ជាមួយនឹងកម្មវិធី Microsoft Office 2010 អ្នកប្រើប្រាស់អាចធ្វើការ Save នូវឯកសារ MS Word ទៅជា PDF format បានដោយងាយស្រួល ប៉ុន្តែសម្រាប់ Office 2007 វិញគឺត្រូវការដំឡើងនូវ official plug-in ទើបអាច Save នូវឯកសារ MS Word ទៅជា PDF បាន។ មានប្រភពព័ត៌មាន មួយចំនួន បានចុះផ្សាយថា ក្រុមហ៊ុន Microsoft បាននឹងកំពុងតែ ធ្វើការសាកល្បង នូវមុខងារ PDF Editing ប៉ុន្តែព័ត៌មាននេះ ក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញ។
កាលពីថ្ងៃទី ២៩ ខែមិថុនា កន្លងទៅនេះ គេហទំព័រ Live Side បានចុះផ្សាយថា ក្រុមហ៊ុន Microsoft បានធ្វើការសាកល្បងនូវមុខងារ PDF Editing ចប់រួចរាល់ ហើយនឹងមានភ្ជាប់មកជាមួយនឹងកម្មវិធី Microsoft Office 2013 ដែលនឹងចេញនៅពេលខាងមុខនេះ។
តាមព័ត៌មានដែលទទួលបាន ការបំប្លែងពីឯកសារ Word ទៅជា PDF របស់ MS Office 2013 នេះនៅមិនទាន់ល្អណាស់ណានោះទេ បើធៀបជាមួយ នឹងកម្មវិធីបំប្លែងឯកសាររបស់ Adobe៕
ប្រភព៖ Lookingtoday















