ប្រជុំតារាល្បីៗ ក្នុងកម្មវិធីសម្ពោធ ហាងថែរក្សាសម្ផស្ស Reflection


ភ្នំពេញ៖នៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មប៊ុណ្ណា ដែលមានទីតាំង តាមបណ្តោយ មហាវិធីព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ មានរៀបចំនូវការបើក សម្ពោធហាង ថែរក្សាសម្ផស្សថ្មីមួយ ឈ្មោះថា Reflection ។

ក្នុងការបើកសម្ពោធនោះ មានការចូលរួមពីមន្ត្រី​ រដ្ឋាភិបាល ពាណិជ្ជករ រួមទាំងតារាបុ្រស ស្រីល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា តារាចម្រៀង លោក ឆន សុវណ្ណរាជ កញ្ញាទេព បូព្រឹក្ស កញ្ញាសុគន្ធ នីសា លោក ករុណា ពេជ្រ លោកសុគន្ធ ថេរ៉ាយុ កញ្ញាអេនី ហ្សាម និងមានតារាសម្តែង និងពិធីករ ដូចជា កញ្ញា ហ៊ិន ច័ន្ទនារីរ័ត្ន កញ្ញា ដួង ហ្សូរីដា កញ្ញា សូដា នីតា រួមទាំងរាតាជាច្រើនដួងទៀត។

ក្នុងពិធីសម្ពោធនោះ ក៏មានការបង្ហាញម៉ូដសក់ ម៉ូដក្រចក ដែលធ្វើការរចនា ដោយជាងចំណានៗ​ របស់ Reflection ផងដែរ។ Reflection មានផ្តល់សេវាកម្មដូចជា ម៉ាស្សាបាទជើង ថែទាំក្រចក​ តាមបែបអន្តរជាតិ តុបតែងមុខ ថែរក្សាសម្ផស្ស និងធ្វើម៉ូដសក់ កាត់សក់ ដែលមានអ្នកជំនាញ មកពីសហរដ្ឋអាមេរិក គួបផ្សំនឹងផលិតផលម៉ាកល្បី នំាចូលពីបរទេសដូចជា សហរដ្ឋ អាមេរិក អូស្ត្រាលី និងអឺរ៉ុប៕
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com





ប្រភព៖ Lookingtoday 


 

Related Posts Plugin for WordPress, Blogger...