ម៉ានីល៖ ក្រពើយក្ស របស់ហ្វីលីពីន ដែលមានទំហំធំបំផុត លើពិភពលោក ដែលត្រូវប្រជាពលរដ្ឋ ប្រមាញ់បាន បន្ទាប់ ពីក្រពើមួយនេះ បានចេញមក អុកឡុកប្រជាជន កាលពីឆ្នាំមុន ត្រូវបានគេ គត់ត្រាទុក Guinness World Records ។
យោងតាមសារ ព័ត៌មាន CNN នៅថ្ងៃ ចន្ទ ទី ២ ខែ កក្កដា បានឲ្យដឹងថា ក្រពើយក្សមួយក្បាល របស់ហ្វីលីពីន ដែលនាំមកនូវទាំង មោទនភាព និង ភាពព្រឺព្រួច សម្រាប់ប្រទេស ហ្វីលីពីន ថែមទាំងនាំ ចំណូលចូលប្រទេស តាមរយៈទេសចរជាតិ និងអន្តរជាតិ យ៉ាងសន្ធឹកសន្ធាប់ ។
ភូមិមួយរបស់ ហ្វីលីពីន កន្លងមក មិនសូវមានឈ្មោះ បោះសំឡេង តែនៅបច្ចុប្បន្ន បានផ្លាស់ប្តូរ មុខមាត់ថ្មី ដោយសារតែក្រពើ យក្សមួយក្បាល ដែលកាលពីឆ្នាំមុន ត្រូវបានប្រជាពលរដ្ឋ នៅក្នុងភូមិ តាមប្រមាញ់ បាននៅក្នុងទីក្រុង បូណាវ៉ាន់ ដែលមានប្រវែង ៦.១៧ ម៉ែត្រ និងទម្ងន់ជាង មួយតោន។
ទន្ទឹមគ្នានេះ Guinness World Records បានចាត់ទុកថា ក្រពើយក្សមួយក្បាល របស់ហ្វីលីពីននេះ មានទំហំធំជាគេ លើពិភពលោក ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ ក្រុមអ្នកប្រមាញ់ ក្រពើហ្វីលីពីន បានអះអាងថា អាចមានសត្វក្រពើ ទំហំប្រហាក់ប្រហែល និង ធំជានេះ កំពុងតែធ្វើឲ្យប្រជាជន នៅតំបន់មួយចំនួន នៅហ្វីលីពីន មានការព្រួយបារម្ភ ផងដែរ៕
ប្រភព៖ Lookingtoday















