់ ខាងលើ ប៉ុន្តែក្រុមហ៊ុន Apple មិនបានឆ្លើយតប ចំពោះ សំណើនេះនោះទេ។ តុលាការបានបញ្ជាក់ថា ទុករយៈពេលឲ្យក្រុមហ៊ុន ទាំងពីរនេះ ធ្វើការចចារគ្នាម្តង ទៀតក្នុងរយៈពេលថ្មីៗនេះ។
បើសិនបើតុលាការ រកឃើញថា Apple មិនបាន រំលោភប៉ាតង់របស់ ក្រុមហ៊ុន Zhizhen ទេនោះ ក្រុមហ៊ុន Apple នឹងទទួលបានសំណង ជំងឺចិត្ត ពីក្រុមហ៊ុនដើមបណ្តឹង នៅប្រទេសចិន ហើយចំនួននោះ ប្រហាក់ប្រហែល ចំនួនទឹកប្រាក់ ដែល Apple សងជំងឺចិត្ត៦០លានដុល្លា រអាមេរិក ទៅឲ្យក្រុមហ៊ុនចិន ដែលទាក់ទង់ នឹងស្លាកសញ្ញា ប្រើប្រាស់លើ ផលិតផល iPad ដែលទើបដោះស្រាយ រួចកាលពីពេលកន្លង ទៅថ្មីៗនេះ៕
ប្រភព៖ Lookingtoday















