Samsung Galaxy Nexus ត្រូវបានហាមលក់ នៅអាមេរិក


បន្ទាប់ពីកុំព្យូទ័រ Tablet Galaxy Tab 10.1 ពេលនេះ ដល់វេន Galaxy Nexus វិញម្ដង ដែលបាន ក្លាយជា អ្នករងគ្រោះ បន្ទាប់ របស់ Apple ដែលត្រូវបានហាម លក់នៅអាមេរិក ដោយសារ តែបាន
រំលោភលើ កម្មសិទ្ធិបញ្ញា ស្ដីពី រចនាបថ របស់ iPhone ។
ការសម្រេចខាងលើនេះ ត្រូវបានធ្វើឡើង កាលពីល្ងាច ថ្ងៃទី ២៩ មិថុនា ដោយចៅក្រម Lucy Koh អ្នក ដែលធ្លាប់បាន ប្រកាសសាលក្រម សម្រេចហាមលក់ Galaxy Tab 10.1 របស់ Samsung កាលពី ដើមសប្ដាហ៍មុន។

លោក Koh បានអោយដឹងថា Galaxy Nexus មានចំណុចដូចគ្នាខ្លះ ទៅនឹងរចនាបថ ដែលបានចុះ
ឈ្មោះ របស់ Apple iPhone។ ដើម្បីប្ដឹងពីករណីនេះ Apple បានត្រៀម ៩៥លានដុល្លារ ដើម្បីសង
ជម្ងឺចិត្ត ដែលអាច កើតមាន សម្រាប់ Samsung ប្រសិន ការស៊ើបអង្កេត ចុងក្រោយរបស់ តុលាការ
ផ្ទុយពីការ សម្រេចរបស់ ចៅក្រម Lucy Koh។ 
Galaxy Nexus គឺជាស្រឡាយ smartphone Android លំដាប់ខ្ពស់របស់ Google ត្រូវបានបង្កើតឡើង
ដើម្បីប្រជែង ជាមួយ Apple iPhone និង smartphone របស់ HTC។ វាគឺជាទូរស័ព្ទ ដំបូង ដែលប្រើ
ប្រាស់ប្រព័ន្ធ ដំណើរការ Android 4.0 Ice Cream Sandwich ហើយនៅក្នុង រយៈពេល ៧ខែខាងមុខ
វានឹងក្លាយជា ឧបករណ៍ដំបូង ដែលប្រើប្រាស់ Android 4.1 Jelly Bean ។
នៅក្នុងកិច្ចប្រជុំ Google I/O កន្លងទៅ Google បានជូនអំណោមជា Galaxy Nexus ចំនួន ៦,០០០
គ្រឿងដល់ ក្រុមអ្នកអភិវឌ្ឍន៍ និងអ្នកដែលបាន ចូលរួមក្នុង ព្រឹតិការណ៍នោះ ផងដែរ៕




ដោយ ៖ សូរីយ៉ា(CamNews)
ប្រភព ៖ zing




Related Posts Plugin for WordPress, Blogger...