កាលពីម្សិលមិញនេះ យោងតាមប្រភពព័ត៌មាន ដែលទទួលបានពីគេហទំព័រ Digi Times
បានឲ្យដឹងថា ក្រុមហ៊ុន Micro-Star International (MSI) បានដាក់បង្ហាញនូវ
Slide Ultrabook ដែលមានអេក្រង់ទំហំ ១១.៦ អ៊ីង។ Ultrabook ដែលក្រុមហ៊ុន MSI
បានប្រកាសបង្ហាញនោះ មានឈ្មោះថា “Ultrabook Slider S20”
ដែលត្រូវបានរួមបញ្ចូលគ្នានូវមុខងារ Ultrabook និង Tablet PC
ហើយបើតាមការឲ្យដឹងពី ក្រុមហ៊ុន Ultrabook Slide មួយនេះ នឹងដាក់ដំណើរការ
នៅក្នុងត្រីមាសទី ៤ ក្នុងឆ្នាំនេះ។
“MSI Slider S20 មាននូវមុខងារ Bluetooth និង USB 3.0 ហើយវានឹងលេចមុខ នៅក្នុងខែតុលា ឬខែវិច្ឆិការ ជាមួយនឹងតម្លៃ ៧៩៩ ទៅ ៨៩៩ ដុល្លារអាមេរិក។” នេះគឺជាព័ត៌មានដែល ក្រុមហ៊ុន បានចុះផ្សាយ។ ក្រុមហ៊ុន MSI បានរំពឹងទុកថា អត្រានៃការលក់នូវ netbook ទៅកាន់ទីផ្សារ ពិភពលោក កើនឡើងរហូតដល់ទៅ ១៥ ទៅ ១៨ លានគ្រឿង ក្នុងឆ្នាំ ២០១២ ហើយចំណែក Asustek Computer និង Acer កើនឡើងប្រមាណ ៨ ទៅ ៩ លានគ្រឿង ដូចទៅនឹងអត្រា នៃការលក់ នៅក្នុងប្រទេសចិនផងដែរ។
សម្រាប់ការលក់នូវ Motherboard និង Graphics card វិញ ក្រុមហ៊ុន MSI បានរំពឹងថា អត្រានៃការ នឹងមានសរុបរហូតដល់ទៅ ២៣ លានគ្រឿងសម្រាប់ឆ្នាំ ២០១២ ខណៈពេលដែលផលិត notebook របស់ក្រុមហ៊ុនមានអត្រា នៃការលក់កើនឡើងខ្ពស់ ក្នុងពាក់កណ្ដាលត្រីមាសទី ២ ឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន MSI ជាក្រុមហ៊ុនផលិតនូវ Motherboard និង Video card ធំមួយ នៅក្នុងពិភពលោក មានទីតាំងស្ថិតនៅទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ ដែលបង្កើតឡើងនៅឆ្នាំ ១៩៨៦ ហើយមានលោក Xu Xiang ជាស្ថាបនិក និងជានាយកប្រតិបត្តិ៕

ប្រភព៖ Lookingtoday